Ep12+13

535 40 0
                                    

Sugar Daddy 🔥
Ep12+13

រីង! រីង!
សម្លេងទូរស័ព្ទញ័រដាស់អារម្មណ៍រាងសង្ហាឱ្យប្រញាប់ប្រញាល់ដាក់ជើងឱ្យត្រង់ដើម្បីងាយស្រួលទាញយកទូរស័ព្ទពីហោប៉ៅខោលើកមកមើលលេខមុននឹងចុចទទួល
“អាឡូ ស៊ូប៊ីន!”
(ពូពៅឱ្យខ្ញុំយកឡានមកឱ្យបង)
“ទុកនៅកន្លែងចំណត ហើយយកសោមកឱ្យបងមក បងនៅខាងក្រោយអគារA”
(បាទបង)
បញ្ចប់ការសន្ទនាគេក៏ចុចបិទ ហើយងាកទៅមើលមុខមហាមិត្តទាំងបួនដែលកំពុងតែសម្លឹងមក
“ថីគេ?” ជុងហ្គុក សួរកំបុតៗ បែបមិនពេញចិត្តនឹងឫកពារបស់ពួកគេ
“អ្នកណាគេ ស៊ូប៊ីន? ត្រូវជាអីនឹងឯង? ជាស្រីស្អាតទេ?” យ៉ុនជុន សួរតាមចរិតព្រាននារីមិនដែលផ្លាស់ប្តូររបស់ខ្លួន ហើយគេក៏គិតថា ស៊ូប៊ីន ជាមនុស្សស្រី ព្រោះឈ្មោះមិនទំនងជាបុរស
“ខ្ញុំ ស៊ូប៊ីន មិនមែនមនុស្សស្រីទេ” មិនដឹងថា ស៊ូប៊ីន មកដល់ទីនេះស្តាប់ឮពួកគេនិយាយគ្នាពីពេលណាទេ ត្រឹមតែដឹងថា ដើរមកដល់ធ្វើមុខស្មើធ្វើឱ្យគ្រប់គ្នាភ្លឹកនឹងសម្រស់របស់ក្មេងទើបតែអាយុ១៧-១៨ឆ្នាំ
“មនុស្សប្រុសឈ្មោះ ស៊ូប៊ីន ហឹុះ!” យ៉ុនជុន ហាក់ហួសចិត្តនិងខកបំណងតិចតួច កាលបើមុននេះខួរក្បាលគិតថានឹងបានជួបស្រីស្អាតតែបែរជាបានជួបក្មេងមាត់ដាចទៅវិញ
“ឈ្មោះនេះម៉ាក់ខ្ញុំដាក់ឱ្យ លោកឯងកុំចេះដឹងហើយក៏កុំខ្វល់” ស៊ូប៊ីន ពើងទ្រូងដើរទៅជិតនិយាយទល់ទល់ជាមួយបុរសមាឌធំជាងខ្លួនតាមចរិតឆ្នាស់ឆ្នើម
“អូហ៍! ជាកូនអ៊ំស្រី ជូប៊ីន ប្រធានសមាគមស្រ្តីដែលត្រូវជាប្រពន្ធរបស់លោកអគ្គនាយកសម្ព័ន្ធគីមមែនទេ?” យ៉ុនជុន និយាយតាមអ្វីដែលគិត ព្រោះប៉ាម៉ាក់របស់ស៊ូប៊ីនស្និទ្ធស្នាលជាមួយគ្រួសារខាងខ្លួនគួរសមដែរ ទើបអាចសន្និដ្ឋាននិងវែកញែក ដោយហេតុឮ ប៉ានិងម៉ាក់ស៊ូប៊ីន លេងសើចនឹងគ្នាថាដាក់ឈ្មោះកូនសឹងតែជាន់ឈ្មោះម្តាយមិនក្បែរឈ្មោះឪពុកសូម្បីបន្តិច (លួចដាក់តួខ្លួនឯងមួយ🤣😂)
“ម៉េចក៏ស្គាល់ប៉ាម៉ាក់ខ្ញុំ?” ស៊ូប៊ីន សួរទាំងបើកភ្នែកធំៗតាមរបៀបមិនដឹងខ្យល់អី ធ្វើឱ្យរាងសង្ហា យ៉ុនជុន លង់នឹងសម្រស់មួយរំពេច
“កុំខ្វល់ជាមួយវា ស៊ូប៊ីន ឱ្យសោឡានមក ហើយទៅវិញចុះ” ជុងហ្គុក និយាយកាត់ផ្តាច់ប្រយោគរបស់ប្អូនប្រុសខ្លួននិងអាមិត្តមហាកំពូលព្រាននារី
