Sugar Daddy🔥
Ep23កាលបើបានស្រាមួយដបម្នាក់នៅក្នុងដៃនិងសណ្តែកដីលីងមួយថង់ទុកក្លែម អ្នកទាំងពីរក៏ឡើងទៅអង្គុយលើដំបូលផ្ទះ ផឹកស្រា ក្លែមសណ្តែកដី គយគន់ព្រះចន្ទនាពេលរាត្រី រ៉ូមេនទិចម្ល៉េះទេ។ ជុងហ្គុក លើកអកស្រាអស់កន្លះដបក៏ធ្លាក់ភ្នែក មើលទៅលើព្រះចន្ទចេញជាមុខរបស់ ជីមីន វាពិតជាអស់សំណើចខ្លាំងណាស់សម្រាប់គេ ម្តងចេញមុខប៉ាចិញ្ចឹមម្តងចេញមុខព្រះចន្ទសស្គុស
“ហឺសៗ ហាសៗ” សុខៗ ជុងហ្គុក ស្រាប់តែសើចដូចមនុស្សឆ្គួតទើបធ្វើឱ្យ យ៉ុនជុន ជ្រួញចិញ្ចើមមហាឆ្ងល់ពីមិត្ត
“ហឺសៗ.. ស្រាឯងផឹកទៅមានជាតិណាស់ ហាសៗ ឃើញមុខ ជីមីន នៅលើព្រះចន្ទពិតៗ” ជុងហ្គុក និយាយផងសើចផងប្រៀបដូចជាសប្បាយចិត្តជាមួយការផឹកស្រាអង្គុយក្លែមសណ្តែកដី គេមិនដែលធ្វើបែបនេះពីមុនមកទេ ហេតុនេះហើយទើបប្លែកអារម្មណ៍ ហើយក៏កាត់បន្ថយការខូចចិត្តបានមួយភាគធំ
“ស្រាបៀរហ្នឹងមានជាតិ? ហឺសៗ.. យើងផឹកទៅជាតិដែរតា៎.. ឃើញមុខប្អូនឯងរហូត ហាសៗ” យ៉ុនជុន ចាក់បណ្ដោយនិយាយផងសើចផងតាមមិត្តដែរទៅ ឃើញមិត្តឆ្គួតហើយឱ្យមិត្តឆ្គួតម្នាក់ឯងវាមិនសម
“ស៊ូប៊ីន ប្អូនយើងស្អាតណាស់ ប៉ុន្តែចាញ់ ជីមីន សំណព្វចិត្តយើងទេ ហិហិ” និយាយឃ្លាដំបូង ជុងហ្គុក ដូចជាសរសើរប្អូនប្រុសដោយមុខស្ងួត ប៉ុន្តែចុងក្រោយសរសើរសំណព្វចិត្តទាំងញោចស្នាមញញឹមផ្អែមដដែល ពេលនឹកដល់មុខតូចច្រមិចថ្ពាល់ប៉ោងៗរបស់មាឌតូចម្តងៗធ្វើឱ្យរាងសង្ហាសប្បាយចិត្តណាស់ ទោះបីជាពេលនេះនៅឆ្ងាយគ្នាក៏ដូចនៅជិតគ្នា
“ជីមីន ស្អាតចាញ់ ស៊ូប៊ីន យើងទេ ស៊ូប៊ីន របស់យើងថ្ពាល់ខួច ស្បែកទន់ៗគួរឱ្យចង់ស្ទាបអង្អែល គ្រាន់តែគិតក៏មានក្តីសុខ” យ៉ុនជុន សរសើរមនុស្សដែលខ្លួនលួចស្រឡាញ់ទាំងស្នាមញញឹមស្រមើស្រមៃឃើញភ័ក្រ្តអ្នកម្ខាងទៀតញញឹមដាក់ខ្លួន ទាំងថ្ពាល់ខួចគួរឱ្យចង់ថើប គ្រាន់តែគិតមានក្តីសុខប៉ុណ្ណឹងហើយ ចុះទម្រាំបានថើបទៀត ក្តីសុខប៉ុណ្ណាទៅ?
