Ep22

430 45 0
                                    

Sugar Daddy🔥
Ep22

តុក! តុក!
បាតដៃតូចល្មមលើកទៅគោះទ្វារបន្ទប់ខ្លាំងៗបំណងឱ្យអ្នកខាងក្នុងបើកឱ្យលឿនតាមចិត្តអន្ទះសា
“បងប្រុស! បងថេយ៍! បើកទ្វារ” ជីមីន ស្រែកហៅបងប្រុសឮខ្លាំងៗ អារម្មណ៍ខណៈនេះគឺនៅមិនសុខទេ កាលបើកូនចិញ្ចឹមមិនស្តាប់សម្តី ហើយមិនចង់ត្រឡប់មកផ្ទះវិញទៀត មានតែបងប្រុសទេដែលអាចជួយបាន
“មានអីមែនទេ?” ថេយ៉ុង ទាញទ្វារបើកក៏ឆ្ងល់នឹងវត្តមានរបស់ប្អូនប្រុស មកមានការអីទាំងយប់ហ្នឹង? សំណាងហើយថ្ងៃនេះគេចូលផ្ទះមកជួបក្មួយសំណព្វចិត្ត ចុះបើគេមិននៅ?
“ជួយតេរហៅកូនចិញ្ចឹមខ្ញុំមកផ្ទះបន្តិច” ជីមីន និយាយខណៈដែលទឹកមុខស្មើធេង ខ្លាចថាបងប្រុសនឹងបង្អាប់ខ្លួនជាមួយកូនចិញ្ចឹម
“មិនតេរទៅខ្លួនឯងទៅ.. ឈ្លោះគ្នា? ហើយជុងហ្គុកនៅឯណា?” ថេយ៉ុង ក៏កាត់យល់សេចក្តីបានខ្លះៗកាលបើប្អូនប្រុសមកពឹងខ្លួនឱ្យជួយ
“បងតេរទៅ! ជុងហ្គុក គេប្រហែលជាខឹងរឿងខ្ញុំបម្រុងនឹងរៀបការជាមួយ ឆេយ៉ុង មិនខានទេ” ជីមីន រុញខ្លួនបងប្រុសចេញមុននឹងដើរចូលក្នុងបន្ទប់របស់បងប្រុស ឈរនិយាយគ្នាមាត់ទ្វារវាដូចជាមិនសូវស្រួលខ្លួនសោះ។ ថេយ៉ុង កាលបើប្អូនប្រុសចូលខាងក្នុងក៏ភ័យខ្លាច ព្រោះក្នុងបន្ទប់នេះក៏មាន ហូស៊ុក នៅជាមួយដែរ គិតយ៉ាងណាបើប្អូនប្រុសដឹងរឿងខ្លួនជាមួយក្មួយចិញ្ចឹម? មិនអាចឱ្យដឹងបានទេ
“អូខេ.. អង្គុយឱ្យស្រួលទៅ ចាំបងតេរទៅ” ថេយ៉ុង និយាយយល់ព្រមជាមួយសំណើរបស់ប្អូនប្រុសតែក៏មិនភ្លេចបង្គាប់ឱ្យប្អូនប្រុសអង្គុយឱ្យស្ងៀម នាយមិនចង់ឃើញអភូតហេតុកើតឡើងទេ
“ជុងហ្គុក គឺអ៊ំណា៎.. នៅឯណា?” គ្រាន់តែអ្នកម្ខាងទៀតលើកភ្លាម ថេយ៉ុង ក៏ផ្តើមប្រយោគសន្ទនាយ៉ាងតក់ក្រហល់
(ប្រាប់អ្នកនៅក្បែរអ៊ំផងថាខ្ញុំមិនទៅវិញទេ! មិនបាច់មកធ្វើល្អដាក់ខ្ញុំទៀតទេ) ជុងហ្គុក ដឹងច្បាស់ថាលោកអ៊ំចិញ្ចឹមតេរមកខ្លួនក៏ព្រោះអ្នកណាទើបគេនិយាយប្រយោគដ៏គ្រោតគ្រាតមួយនេះ។
កាលបើបានស្តាប់ឮសម្តីដ៏មានន័យរបស់ក្មួយប្រុសហើយ ថេយ៉ុង ក៏ងាកមុខទៅមើលប្អូនដែលអង្គុយធ្វើមុខងាប់ដូចចែកទ្រព្យមិនស្មើ។
