Sugar Daddy🔥
Ep18ភូមិគ្រឹះត្រកូល គីម..
ម៉ោង ៨ យប់..
រាងខ្ពស់ស្រឡះកាយហាប់ណែនកំពុងតែបោះដំណើរចូលក្នុងភូមិគ្រឹះរបស់ខ្លួន ខណៈដែលដៃយួររបស់ម្យ៉ាងមកជាមួយ ពេលនេះគ្រប់គ្នាចូលបន្ទប់សម្រាកអស់ហើយ ទើបប្រែជាស្ងប់ស្ងាត់ មានតែអ្នកបម្រើប៉ុន្មាននាក់ដែលកំពុងរៀបចំទុកដាក់ចានឆ្នាំងនៅផ្ទះបាយ ទើប ថេយ៉ុង ដើរឡើងទៅខាងលើបន្ទប់របស់ខ្លួនដែលនៅជាន់ទី៤តែម្តង ខណៈដែលដើរគេក៏ចុចតេរទៅនរណាម្នាក់
(អាឡូពូ.. ទំនេរហើយឬ?) សម្លេងស្រទន់គួរឱ្យចង់ស្តាប់បានចុចទទួលហើយសួរនាំតាមទម្លាប់រាល់ដង
“ពូមកដល់ផ្ទះហើយ.. មកបន្ទប់ពូមក ពូមានរបស់ឱ្យ” ថេយ៉ុង និយាយយ៉ាងផ្អែមស្រទន់គួរឱ្យចង់ស្តាប់ទៅកាន់ក្មួយប្រុសសំណព្វ
(អោវវ៎.. មកដល់ហើយទើបតែប្រាប់ កុំអីខ្ញុំទៅទទួល) ហូស៊ុក លួចមកនិយាយទូរស័ព្ទនៅក្រៅបន្ទប់ព្រោះមិនចង់ឱ្យ ស៊ូប៊ីន ដែលរួមបន្ទប់ជាមួយដឹង កាលបើ ថេយ៉ុង ហៅឱ្យទៅទើបមាឌតូចដើរចេញទៅតែម្តង
“យ៉ាងណាក៏ឯងបានឃើញមុខពូមុនគេដែរមិនអ៊ីចឹង?” បបូរមាត់ពោលពាក្យលេបខាយ ខណៈដែលក្រសែភ្នែកពេញចិត្តបាញ់សម្លឹងទៅកាន់ក្មួយប្រុសរបស់ខ្លួនដែលកំពុងឡើងទៅបន្ទប់របស់ខ្លួននៅកាំជណ្តើរមួយទៀត
(...) ហូស៊ុក ស្ងៀមស្ងាត់ដោយសារអៀនជាមួុពាក្យសម្តីរបស់លោកពូ ហើយគិតតែពីឡើងទៅខាងលើរហូតដល់បន្ទប់របស់លោកពូខណៈដែលលោកពូក៏មកដល់មុខបន្ទប់ដូចគ្នា
“ចូលខាងក្នុងទៅ ប្រយ័ត្នមានអ្នកមកឃើញ” ថេយ៉ុង បើកទ្វារហើយរុញក្មួយប្រុសឱ្យចូលទៅខាងក្នុងយ៉ាងលឿនបំផុត ខ្លាចមានអ្នកសង្ស័យចំពោះទំនាក់ទំនងរបស់ពួកគេ
“ថាមានរបស់ឱ្យនោះ តើជាស្អី?” ហូស៊ុក ប្រញាប់ប្រញាល់សួរ ព្រោះថាបើនៅជាមួយយូររឹងខ្លួនស្លាប់ហើយ មួយវិញទៀតចេញក្រៅបន្ទប់យូរខ្លាច ស៊ូប៊ីន តាមរក
“បើពូគ្មានរបស់ឱ្យ មិនមកជួបទេមែន?” ថេយ៉ុង និយាយធ្វើដូចជាអន់ចិត្តជាមួយក្មួយប្រុស
“មិនដឹងទេ!” ហូស៊ុក ឆ្លើយធម្មតាៗ ព្រោះមិនសូវយល់ពីលោកពូរបស់ខ្លួនប៉ុន្មានទេ
