Ep20

417 40 0
                                    

Sugar Daddy🔥
Ep20

ភូមិគ្រឹះត្រកូល គីម..
កាលបើប្រឡងរួចរាល់ យ៉ុនជុន បានមកតាមមើលមិត្តដល់ផ្ទះ ចង់ដឹងថាខូចចិត្តដល់កម្រិតណាហើយ សង្ឃឹមថាមិនដល់ថ្នាក់ចង់សម្លាប់ខ្លួនទេណា គេដើរមកដល់ក្នុងផ្ទះក៏ឃើញអ្នកបម្រើទើបណែនាំខ្លួនមុននឹងឡើងទៅខាងលើរកមិត្ត
តុកៗ!
“ជុងហ្គុក បើកទ្វារ..” យ៉ុនជុន គោះទ្វារខ្លាំងៗព្រោះខ្លាចថាអ្នកខាងក្នុងដេកស្លាប់ មិនឃើញឮសម្លេងអ្វីសោះ
ក្រាក...!
ជុងហ្គុក បើកទ្វារឱ្យមិត្តចូលខាងក្នុងទាំងរាងកាយខ្សត់ខ្សោយដូចជាគ្មានកម្លាំងកំហែងសោះ ដោយសារមិនបានញ៉ាំបាយតាំងពីល្ងាចរហូតមកដល់ពេលនេះ។
យ៉ុនជុន ឃើញសភាពរបស់មិត្តហើយក៏ក្រវីក្បាល ពិបាកភ្នែកមើលណាស់ គេសឹងតែស្ទះទ្រូងស្លាប់នៅនឹងកន្លែងទេ មិនដឹងស្មានថាប្រុសមាឌធំដូចដំរីធ្វើខ្លួនទន់ជ្រាយដល់ថ្នាក់នេះ
“ទៅងូតទឹកតែងខ្លួន ទៅក្រៅញ៉ាំអីជាមួយយើង” យ៉ុនជុន ដកដង្ហើមធំមួយសន្ទុះទើបនិយាយប្រាប់មិត្តដោយសម្លេងហត់នឿយជំនួស
“យើងមិនចង់ធ្វើអីទាំងអស់..” ជុងហ្គុក និយាយទាំងមុខក្រញូវគ្មានសិរីសួស្តី មុននឹងក្រាបជប់មុខទៅនឹងពូកទន់ល្មើយ
“អាឆ្គួតអ្ហើយ.. បើយើងជាពូមីនក៏យើងមិនស្រឡាញ់មនុស្សដូចឯងដែរ គ្រាន់តែគេទុកចោលប៉ុណ្ណឹងសោះធ្វើខ្លួនដូចជិតងាប់” យ៉ុនជុន ជេរតាមរបៀបដាស់តឿន
“ឯងឱ្យយើងធ្វើអី?” ជុងហ្គុក និយាយទាំងដែលមិនងើបមុខចេញពីពូក
“ធ្វើខ្លួនឱ្យរឹងមាំ.. ធ្វើឱ្យដូចម៉ាហ្វៀ ឯងដែរមើលរឿងម៉ាហ្វៀទេ?” យ៉ុនជុន ព្យាយាមនិយាយធ្វើយ៉ាងម៉េចឱ្យមិត្តស្តាប់ចូលត្រចៀកខ្លះ
“មិនដែលមើល”
“ធ្វើឱ្យរស់រវើកខ្លះមើលអ្ហា៎.. ក្រោកទៅងូតទឹកតែងខ្លួនឱ្យសង្ហាៗ ឱ្យលឿនឡើង” យ៉ុនជុន ដើរទៅទាញខ្លួនមិត្តឱ្យក្រោកអង្គុយទាំងដែលអ្នកម្ខាងទៀតធ្វើខ្លួនជ្រាយល្អូក