ជីមីន ក្រោកឈរពេញកម្ពស់ដើរទៅទាញទូរស័ព្ទពីបងប្រុសមកនិយាយជាមួយកូនចិញ្ចឹម៖
“បើឯងខ្លាំងកុំមកជាន់ផ្ទះនេះទៀតឱ្យសោះ!!!!” មាឌតូចស្រែកទាំងទឹកភ្នែកហូរម៉ាត់ៗខណៈដែលទ្រូងផ្តើមញ័រស្ទើរផ្ទុះបែក
(ខ្ញុំខ្លាំងមិនដល់អ្នកទេ លោកប៉ាចិញ្ចឹមដ៏ល្អក្នុងលោក) ជុងហ្គុក សង្កត់ពាក្យសម្តីមួយៗធ្ងន់ៗសម្លេង ដែលន័យបញ្ជាក់ថាគេខំទប់កំហឹងយកតែមែនទែនហើយ ខណៈនេះនៅពេលដែលគេចាប់ផ្តើមខឹង គេមានអារម្មណ៍ថាខ្លួនឯងកំពុងតែប្រែចិត្តគំនិតទៅជាកំណាចដោយហាមពុំបាន តើមានរឿងអីកើតឡើងចំពោះគេ?
“អើ.. យើងខ្លាំងអ៊ីចឹង!!!” ជីមីន តបសម្តីបញ្ជោះថែមឡើង និយាយចុះឡើងៗខឹងកូនចិញ្ចឹមហៅឱ្យមកផ្ទះមិនបានដដែល ដឹងអ៊ីចឹងមិនខ្វល់ទេ នាំតែខាតពេលអត់ប្រយោជន៍
(ខ្លាំងឱ្យបានរហូតទៅ.. មិនបាច់ខ្វល់ពីខ្ញុំទៀតទេ ជម្រាបលាលោកប៉ាចិញ្ចឹមដ៏ល្អក្នុងលោក)
“អ្ហាយ!!!!!!” ជីមីន ខឹងខ្លាំងទើបចង់បោកប្រាស់របស់របរ ហើយទូរស័ព្ទនៅក្នុងដៃក៏បម្រុងនឹងលើកគប់ចោលដូចគ្នា ប៉ុន្តែត្រូវប្រអប់ដៃមាំទាំរបស់បងប្រុសចាប់ទាញជាប់មិនឱ្យបោក
“ទូរស័ព្ទបង លែងដៃ” ថេយ៉ុង និយាយបង្ក្រាបចិត្តប្អូនប្រុសឱ្យព្រលែងទូរស័ព្ទដៃរបស់ខ្លួនមកឱ្យខ្លួនវិញ ខឹងអីបោកៗ មិនកែទម្លាប់នឹងសោះ
“ខឹងណាស់ៗ”
ដឹប~ ដឹប~
ជីមីន ស្រែកថាខឹងៗខណៈដែលដៃលើកវាយដើមទ្រូងហាប់ណែនរបស់បងប្រុស ដឹបៗ ដើម្បីកម្ចាយអារម្មណ៍ឱ្យធូរស្រាលពីកំហឹង
“ហ៊ឹក.. ហ៊ឹក..” បន្ទាប់ពីវាយឆ្អែតឆ្អន់រហូតហត់កាយហត់ចិត្តទើបមាឌតូចឱនមុខយំផ្អែកដើមទ្រូងបងប្រុសទាំងទឹកភ្នែកហូររហេមរហាមដូចកូនក្មេងបៀមដៃ
“ឯងអ្នកជ្រើសខ្លួនឯងទេ កុំមកទួញសោក” មិនមែនមិនចង់លួងលោមប្អូនប្រុសតែខ្ជិល នាំតែបានចិត្ត ទើបជ្រើសស្តីបន្ទោសឱ្យ
“មិនបានទួញសោក មិនបានយំ គ្រាន់តែខឹង!!” ជីមីន ខិតខ្លួនចេញពីបងប្រុសមុននឹងលើកម្រាមដៃតូចស្រឡូនទៅផ្តិតទឹកភ្នែកចេញពីថ្ពាល់ឱ្យជ្រះស្អាត កុំឱ្យបងប្រុសថាឱ្យទៀត..
