Ep03(មិនចុះសម្រុងនឹងអ្នកដទៃ)

654 48 0
                                    

Sugar Daddy 🔥
Ep03

"ចង់ថាខ្ញុំពូកែយំ?" ជុងហ្គុក ជ្រួញចិញ្ចឹមខឹងរសាប់រសល់ក្នុងខ្លួន ទោះបីជាគេយំច្រើនពិតមែនតែក៏យំព្រោះមានហេតុផលដែរ មិនមែនអង្គុយតែយំឯណា
"ហ៊ើយ.. យើងមិនឈ្លោះជាមួយឯងទេ យើងទៅគេងហើយ ហាមយំស្រែក ហាមរញ៉េរញ៉ៃ ធ្វើអីធ្វើទៅឱ្យតែគិតថាសម" ជីមីន ផ្តាំផ្ញើក៏ដូចជាហាមប្រាមមុននឹងដើរទៅគេងលើពូកទន់ល្មើយឱ្យបានស្រួលចិត្តស្រួលថ្លើម។
ជុងហ្គុក ព្យាយាមចុចតេរទៅប៉ានិងម៉ាក់ ប៉ុន្តែលេខរបស់គាត់តេរមិនចូលមួយសោះ មិនអាចទេដែលពួកគាត់មានបំណងបោះបង់គេចោល ឬពួកគាត់មានរឿងអ្វីកើតឡើងមិនស្រួលនៅក្នុងអំឡុងពេលនោះ? ខួរក្បាលចាំផ្តើមគិតច្រើនហើយក៏ព្រួយបារម្ភ តែមិនដឹងត្រូវធ្វើយ៉ាងណា ពេលនេះចង់យំក៏យំមិនចេញដែរ ចង់ពឹង ជីមីន ក៏លែងហ៊ានព្រោះខ្លួនរំខានជីវិតផ្ទាល់ខ្លួនរបស់ ជីមីន ច្រើនហើយ តាំងពីជួប
ថ្ងៃត្រង់..
ជីមីន គេងលក់តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់មិនទាន់ក្រោកទៀត ក៏ដោយសារតែនឿយណាយអស់កម្លាំងខ្លាំងពេក ខណៈនោះ ជុងហ្គុក អង្គុយលើចុងគ្រែងាកសម្លឹងទៅកាន់អ្នកដែលដេកក៏បម្រុងនឹងហៅឱ្យភ្ញាក់ ឮថាទៅសាលាផង បើមិនក្រោកទៀតប្រហែលជាទៅមិនទាន់គ្រូហើយ ប៉ុន្តែមិនហ៊ានហៅព្រោះខ្លាចថារំខាន
"ជីមីន.." ជុងហ្គុក អេះបាតជើងរបស់ ជីមីន ស្រាលៗខណៈដែលមាត់ហៅឈ្មោះតិចៗ
"កុំរញ៉េរញ៉ៃ!" ជីមីន និយាយងុលៗហើយក៏ទាញស្រវេស្រវាភួយមកក្របមុខបន្ថែមទៀត
"ងើបទៅសាលា" ជុងហ្គុក ទាញជើងរបស់ ជីមីន ឱ្យខិតមកចុងគ្រែតាមកម្លាំង
"អ្ហើយ..." ជីមីន ងើបអង្គុយហើយក៏ស្រែកឡូឡាមិនសុខចិត្ត មុននឹងងាកទៅសម្លក់ ជុងហ្គុក ដូចមនុស្សមានគំនុំ
"ក្រែងទៅសាលាហ្អេ៎ ងើបទៅរៀបចំខ្លួនទៅ" ជុងហ្គុក ធ្វើមុខភ័យខ្លាចតិចតួចកាលបើមានក្រសែភ្នែកគុំគួនសម្លក់សម្លឹងខ្លួនបែបនេះ