“អាហ្គុក.. ជាតិហ្នឹងរស់ក៏អត់អ្ហា៎?” យ៉ុនជុន អត់ទ្រាំសឹងតែបាន ហេតុអីធ្វើឫកគួរឱ្យចង់វាយយ៉ាងហ្នឹង? គួរតែវាយទេ?
“យើងទៅងូតទឹកតែងខ្លួនក៏បាន” ជុងហ្គុក ក្រោកចេញពីពូកដើរទៅបើកទូររកកន្សែងដើរចេញទៅបន្ទប់ទឹកសម្អាតកាយ
យ៉ុនជុន ដកដង្ហើមធំម្តងទៀត បើកុំតែជាមិត្តគេមិនមើលមុខទេចរិតអ៊ីចឹងៗអី គេគួរតែបង្រៀនខ្លះហើយ អារបៀបញ៉ែ របៀបសាវា របៀបធ្វើយ៉ាងណា កុំឱ្យខូចចិត្តអីហ្នឹង ជុងហ្គុក គួរតែទទួលបានមេរៀនដែលជាបទពិសោធន៍របស់គេកន្លងមក។
ក្រោយពីងូតទឹករួចរាល់ ជុងហ្គុក ដើរចេញពីបន្ទប់ទឹកមកអង្គុយជូតសក់លើសាឡុងទាំងមុខស្មើមិនប្តូរ មនុស្សកំពុងខូចចិត្ត ឱ្យទៅសើចឬញញឹមយ៉ាងម៉េចនឹងចេញ
“ចង់នាំយើងទៅណា?”
“ទៅញ៉ាំបាយ រួចចាំទៅសម្ភាសន៍ការងារ ប៉ុន្តែមុននឹងទៅស្តាប់យើងនិយាយសិន”
“និយាយមក..”
“ទោះមានរឿងអីកើតឡើងក៏ដោយ ហាមយំ ហាមទន់ជ្រាយ ហាមទៅរញ៉េរញ៉ៃជាមួយប៉ាចិញ្ចឹមរបស់ឯង” យ៉ុនជុន និយាយបង្ការទុកមុខព្រោះមុននេះគេក៏បានឃើញព័ត៌មានចុះព្រោងព្រាតផងដែរ
“ហេតុអី?” ជុងហ្គុក សួរទាំងឆ្ងល់ គេមិនបានដឹងរឿងព័ត៌មានអីនោះទេ
“បើឯងស្រឡាញ់ប៉ាចិញ្ចឹមឯងធ្វើតាមយើងទៅ នៅឆ្ងាយពីគ្នាមួយរយៈក៏ល្អ ជួនកាលអ្វីៗទុកឱ្យពេលវេលាជាអ្នកកំណត់ចុះព្រោះបើគាត់ស្រឡាញ់ឯងគាត់ក៏ប្រហែលនឹកឯងដូចគ្នា ហើយកាលដែលនៅឆ្ងាយពីគ្នាមិនមែនបានន័យថាឱ្យឯងឈប់ស្រឡាញ់គាត់ទេ គ្រាន់តែយើងចង់ឱ្យឯងយកពេលវេលាទៅអភិវឌ្ឍន៍ខ្លួនឯងជាជាងអង្គុយយំអត់ប្រយោជន៍” យ៉ុនជុន រៀបរាប់ទាំងយកចិត្តទុកដាក់ចំពោះមិត្តខណៈដែលអ្នកអង្គុយស្តាប់ក៏ងក់ក្បាលយល់សេចក្តី
“ធ្វើចិត្តឱ្យបានណា៎..” យ៉ុនជុន និយាយបញ្ជាក់ម្តងទៀត យ៉ាងណា ជុងហ្គុក ត្រូវតែឃើញព័ត៌មានទាំងនោះមិនខានទេ ល្បីខ្ទរខ្ទារពេញប្រទេសទៅហើយ
“អូខេ..”

Sugar Daddy🔥Where stories live. Discover now