“សង្ឃឹមថាការជ្រើសរើសរបស់ឯងនឹងនាំឯងឱ្យមានសុភមង្គលណា៎.. កុំស្តាយក្រោយប្អូនប្រុស ជិតរៀបការហើយ បើ ជុងហ្គុក គេអាចរស់នៅដោយខ្លួនឯងបានដោះលែងគេទៅ ក្រែងចង់បានបែបនេះហី?” ថេយ៉ុង ដឹងរឿងរបស់ប្អូនប្រុសទាំងអស់ទើបគេងាយស្រួលយល់ពីប្អូន
“មកពីខ្ញុំមិនចង់ឱ្យលោកប៉ាខកចិត្តលើកទីពីរទៅវិញទេ បើជ្រើសរើសតាមបេះដូង ហ៊ឹក..  ខ្ញុំទទួលស្គាល់ថាខ្ញុំបានស្រឡាញ់កូនចិញ្ចឹមខ្លួនឯងរួចទៅហើយ បើពេលវេលាបកក្រោយខ្ញុំមិនចង់ស្រឡាញ់គេទេ វាឈឺចាប់ខ្លាំងណាស់ បងដឹងទេ? ពេលដែលគេខូចចិត្ត ពេលដែលគេអង្វរខ្ញុំ ពេលដែលខ្ញុំមិនខ្វល់ពីគេ វាឈឺចាប់ណាស់ ហ៊ឹក.. ឈឺស្ទើរតែដាច់ខ្យល់ស្លាប់ ហ៊ឹក.. គ្មានអ្នកណាយល់ពីខ្ញុំទេ ហ៊ឹក..” ជីមីន រៀបរាប់ក្តីឈឺចាប់ដែលខំលាក់កន្លងមកឱ្យបងប្រុសដឹងថាខ្លួនឯង មិនចង់រៀបការ  មិនចង់ជ្រើសអ្នកណាមករៀបការជំនួសមនុស្សដែលខ្លួនស្រឡាញ់នោះទេ ប៉ុន្តែធ្វើម៉េចបើជម្រើសឱ្យជ្រើសអ្នកដែលសាកសមទៅហើយ នាយតូចមិនចង់ឱ្យប៉ាម៉ាក់ខកបំណងលើខ្លួនម្តងទៀត ព្រោះខ្លួនបានប្រព្រឹត្តអតីតកាលដ៏គួរឱ្យខ្លាចមួយតាំងពីរៀនវិទ្យាល័យរួចទៅហើយ #ប្រវត្តិសាស្ត្រមិនអាចច្រំដែលបានទេ
“ចុះបើឯងធ្វើតាមបេះដូង?” ថេយ៉ុង ធ្វើជាសួរបក ព្រោះរាល់ថ្ងៃខ្លួនក៏កំពុងធ្វើតាមបេះដូងដូចគ្នា ទាំងដែលដឹងថាអ្នកដែលខ្លួនស្រឡាញ់គឺជាសាច់ឈាមបង្កើត
“បងក៏ដឹងច្បាស់ថាលោកប៉ាបែបណា.. ហ៊ឹក.. ខ្ញុំធ្វើមិនបានទេ ខ្ញុំទៅបន្ទប់វិញហើយ” ជីមីន ខំប្រឹងសម្រួលអារម្មណ៍លើកដៃជូតទឹកភ្នែកចេញមុននឹងដើរចេញពីបន្ទប់បងប្រុស
“មានន័យថាពូពៅមិនបានស្រឡាញ់មីងឆេ..ឬ? គាត់រៀបការទាំងបង្ខំមែនទេពូតូច?” ហូស៊ុក ដើរចេញពីវាំងននមកក៏សួរលោកពូតែម្តង កាលបើឈរស្តាប់ការសន្ទនារបស់លោកពូកម្លោះទាំងពីរបានមួយសន្ទុះធំ
“ឯងក្មេង កុំចេះដឹងរឿងចាស់ៗទៅអានសៀវភៅទៅ” ថេយ៉ុង ញញឹមផ្អែមដាក់ក្មួយប្រុសខណៈបាតដៃអង្អែលសក់ក្បាលទន់រលោងរបស់ក្មួយស្រាលៗ
“មានអីជាអាថ៌កំបាំងមែនទេ? ឆ្លើយមកៗ ខ្ញុំចង់ដឹង ណា៎ពូណា៎..” ហូស៊ុក ធ្វើមុខក្រមិចក្រមើម ធ្វើភ្នែកដូចកូនឆ្មាអង្វរករលោកពូឱ្យនិយាយរឿងរបស់ពូពៅខ្លួន
“បើពូនិយាយប្រាប់ហើយ ហាមប្រាប់អ្នកណាតទៀត អូខេទេ?”
“បាទ!”