“ស៊ូប៊ីន របស់ឯង? ស្បែកទន់ៗ? ដែរធ្លាប់ប៉ះគ្នាអត់អ្ហា៎? អីក៏ម៉េសៗ” ជុងហ្គុក ស្តីថាឱ្យមិត្តដែលកំពុងតែលង់ជាមួយអន្លង់គំនិតស្រមើស្រមៃមិនដឹងទិសតំបន់ គិតៗទៅគេក៏គ្រាន់បើជាង យ៉ុនជុន ដែរ គេបានទាំងថើប បានទាំងប៉ះ បានទាំងឱប គិតដល់ចំណុចនេះសប្បាយចិត្តទៀតហើយ ហុហុ 🤧
“របស់ខ្លះមិនបានប៉ះ គ្រាន់តែឃើញក៏សន្និដ្ឋានដឹង ឱ្យតែយើងចេះប្រើរូបបារម្មណ៌” យ៉ុនជុន ចាប់ផ្តើមស្រមៃដល់រូបភាពដែល ស៊ូប៊ីន ងាកក្រោយមកញញឹមដាក់ខ្លួនហើយក៏ញាក់ភ្នែកម្ខាងទាំងមានពន្លឺ ធ្វើឱ្យទាក់ទាញចិត្ដគេលើសដើម គេគួរតែទៅញ៉ែយកធ្វើជាសង្សារទេ? ទេ! គួរតែញ៉ែយកមកធ្វើជាប្រពន្ធវិញ
“ប្រើរូបបារម្មណ៌ជ្រុល ប្រយ័ត្នឆ្គួត” ជុងហ្គុក និយាយប្រយោគនេះចប់ក៏លើកស្រាផឹកបង្ហើយរួចក៏បោះទៅម្ខាងបណ្តាលឱ្យឮសម្លេងដល់អ្នកដែលដេកនៅក្នុងបន្ទប់ខាងក្រោមដំបូល
“ភ្ងាក់ប្អូនស្រីយើង..” យ៉ុនជុន ប្រើក្រសែភ្នែកគំរាមមិត្តដែលបោះដកស្រាមិនចេះគិត
“ឯងមានប្អូនស្រីដែរ?” ជុងហ្គុក និយាយបណ្តើរខណៈដែលក្រោកឈរយឺតៗឱ្យថ្នមសម្លេងខ្លាចបែកក្បឿងតម្លៃថ្លៃធ្លាក់ត្រូវអ្នកខាងក្នុងផ្ទះ
“ប្អូនជីដូនមួយយើង មកលេងម៉ាក់នាង ប៉ុន្តែស្នាក់នៅផ្ទះយើងសិន” យ៉ុនជុន ឆ្លើយតាមសំណួរខណៈដែលក្រោមឈរដើរតាម ជុងហ្គុក ដើម្បីចុះពីលើដំបូល
“នាងឈ្មោះអី? អាយុប៉ុន្មានហើយ?” ជុងហ្គុក ចុះតាមកាំជណ្តើរបណ្តើរឆ្លៀតសួរមិត្តបណ្តើរកុំឱ្យស្ងាត់
“ឈ្មោះ យូជីន អាយុប្រហែលតែប្អូនស្រីទាំងពីររបស់ឯងហ្នឹង.. ហើយសួរធ្វើអី?”
“សួរគួរសម កុំឱ្យឯងប្រើរូបបារម្មណ៌ច្រើនក្លាយជាឆ្គួត”
“បើញ៉ែប្អូនឯងមិនទាន់បាន យើងមិនឆ្គួតទេកុំភ័យ”
“អើ.. ស្តេចញ៉ែ យើងចាំមើលញ៉ែប្អូនយើងបានទេ”
“ដឹងតែបានហើយ”
YOU ARE READING
Sugar Daddy🔥
Actionជុងហ្គុក លេកហ្វ្រីក / គីម ជីមីន 💕រឿងរ៉ាវរវាងប៉ាចិញ្ចឹមនិងកូនចិញ្ចឹម💕 By Jubin-