“បាទបង អ៊ីចឹងខ្ញុំទៅវិញហើយ ខ្លាចពូតៃកុងឡានចាំយូរ” ស៊ូប៊ីន ហុចសោឡានឱ្យបងប្រុសរួចក៏រត់ចេញពីទីនេះទៅខាងក្រៅរបងសាលាដែលមានឡានខ្នាតវែងមួយរង់ចាំដែលក្នុងនោះមានបងប្អូនរបស់ខ្លួនបីនាក់ទៀតរង់ចាំជិះទៅសាលារៀនជុំគ្នា
“ទុកអនាគតឱ្យក្មេងផងអាកំពូលព្រាន” ជុងហ្គុក ងាកមុខមកស្តីឱ្យនិងគំរាមមហាមិត្តទុកមុន
“ហ៊ើយ.. អ៊ំណាំជុននិងប៉ាយើងមិត្តភក្តិគ្នាដែរតើ..” យ៉ុនជុន និយាយដោយក្រសែភ្នែកមិនស្មោះត្រង់ព្រោះក្នុងខួរក្បាលចាប់ផ្តើមលេចគំនិតប្លែកៗ
“ឯងដឹងហើយថាគ្រួសារ គីម មានអំណាចយ៉ាងណា បើមិនចង់ងាប់កុំទាក់ទងកូនចៅគ្រួសារនោះ” ជុងហ្គុក លើកអំណាចគ្រួសារដែលជាមហាសេដ្ឋីប្រចាំផងដែរ
“ចុះឯងចង់ទាក់ទងកូនពៅគ្រួសារនោះ មិនខ្លាចងាប់ទេ?” យ៉ុនជុន ក្រោកឈរប្រើសម្តីដៀមដាមឱ្យមហាមិត្តមួយចាស់ដៃ
“យើងមនុស្សស្មោះ ទាក់ទងមិនក្បត់ មិនដូចឯងទេ អាព្រាននារី” ជុងហ្គុក ក្រោកឈរតទល់សម្តីជាមួយមិត្តវិញ
“ព្រាននារីក៏ចេះស្មោះដែរវ៉ើយ..” យ៉ុនជុន ប្រើសម្រីឈ្លើតប
“តែយើងមិនត្រូវការឱ្យឯងយកប្អូនយើងពិសោធន៍” ជុងហ្គុក ស្រែកដាក់វិញ
“ឯងអស្ចារ្យស្អីទៅ កូនចិញ្ចឹមក្នុងផ្ទះនោះសោះ ហើយចង់លូកថ្លើមគ្រួសារនោះទៀត គិតថាឡូយមែន ស្រឡាញ់ឪចិញ្ចឹមខ្លួនឯង ???” យ៉ុនជុន ចេញចរិតពាលនិយាយចេញមើលងាយនិងវាយប្រហារផ្លូវចិត្តរបស់ ជុងហ្គុក យ៉ាងខ្លាំង
ឌឹប~
“អាចង្រៃ!!!!” ជុងហ្គុក លោហក់ទៅដាល់មិត្តចំគែមមាត់មួយដៃឡើងបែកឈាម
“ជុយ.. យូរៗទៅ ដាល់គ្នាឯង”
ដឹប! យ៉ុនជុន ដាល់មួយដៃសងទៅវិញតាមចិត្តខឹង គេមិនទាន់បានធ្វើអីផងទាយទុកថាគេសាវា គេមិនទាន់ស្មោះផងហាមាត់ថាសាវា វាមិនសម
“ស្តាប់សម្តីរបស់ឯងទៅ ថាគួរឱ្យចង់វាយទេ” ជុងហ្គុក ស្រែកខ្លាំងបម្រុងនឹងហក់ទៅដាល់មូយដៃទៀត ប៉ុន្តែត្រូវ ថេយ៉ុន និង ប៊ុមក្យូ ជាប់កៀកដៃជាប់ រីឯ នីងកៃ ទៅចាប់កៀក យ៉ុនជុន ដើម្បីរារាំងកុំឱ្យពួកគេវាយគ្នា
“យើងនិយាយការពិតខុសដែរមែន?!! បើឯងចង់ស៊ីឪចិញ្ចឹមខ្លួនឯងមែននោះ?!!” យ៉ុនជុន មិនព្រមចុះចាញ់នៅតែមើលងាយនិងដៀមដាមមិត្តច្រើនឡើង
ដឹបៗ!