ភូមិគ្រឹះ ឆយ..
យ៉ុនជុន បាននាំមិត្តមកសម្រាកនៅផ្ទះរបស់ខ្លួនកាលបើចេញពីធ្វើការនៅម៉ោង៩កន្លះយប់ ថ្មើរនេះហើយលោកប៉ាអ្នកម៉ាក់របស់យ៉ុនជុនបានសម្រាកស្ងាត់ជ្រងំអស់ហើយ ទើបក្មេងស្ទាវទាំងពីរដើរលបៗមិនឱ្យឮសម្លេងចូលទៅក្នុងផ្ទះ
“យើងចង់ផឹកស្រា” ជុងហ្គុក កេះស្មាមិត្តកាលបើដើរដល់បន្ទប់ទទួលភ្ញៀវដែលមានបើកភ្លើងរាត្រីភ្លឹមៗទំនងឃើញមុខគ្នា
“អូខេ! ទៅផ្ទះបាយ” យ៉ុនជុន បបួលមិត្តដើរលបៗសឹងតែមិនឮសម្រិបជើង
“អ្នកប្រុសតូច” សម្លេងស្ត្រីចំណាស់ហៅដាស់អារម្មណ៍ឱ្យអ្នកសង្ហាទាំងពីរឈប់ដើរធ្វើឫកពាដូចចោរទៀត
“ម៉ែដោះ???”
“ម៉ែឮសម្លេងឡាន ទើបចេញមកមើល ក្រែងមិនទាន់ញ៉ាំបាយចាំម៉ែទៅធ្វើម្ហូបឱ្យ”
“អត់ទេ! ខ្ញុំញ៉ាំរួចហើយ ម៉ែដោះទៅសម្រាកចុះ កុំឱ្យហត់” យ៉ុនជុន និយាយស្តីគោរពស្ត្រីចំណាស់តាមទម្លាប់ ទោះបីគាត់មាននាមជាអ្នកបម្រើប៉ុនគាត់ស្រឡាញ់ មើលថែថ្នាក់ថ្នមគេតាំងពីតូចដូចជាម្តាយបង្កើតទៅហើយ
“អ្ហឹម.. តាមសប្បាយណា៎” ម៉ែដោះ ក្រហឹមស្របសម្តីរបស់ យ៉ុនជុន បន្តិច ទើបងាកទៅញញឹមផ្អែមស្របជាមួយសម្តីរបស់ខ្លួននៅចុងប្រយោគ
“ឯងចេះគោរពចាស់ទុំត្រឹមត្រូវម្ល៉េះ! ពិតជាមិនគួរឱ្យជឿ” ជុងហ្គុក លាន់មាត់ស្ងើចនឹងទង្វើរបស់មិត្ត
“យើងមិនមែនឯងទេ!” យ៉ុនជុន ញញឹមចុងមាត់បន្តិច មុននឹងដើរទៅបើកទូរទឹកកករកមើលស្រា ហើយក៏សួរ៖
“អ្ហែងចង់ផឹកស្រាអី?”
“ស្រាម៉ាហ្វៀ ផឹកហើយខ្លាំងដូចម៉ាហ្វៀដែលឯងនិយាយ”

...

❥ជូប៊ីនシ

Sugar Daddy🔥Where stories live. Discover now