Ep19

430 36 0
                                    

Sugar Daddy🔥
Ep19

រីង! រីង!
ជុងហ្គុក ដេកយំមួយស្របក់ធំក៏មានអ្នកទូរស័ព្ទមក ដំបូងឡើយថាមិនចង់លើកទេ ព្រោះគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់ ប៉ុន្តែឃើញសារជាបន្តបន្ទាប់លោតចូលមកទើបគេដាច់ចិត្តលើក
“ថី?” ជុងហ្គុក ដាក់ទូរស័ព្ទក្បែរត្រចៀកនិយាយទាំងគ្មានអារម្មណ៍ទៅកាន់មិត្តភក្តិដែលអន្ទះសាតេរមកសួរនាំ
(ឯងកើតអីមិនមកសាលា? គ្រូកំពុងប្រឡងណា៎) យ៉ុនជុន ឆ្លៀតទៅតេរទូរស័ព្ទប្រាប់មិត្ត ខណៈដែលនៅក្នុងថ្នាក់រៀនកំពុងមានការប្រឡង គេខឹងនឹងមិត្តស្ទើរស្ទះឈាមហើយ រវល់ធ្វើអីមិនមកប្រឡង
“យើងគ្មានអារម្មណ៍ធ្វើអីទាំងអស់ ជីមីន បោះបង់យើងហើយ គាត់ចោលហើយ គាត់លែងខ្វល់ខ្វាយយើងហើយ” ជុងហ្គុក និយាយរៀបរាប់ទាំងសម្លេងយំទើបធ្វើឱ្យអ្នកដែលស្តាប់ឮក្នាញ់ចិត្តចង់តែហក់មកដាល់ទេ
(អាងាប់អ្ហើយ.. Top អាណាគេយំដូចឯង អ្ហើយអញ បើកុំតែគ្រូប្រឡងយើងទៅប្រដៅឯងដល់ផ្ទះហើយ) យ៉ុនជុន ក្តៅចិត្តសឹងតែច្រាលឈាម កាលបើមិត្តធ្វើចរិតយ៉ាប់យ៉ឺនដូចក្មេង៧ឆ្នាំ ធ្វើបែបហ្នឹងវាខូចឈ្មោះ Top អស់ហើយ
“ក្រៅពីយំយើងអាចធ្វើអី?” ជុងហ្គុក សួរបន្ថែមទៀត ខណៈអ្នកម្ខាងទៀតដែលស្តាប់ឮស្ទើរតែប្រះទ្រូងធ្លាយចេញថ្លើមប្រមាត់សួត
(យើងចូលប្រឡងសិន ចាំយើងលួចប្រឡងឱ្យឯង កុំភ័យ.. ហើយកិច្ចការអស់យើងនឹងទៅរកអាងាប់ឯងនៅផ្ទះ ប៉ុណ្ណឹងសិនហើយ បាយបិទ..)
“អ្ហឹម..” បញ្ចប់សេចក្តីសន្ទនា ជុងហ្គុក ក៏ទម្លាក់ទូរស័ព្ទចុះមុននឹងក្រាបជប់មុខនឹងពូកទន់ល្មើយ សម្ងំយំ សម្ងំគិតច្រើន តែម្នាក់ឯង ខណៈនេះគេគ្មានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់ មិនចង់សូម្បីតែក្រោកចេញពីពូក