“បិទមាត់ឆ្កែរបស់ឯងទៅ” ជុងហ្គុក រុញមិត្ត២នាក់ទៀតចេញមុននឹងលោទៅដាល់ យ៉ុនជុន ពីរដៃរុញផ្ទប់ទៅនឹងសសរអគារបន្ទប់រៀនតាមកម្លាំងកំហឹងរបស់ខ្លួន
“បានហើយ ជុងហ្គុក” មិត្ត៣នាក់ទៀតចូលទៅសម្រួលស្ថានការណ៍ ទាញពួកគេទៅអង្គុយឱ្យឆ្ងាយពីគ្នា ឱ្យពួកគេស្ងប់អារម្មណ៍រៀងៗខ្លួន
“ពួកឯងខុសបន្តិចម្នាក់សុំទោសគ្នាទៅ” ថេយ៉ុន និយាយឱ្យពួកគេសុំទោសគ្នាដើម្បីកុំឱ្យបាត់បង់មិត្តភាពឬក៏ទំនាក់ទំនងប្រះស្រាំ
“កុំឱ្យយើងឮថាឯង ប្រមាថមើលងាយប៉ាចិញ្ចឹមយើងទៀត យើងមិនមែនចង់ស៊ីគាត់ ហើយគាត់ក៏មិនមែនចិញ្ចឹមយើងទុកស៊ី ឈប់ប្រើខួរសំរាមគិត ហើយក៏ឈប់ប្រើមាត់ឆ្កែនិយាយឱ្យយើងឮ យើងមិនយល់មុខថាឯងនិងយើងជាពួកម៉ាកទេ ប្រាប់ឱ្យហើយ!!” ជុងហ្គុក ពោលប្រយោគដ៏ព្រឺព្រួចរួចក៏ទាញកាតាបដើរចេញពីទីនេះយ៉ាងលឿន យ៉ុនជុន និងគ្នីគ្នាប៉ុន្មាននាក់ទៀតក៏រត់ទៅតាម
“សុំទោស! យើងនិយាយលើស ដោយសារអារម្មណ៍មួយឆាវ” យ៉ុនជុន ចូលខ្លួនមកសុំទោសដោយដើរទៅកៀកក ជុហ្គុក ដូចធម្មតា
“នេះបង់បិតរបួស” ជុងហ្គុក លូកយកបង់បិតរបួសចេញពីហោប៉ៅទៅឱ្យមិត្ត ឈ្លោះគ្នាវាយគ្នា ស្តីថាឱ្យគ្នាខ្លាំងយ៉ាងណាក៏នៅតែជាមិត្ត អ្វីដែលសំខាន់គឺពួកគេយល់ពីគ្នា និង ចេះអត់ឱនឱ្យគ្នា

Sugar Daddy🔥Where stories live. Discover now