"សឺត.." ជីមីន ចាប់ទាញថ្ពាល់ ជុងហ្គុក ថើបមួយខ្សឺតយ៉ាងលឿន មុននឹងចុះពីលើគ្រែហើយបន្ថែមមួយប្រយោគទៀត៖
"ចាត់ទុកថាឯងក្មេងគ្រាន់បើ ដាស់យើងឱ្យភ្ងាក់ទៅសាលារៀន"
ជីមីន ដើរទៅបើកទូរយកសម្លៀកបំពាក់យកកន្សែងសម្រាប់ងូតទឹករៀបចំខ្លួនទៅសាលា ខណៈនោះ ជុងហ្គុក ញោចស្នាមញញឹមអង្អែលថ្ពាល់ខ្លួនឯងស្រាលៗហាក់ដូចជាពេញចិត្តជាមួយស្នាមថើបដែលប្រគល់ឱ្យមុននេះខ្លាំងណាស់
ប្រហែល២០នាទី ជីមីន ក៏រួចរាល់ក្នុងការងូតទឹកសម្អាតខ្លួនក៏ដូចជាស្លៀកពាក់ ហើយក៏ដើរទៅមុខកញ្ចក់ទាញគ្រីនការពារកម្តៅថ្ងៃយកមកលាបលើផ្ទៃមុខនិងក បន្ទាប់មកក៏សិតសក់ធ្វើម៉ូតតិចតួចក៏រួចរាល់ ហើយក៏ដើរទៅទាញកាតាបញាត់សៀវភៅដាក់ចូលតាមការវិភាគ មុននឹងលើកាតាបស្ពាយនៅម្ខាងស្មា
"យើងទៅសាលារៀនហើយ ឯងចុះទៅញ៉ាំអាហារខ្លួនឯងទៅ ប្រហែលជាម៉ោង៧ល្ងាចទើបយើងត្រឡប់មកវិញ" ជីមីន ងាកទៅនិយាយប្រាប់ ជុងហ្គុក មុននឹងបើកទ្វារចេញទៅខាងក្រៅដើម្បីចុះទៅជាន់ក្រោម
"ឈប់សិន!" ជុងហ្គុក ប្រញាប់ប្រញាល់ទៅតាម ជីមីន ហើយក៏ឃើញ ជីមីន ឈប់មុខកាំជណ្តើរងាកមករកខ្លួន
"មានបញ្ហាអីមែន?"
"ខ្ញុំមិនស្គាល់អ្នកណាទេ! សុំទៅដែរបានអត់?"
"អ្នកនៅទីនេះសុទ្ធតែជាគ្រួសាររបស់យើង វាមិនលំបាកទេដែលឯងបង្កើតទំនាក់ទំនងជាមួយអ្នកទាំងនោះ ព្រោះឯងក៏បង្កើតទំនាក់ទំនងជាមួយយើងរួចហើយ"
"ប៉ុន្តែ.."
"ក្មួយៗរបស់យើង៤នាក់ ហូស៊ុក ស៊ូប៊ីន លីអា និង យូណា ពួកគេងាយស្រួលទេ ឯងអាចលេងជាមួយគេបាន កុំធ្វើឫកដូចព្រឹកមិញ យើងទៅហើយមិនចង់និយាយច្រើនទេ" បញ្ចប់សម្តី ជីមីន ក៏ចុះពីលើជណ្តើរទៅជាន់ក្រោមបំផុត ខណៈដែល ជុងហ្គុក ឈរធ្វើមុខជូរនៅជាន់លើបំផុត