ជីមីន ប្រញាប់ប្រញាល់ទៅជួប ឆេយ៉ុង តាមការណាត់ដែលបានសន្យា ពួកគេគ្រាន់តែទៅជួបមុខគ្នាញ៉ាំអីតិចតួចដើម្បីឱ្យកាន់តែស្និទ្ធស្នាលគ្នាថែមទៀត ដោយសារ ជីមីន មានបំណងចង់យកនាងធ្វើសង្សារហើយក៏ជាគូជីវិតផងដែរ
“ឆេ.. ចង់ញ៉ាំអីទៀត? ខ្ញុំហៅឱ្យ” ជីមីន សួរកាលបើឃើញ ឆេយ៉ុង អង្គុយញ៉ាំនំខេកឡើងអស់មួយចានហើយក៏លើកាហ្វេមកផឹក
ទីង!
ទូរស័ព្ទរបស់ ឆេយ៉ុង លោតអ្វីម្យ៉ាងចូលមកទើបនាងប្រញាប់ប្រញាល់ចុចមើលដោយមិនបានឆ្លើយសំណួរអ្នកដែលនៅចំពោះមុខ នាងខំប្រឹងមើលនិងអានអត្ថបទព័ត៌មាន ព្រមជាមួយរូបភាពដែលនរណាម្នាក់ផ្ញើមកឱ្យដោយអារម្មណ៍យកចិត្តទុកដាក់និងសឹងតែមិនជឿក្នុងពេលតែមួយ
“កើតអី ឆេ..?” ជីមីន សួរទាំងកង្វល់ក្រែងលោមានរឿងអីមិនល្អកើតឡើងចំពោះនាង មើលតាមទឹកមុខនិងដៃញ័រៗដែលកាន់ទូរស័ព្ទក៏អាចស្មានដឹងថាមានរឿងមិនល្អកើតឡើង
“ពិតទេ?” ឆេយ៉ុង សួរទាំងអួលដើមក ព្រោះនឹកស្មានមិនដល់ទៅនឹងព័ត៌មានដែលកើតឡើង ខណៈនោះនាងក៏រុញទូរស័ព្ទទៅឱ្យអ្នកចំពោះមុខមើល ដើម្បីឱ្យបញ្ជាក់ថាពិតឬអត់?
ជីមីន ទាញទូរស័ព្ទយកមកមើលទាំងភ័យខ្លាចនិងត្រៀមចិត្តទុកជាមុន ឃើញព័ត៌មានដែលបានចុះអំពីខ្លួនហើយក៏ហាក់ហួសចិត្តនិយាយលែងចង់ចេញតែម្តង ទើបប្រើភាពរឹងមាំទាញទូរស័ព្ទខ្លួនឯងមកអូសមើលព័ត៌មានក្នុង Social media តើល្បីនិងក្តៅគគុកដល់ដំណាក់កាលណាហើយ? ពេលបានដឹងហើយក៏គាំងនិយាយលែងចេញតែម្តង ហេតុអីល្បីយ៉ាងនេះ? ហើយក៏មានអ្នករិះគន់ថែមទាំងអ្នកគេទៀតជេរខ្លួនទៀតផង ភ្លាមនោះដែរ ទូរស័ព្ទក៏រោទ៍សឹងតែផ្ទុះ មិនដឹងថាមានអ្នកណាខ្លះតេរមកនោះទេ ប៉ុន្តែមិនបានចុចទទួលទេ ជីមីន ក៏ចុចបិទគ្រឿងទូរស័ព្ទតែម្តង
“មិនពិតទេឆេ.. ខ្ញុំម៉េចនឹងអាចស្រឡាញ់កូនចិញ្ចឹមខ្លួនឯងនិងធ្វើរឿងអាសអាភាសបានទៅ ឆេ.. ក៏ដឹងថាខ្ញុំស្រឡាញ់ស្រី” ជីមីន ប្រញាប់ប្រញាល់លូកទៅចាប់កាន់ក្រសោបប្រអប់ដៃតូចស្រឡូននៅក្នុងដៃហើយប្រើក្រសែភ្នែកស្មោះត្រង់ដើម្បីឱ្យនាងជឿជាក់ចិត្ត
“...” ឆេយ៉ុង ស្ងាត់មាត់ច្រៀប ខណៈដែលបេះដូងលោតញាប់ព្រោះមិនដឹងថាគួរជឿឬយ៉ាងណាទេ នាងកំពុងតែវិលវល់អស់ហើយ អ្នកដែលនាងពេញចិត្ត ម៉េចនឹងអាចស្រឡាញ់ប្រុសដូចគ្នាបានទៅ
“បើបានជាបែបនេះហើយ ខ្ញុំមិនលាក់បាំងទៀតទេ ខ្ញុំស្រឡាញ់នាង ឆេ..” ជីមីន ក៏សារភាពក្តីស្រឡាញ់ទៅកាន់នាងក្រមុំដែលកំពុងតែគិតច្រើន ធ្វើឱ្យនាងបើកភ្នែកធំៗ ហើយសម្លឹងមុខបុរសដែលសារភាពស្នេហ៍មកកាន់នាង នាងស្តាប់ច្រឡំទេដឹង?