“ធ្វើម៉េចយើងមិនសំខាន់ អាថេយ៍អើយ..” ថេយ៉ុង ធ្វើជានិយាយជាមួយខ្លួនឯង បញ្ឈឺចិត្តក្មួយប្រុស
“លោកពូចាស់ហើយដ្រាម៉ាអីទេ បើគ្មានរបស់ឱ្យទេ ខ្ញុំទៅវិញហើយ” ក៏បម្រុងនឹងបែរខ្លួនចេញទៅវិញហើយតែលោកពូចាប់ដៃជាប់ទើបត្រូវទច់ដំណើរ
“ឈប់សិនមើល នេះរបស់យកមកផ្ញើ” ថេយ៉ុង ចាប់ដៃតូចស្រឡូរបស់ក្មួយដាក់ប្រអប់កាដូមួយទៅឱ្យក្មួយកាន់
“ជាអ្វីទៅ?” ហូស៊ុក ធ្វើភ្នែកម៉ក់ៗសម្លឹងមើលលោកពូ
“បើកមើលទៅ”
“មានតែសម្រាប់ខ្ញុំទេឬ? ចុះសម្រាប់ក្មួយរបស់លោកពូឯទៀត?” បើកប្រអប់បណ្តើរ ហូស៊ុក ក៏ឆ្លៀតសួរ
“មានតែឯងទេ មកពីឯងពិសេស”
“ពិសេសស្អីទេ..! អូហ៍ វាជាខ្សែពេជ្រ បន្តោង Th តំណាងឱ្យអ្វីទៅ? កុំប្រាប់ថាជាឈ្មោះរបស់លោកពូណា៎” ហូស៊ុក លើកខ្សែកតូចឆ្មារយកមកមើលក៏ឃើញថាមានបន្តោងយ៉ាងស្រស់ស្អាតទើបអត់មិនបាននឹងសួរ
“ម៉ោះ ពូពាក់ឱ្យ..” ថេយ៉ុង លូកយកខ្សែកមកពាក់លើ.កដ៏ស្រស់ស្អាតដូចមនុស្សស្រីវាពិតជាសាកសមនិងស្រស់ស្អាតខ្លាំងណាស់
“Th វាមិនមែនជាឈ្មោះរបស់ពូតែម្នាក់ទេ ក៏បានឯងនៅក្នុងនោះ បានហើយទៅវិញចុះ ពូមានការជាមួយ ជុងហ្គុក បន្តិច” ថេយ៉ុង ញោចស្នាមញញឹមផ្អែមប្រគល់ឱ្យក្មួយប្រុសខណៈដែលដៃអង្អែលសក់ក្មួយថើៗមុននឹងចេញពីបន្ទប់នេះ ឡើងទៅជាន់ទី៥ទៅនិយាយរឿងសំខាន់ជាមួយក្មួយប្រុសក្រៅខោ
តុកៗ សម្លេងគោះទ្វារបង្កភាពសប្បាយចិត្តដល់អ្នកដែលដេកយំក្នុងបន្ទប់ដោយសារសម្តីមុតស្រួចរបស់អ្នកជាទីស្រឡាញ់ ជុងហ្គុក ប្រញាប់ប្រញាល់ជូតទឹកភ្នែកឱ្យស្អាតមុននឹងរត់ទៅបើកទ្វារដោយសេចក្តីត្រេកអរ
“ជីមីន.. ខ្ញុំដឹងថា ជីមីន មិនចោ*” ជុងហ្គុក និយាយទាំងស្នាមញញឹមពព្រាយខណៈបើកទ្វារប៉ុន្តែក៏ត្រូវញញឹមស្ងួតនិងលេបលាក់ពាក្យសប្បាយចិត្តចូលទៅក្នុងពោះវិញ កាលបើអ្នកដែលនៅចំពោះមុខមិនមែនជាមាឌតូច
“អ៊ំថេយ៍ ???” ជុងហ្គុក ធ្វើមុខភ្លើសម្លឹងលោកអ៊ំ តើមកមានការអ្វីទាំងយប់ព្រលប់ឬក៏ ជីមីន ជាអ្នកឱ្យមក?