"ម៉ែដោះ! ជុងហ្គុក ជាកូនប្រុសចិញ្ចឹមរបស់ខ្ញុំនៅជាន់លើ យកអាហារឱ្យគេផង គេប្រហែលជាមិនចុះមកក្រោមទេ ហើយប្រាប់គ្រប់គ្នាក្នុងផ្ទះផង ថាគេជាកូនចិញ្ចឹមរបស់ខ្ញុំ គេមិនចេះភាសាកូរ៉េទេ ខ្ញុំទៅសាលាហើយណា៎.." ជីមីន ផ្តាំផ្ញើម៉ែដោះវែងអន្លាយព្រោះសមាជិកដែលជាគ្រួសារចេញទៅធ្វើការងារអស់ហើយ នៅក្នុងផ្ទះមានតែអ្នកបម្រើប៉ុណ្ណោះ
"ចាស៎អ្នកប្រុសពៅ.."
ជីមីន ជិះឡានម៉ាកល្បីរបស់ខ្លួននៅជំនាន់នោះទៅកាន់សកលវិទ្យាល័យដែលខ្លួនសិក្សា ឆ្នាំនេះជាឆ្នាំទី៣របស់គេហើយ មួយថ្ងៃគេរៀនតែ៣.៤ម៉ោងប៉ុណ្ណោះដោយសារមានការងារខាងសិល្បះច្រើន គេអង្គុយរៀនរហូតដល់ល្ងាចក៏ចេញទៅកន្លែងហាត់សមចម្រៀងបន្ត
ផាំង!
ទៅដល់ទីនេះមិនទាន់បានផ្លាស់ប្តូរសម្លៀកបំពាក់ឬអង្គុយស្រួលបួលផង ក្រដាសកាសែតនិងទស្សនាវដ្តីជាច្រើនត្រូវបានបោកលើតុនៅចំពោះមុខដោយស្នាដៃអ្នកគ្រប់គ្រងរបស់ខ្លួន ជីមីន ធ្វើមុខឆ្ងល់ មិនដឹងរឿងហេតុ ទើបលើកកាសែតយកមកអាន កើតជាក្តៅចិត្តឆេវ ចង់ដឹងអ្នកណាសរសេរព័ត៌មានទាំងនេះ? ឆ្គួតឬរោគចិត្តទើបសរសេរចេញទៅរួច?
"បកស្រាយមក ជីមីន ឯងមិនទាន់ល្បីខ្លាំងទេណា៎.. ហើយមកជួបរឿងអាស្រូវ ស្អុយរលួយឈ្មោះបែបនេះបងពិតជាមិនយល់" អ្នកគ្រប់គ្រងក្តៅក្រហាយសឹងតែមួយថ្ងៃហើយដោយសារតែរឿងនេះ មិនមែនជាលើកទីមួយទេ ដែល ជីមីន ត្រូវគេបង្ខូចឈ្មោះថាដេកជាមួយមនុស្សប្រុសដូចគ្នា ឬក៏ ស្រឡាញ់ប្រុសដូចគ្នា គ្រប់កាសែតឬសារព័ត៌មានតែងតែវាយប្រហារគេ មិនគិតថាគេតារាទើបតែរះសោះ ចង់ទម្លាក់ពេលនេះតែម្តង
"បងជឿអ្នកសរសេរឆ្គួតឡប់នោះដែរហ្អេ៎? ខ្ញុំជាប្រុសស្រឡាញ់ស្រី សព្វថ្ងៃខ្ញុំមិនដែលទំនេរទេ ហើយក៏គ្មានពេលទាក់ទងអ្នកណាដែរ បងក៏ដឹង មិនអ៊ីចឹងហ្អេ៎?" ជីមីន បកស្រាយទាំងចិញ្ចើមនៅជ្រួញ កំហឹងក្នុងខ្លួនក៏ត្រូវបានទប់ព្រោះមិនចង់ឱ្យប៉ះពាល់ដល់ការងារ
"អ្ហឹម.. ចាំបងដោះស្រាយឱ្យ"
"ខ្ញុំទៅផ្ទះហើយបង គ្មានអារម្មណ៍ហាត់សមទៀតទេ" ជីមីន ក្រោកឈរ ស្ពាយកាតាបដើរចេញទៅក្រៅ ទៅកាន់ឡានទំនើបរបស់ខ្លួនមុននឹងបើកចេញទៅភូមិគ្រឹះរបស់ខ្លួន