“មីន.. ហ៊ឹក..” ឆេយ៉ុង ហៅឈ្មោះអ្នកនៅចំពោះមុខទាំងរំភើបខ្លាំងក្រៃទើបប្រែជាហូរទឹកភ្នែក ខណៈនោះ ជីមីន ក៏ក្រោកឈរទៅឱបកាយរបស់នាងជាប់ ខណៈដែលនាងក៏ឱបគេដូចគ្នា ហើយទង្វើរបស់អ្នកទាំងពីរកំពុងតែឋិតក្នុងក្រសែភ្នែកមហាជនធ្វើឱ្យពួកគេគិតច្រើនចំពោះពត៌មានដែលគ្មានការបញ្ជាក់និងទង្វើដែលឃើញផ្ទាល់ភ្នែក
“ខ្ញុំក៏ស្រឡាញ់លោកដែរ” ឆេយ៉ុង និយាយពាក្យថាស្រលាញ់តបទៅវិញដោយក្តីរំភើបចិត្ត មួយរំពេចក្រោយក៏មានអ្នកកាសែតមិនដឹងលេចមុខមកពីណាពីណីខ្លះចោមរោមពួកគេទាំងពីរនិងរូបថតឱបគ្នារបស់អ្នកទាំងពីរ ទើបពួកគេប្រញាប់ខិតខ្លួនចេញម្នាក់បន្តិច ហើយលើកដៃបាំងកាមេរ៉ាកុំឱ្យថត។
សកម្មភាពចាប់បាននៅនឹងកន្លែងបែបនេះហើយទើបធ្វើឱ្យព័ត៌មានកាន់តែក្តៅគគុកខ្លាំងឡើង តារាចម្រៀងវ័យ៣០ឆ្នាំលេចឮព័ត៌មានមានទំនាក់ទំនងស្នេហាជាមួយកូនចិញ្ចឹម តែបែរជាមកណាត់គ្នាសារភាពស្នេហ៍ជាមួយតារាស្រីវ័យ២៥ឆ្នាំទៅវិញ តើវានឹងទៅជាយ៉ាងណា? ហើយកាន់តែក្តៅគគុកកម្រិតណា?
“សុំផ្លូវ ឈប់ថតៗ” មីណា និង មេឡា ដែលត្រូវជាជំនួយការរបស់ឆេយ៉ុង ក៏បានមកដល់ព្រមៗគ្នាហើយជ្រែកខ្លួនចូលទៅទាញតារាស្រីប្រុសទាំងពីរចេញពីហ្វូងអ្នកកាសែតដែលត្រៀបត្រាសួរនិងថតដោយមិនផ្តល់សិទ្ធឱ្យបុគ្គល
ពួកគេទាំងពីរក៏បានចូលមកក្នុងឡានធំវែងព្រមៗគ្នា ឡាននេះជាឡានរបស់ក្រុមហ៊ុនដែលបានរៀបចំមកដើម្បីនាំពួកគេចពីអ្នកកាសែត
“រឿងដល់ដំណាក់កាលនេះអ្នកទាំងពីរគិតយ៉ាងម៉េច?” មីណា សួរខណៈដែលឡានចេញដំណើរទៅដោយមានអ្នកបើកឡានរូបស្រស់
“ខ្ញុំស្រឡាញ់ ឆេយ៉ុង ខ្ញុំគិតថា ខ្ញុំនឹងបង្ហាញឱ្យមហាជននិងប៉ាម៉ាក់របស់ខ្ញុំដឹងពីទំនាក់ទំនងរបស់ពួកយើងដោយបើកចំហរ” ជីមីន និយាយដោយមានជំនឿជាក់ក្នុងចិត្តយ៉ាងមុតមាំ នាយតូចមិនចង់ឱ្យមានព័ត៌មានសរសេរថាខ្លួនស្រឡាញ់កូនចិញ្ចឹមឬក៏មនុស្សប្រុសដូចគ្នាទេ
“អ្នកនាងឆេ.. ស្របទេ?” មេឡា សួរ
“ក៏ល្អ.. ព្រោះពួកយើងក៏យល់ពីគ្នាច្រើនហើយ” ឆេយ៉ុង ឆ្លើយទាំងញញឹមពព្រាយដាក់គ្រប់គ្នា
“អ៊ីចឹងពួកយើងទៅផ្ទះខ្ញុំតែម្តងទៅ ខ្ញុំថាម៉ាក់ប៉ាខ្ញុំពួកគាត់ច្បាស់ថាអន្ទះសានឹងព័ត៌មានពួកយើងមិនខានទេ” 

...

❥ជូប៊ីនシ

Sugar Daddy🔥Where stories live. Discover now