“ចូលក្នុងនិយាយគ្នាទៅ” ថេយ៉ុង ញញឹមស្រាលៗដាក់ក្មួយប្រុស ហើយក៏ដើរចូលខាងក្នុងបន្ទប់ទៅអង្គុយលើសាឡុង
“ឯងយំ?” ថេយ៉ុង សួរព្រោះឃើញភ្នែកក្មួយនៅក្រហមៗនៅឡើយ
“អ៊ំថេយ៍មកមានការអី?” ជុងហ្គុក មិនឆ្លើយតប ប៉ុន្តែសួរបកទៅវិញ
“យើងមិនចង់បូរបាច់ច្រើនទេ.. តែប៉ុន្មានខែទៀតឯងបញ្ចប់ការសិក្សាហើយ យើងចង់ណែនាំក្មេងស្រីជនជាតិអូស្ត្រាលីម្នាក់ទៅឱ្យឯង នាងជាកូនមិត្តរបស់យើង សាកទាងទងនាងសិនទៅ ឯងរៀនចប់នឹងបានរៀបការទៅនៅទីនោះ” ការពិតទៅរឿងរវាង ជីមីន និង ជុងហ្គុក , ថេយ៉ុង បានដឹងអស់ហើយ ហើយគេមកនេះក៏ដោយសារប្អូនប្រុសពឹងឱ្យមកដូចគ្នា ការពិតទៅគេមិនចង់លូកលាន់ទំនាក់ទំនងពួកគេទេ ប៉ុន្តែ ជីមីន អង្វរខ្លាំងពេក
“ជីមីន ឱ្យអ៊ំមកមែនទេ?” ជុងហ្គុក អង្គុយស្តាប់អ៊ំប្រុសនិយាយទម្រាំចប់សឹងតែស្ទះទ្រូងស្ទើរធ្លាយ ដល់ពេលប្រើឋានៈជាប៉ាចិញ្ចឹម បង្ខំឱ្យគេរៀបការ បង្ខំឱ្យគេទៅឆ្ងាយ ទាំងដែលចិត្តរបស់គេមិនចង់សូម្បីបន្តិច ហើយមែនទេ?
“យើងគិតថារវាងប៉ាកូនពួកឯងគ្មានថ្ងៃបាននៅជាមួយគ្នាទេ បើកចិត្តទទួលយកអ្នកផ្សេងទៅ នេះលេខទូរស័ព្ទរបស់នាងនិងអាខោន អាយ.ជី កុំភ្លេចទាក់ទងទៅផង យើងទៅវិញហើយ” ថេយ៉ុង យកទូរស័ព្ទក្មួយប្រុសមកចុចលេខនិងចុចស្វែងឈ្មោះអាខោន អាយ.ជី ឱ្យរួចរាល់ ក៏ងើបចេញពីទីនេះយ៉ាងលឿន ព្រោះស្មានដឹងដល់អារម្មណ៍របស់អ្នកម្ខាងទៀត គេទាយក្នុងចិត្តទុក គេចេញទៅផុតក្មួយប្រុសច្បាស់ជាដេកយំទៀតហើយ គេក៏អាណិតណាស់ដែរ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច..
“តើចិត្ត ជីមីន កំពុងគិតអី? ហេតុអីធ្វើដូចមិនស្រឡាញ់ខ្ញុំ? ហេតុអីដេញខ្ញុំឱ្យទៅរកអ្នកផ្សេង? ហ៊ឹក..” ជុងហ្គុក សម្រូតខ្លួនយំស្រែកសួរទាំងទឹកភ្នែកទឹកសំបោរ ខណៈដៃដាល់ឥដ្ឋ ដឹបៗ ដោយមិនខ្លាចឈឺដៃ ឱ្យតែពេលខូចចិត្ត ហេតុអីគេចូលចិត្តធ្វើបាបខ្លួនឯងយ៉ាងនេះ? គេដាល់មួយដៃហើយមួយដៃទៀតតាមកំហឹងដែលមាននៅក្នុងខ្លួន ខណៈទឹកភ្នែកចេះតែហូរមិនស្រាកស្រាន្តរហូតដល់គេងលក់នៅរាត្រីកាលមួយនេះ
YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-