ម៉ោង៥ៈ៣០ល្ងាច..
ជីមីន ទៅដល់ផ្ទះវិញ ក៏ឃើញសមាជិកនៅក្នុងផ្ទះជុំគ្នា ឆោឡោ ដូចជាកំពុងមានរឿងអីមិនស្រួល ទើបប្រញាប់ប្រញាល់ចូលទៅខាងក្នុង
"មានរឿងអី?"
"បាត់ក្មេងៗហើយប្អូនថ្លៃ" ភរិយារបស់ជីន យំសស្រាក់សស្រាំព្រោះបារម្ភពីកូនៗនិងក្មួយៗ
"ខ្ញុំបាននាំពួកគេចេញពីសាលាមកទីនេះម៉ោង៥ ត្រឹមតែកន្លះម៉ោងសោះ មិនសមបាត់លឿនយ៉ាងនេះទេ" អ្នកបើកឡាន ជូនក្មេងៗទៅមកសាលាក៏និយាយហេតុផលឡើង
"ខ្ញុំឃើញពួកគេឡើងទៅខាងលើផ្ទះ ប៉ុន្តែស្រាប់តែបាត់ភ្លាមៗ" ម៉ែដោះ បន្ថែមមួយប្រយោគទៀត ក្មេងៗដល់ទៅ៤នាក់ពេលដែលបាត់ព្រមៗគ្នាបែបនេះ វាជារឿងដែលមិនអាចទៅរួចខ្លាំងណាស់
"លែងចេះធ្វើការអស់ហើយហ្អេ៎?! ក្មេងៗតែ៤នាក់សោះក៏មើលមិនបាន" ណាំជុន បុរសវ័យ៣០ឆ្នាំ ស្រែកថាឱ្យទាំងកំហឹង គេមកពីធ្វើការហត់ហើយត្រូវមកដឹងថាបាត់កូនៗទៀត វាពិតជាគួរឱ្យខឹង
"កុំបន្ទោសពួកគេអីប្អូនប្រុស" ស៊ុកជីន បុរសវ័យ៣២ឆ្នាំអង្អែលស្មាប្អូនប្រុស គេក៏បារម្ភពីកូនៗដូចគ្នាប៉ុន្តែត្រូវរំងាប់អារម្មណ៍ដោយសារគេមកទីនេះមុនប្អូន ហើយក៏ជួយរកពេញផ្ទះនេះហើយនៅតែមិនឃើញ
"ខ្ញុំរកពួកគេឃើញហើយ" ភរិយាណាំជុន នាំក្មេងៗទាំង៤មក ដែលមានជំនិតរបស់ប្តីជួយរកក្មេងៗ សភាពក្មេងៗស្រមេមស្រមូម សក់ក្បាលរញ៉េរញ៉ៃ មុខមាត់ប្រឡាក់ប្រឡូស
"យ៉ាងម៉េចហើយចៅយាយ" លោកស្រី គីម ព លីអា ដែលឈរធ្វើមុខជូរក្បែរដៃអ្នកមីងដែលបីកូនស្រីពៅរបស់ខ្លួន
"ហឹកៗ ក្មេងប្រុសកូនចិញ្ចឹមពូពៅចាប់ចងអូន ហ៊ឹក.." លីអា ក្មេងស្រីវ័យ៥ឆ្នាំ រៀបរាប់ទាំងទឹកភ្នែក
"មានន័យថាម៉េចចៅ?" លោកគីម បើកភ្នែកធំៗ ក្តៅក្រហាយ ក្មេងប្រុសកូនចិញ្ចឹមរបស់ ជីមីន មានមកពីពេលណា? ត្រឹមជាអ្នកចំណូលថ្មីសោះ ធ្វើបាបក្មេងក្នុងផ្ទះដល់ថ្នាក់ចាប់ចង
"ជុងហ្គុក..." ជីមីន សង្កត់ធ្ងន់លើឈ្មោះរបស់ ជុងហ្គុក មុននឹងឡើងទៅលើជម្រះបញ្ជីជាមួយ ហេតុអីចាប់ក្មួយៗរបស់គេចង? ហេតុអីឃោរឃៅយ៉ាងនេះ? គេត្រឹមតែជាក្មេងប្រុសម្នាក់សោះ ទៅចងក្មេងៗ៤នាក់ដែលអាយុមិនតិចជាងពួកគេប៉ុន្មាន

..
គួរឱ្យខ្លាច😁😁

❥ជូប៊ីនシ

Sugar Daddy🔥Where stories live. Discover now