Ep17

411 41 2
                                    

Sugar Daddy🔥
Ep17

ជុងហ្គុក ក្រោកឈរដើរទៅតាមពីក្រោយមាឌតូចឱ្យទាន់ មុននឹងចាប់ទាញដើមដៃតូចស្រឡូនឱ្យទច់ដំណើរដើម្បីនិយាយគ្នាឱ្យច្បាស់
“ធ្លាប់មានស្នេហាពីមុនមកមែនទេ?” នាយសង្ហាសួរដោយសម្លេងរាបស្មើព្រមទាំងធ្វើឫកពាត្រួតត្រាផ្លូវជីវិតរបស់ម្ចាស់កាយតូចច្រឡឹងដែលនៅក្បែរខ្លួន
“ស្នេហាកូនក្មេង វាមិនគួរឱ្យចងចាំទេ.. មីណា មកហើយ” ក្រសែភ្នែកលាក់លៀមបញ្ចូនទៅឱ្យរាងសង្ហា កាលបើ មីណា បើកឡានមកដល់ក៏បានឱកាសដើម្បីគេចវេះ ទើបប្រលេះប្រអប់ដៃមាំទាំចេញមុននឹងចាកចេញពីទីនេះ ដើរចូលទៅក្នុងឡានជាមួយ មីណា
“កុហកច្បាស់ណាស់ រឿងនោះវាអាចលើសពីនេះ” ជុងហ្គុក និយាយស្រាលៗយល់តែខ្លួនឯង ខណៈដែលកែវភ្នែកស្រងូតស្រងាត់សម្លឹងមើលទៅកូនឡានពណ៌ខ្មៅដែលលូនចេញពីភូមិគ្រឹះរហូតដល់ផុតកន្ទុយភ្នែក
(តើខ្ញុំត្រូវធ្វើយ៉ាងណា? ទើប ជីមីន ព្រមយកទទួលខ្ញុំ) ជុងហ្គុក គិតក្នុងចិត្តខណៈដែលដើរទៅកាន់រោងដាក់យាន្តជំនិះ គេមិនខ្វល់ពីបរិបទជុំវិញខ្លួននោះទេ សំខាន់ឱ្យតែមាឌតូចនិងគេស្រឡាញ់គ្នា យល់ចិត្តគ្នាទៅគឺគ្រប់គ្រាន់ហើយ មួយវិញទៀត ជីមីន ក៏គួរតែលាឈប់ពីសិល្បៈ ធ្វើជាមនុស្សរបស់មហាជនមិនសូវស្រួលផ្លូវចិត្តទេ ជីវិតផ្ទាល់ខ្លួនក៏មានអ្នកចេះដឹងវែកញែកកាត់សេចក្តីជាជាងសាម៉ីខ្លួនគេទៀត គិតឱ្យច្បាស់ទៅបើមាឌតូចនៅធ្វើតារានិងជាមនុស្សរបស់មហាជនស្នេហារបស់ពួកគេមិនអាចកើតឡើងបានទេ កន្លងមកឱ្យលេចឮព័ត៌មានស្រឡាញ់ភេទដូចគ្នា ផ្លូវចិត្តរបស់ ជីមីន ចាប់ផ្តើមក្តៅក្រហាយ ខឹងសម្បា នៅមិនសុខ សឹងតែផ្ទុះម្តងៗទៅហើយ
ប្រហែល២៥នាទី ជុងហ្គុក ក៏បានបើកឡានទៅដល់សាលារៀន យកឡានទៅទុករួចគេក៏ដើរទៅថ្នាក់រៀនទាំងមុខក្រញូវ មិនអំណោយផល ទាំងព្រឹកព្រលឹម ទម្លាក់ខ្លួនអង្គុយក្នុងតុភ្លាមមហាមិត្តដែលអង្គុយតុក្បែរក៏មកចោមរោមសួរនាំ៖
“ស្រវឹងយប់មិញ យ៉ាងម៉េចហើយ?” ប៊ុមក្យូ ផ្តើមសួរតាមរបៀបមនុស្សចង់ដឹងរឿងគេ
“បានសម្រេចទេពួកម៉ាក.. មានធ្វើតាមវិធីយើងទេ?” យ៉ុនជុន ទាញកៅអីទៅជិតមិត្តឱ្យកាន់តែកៀកដើម្បីងាយស្រួលនិយាយគ្នា
“មើលតែមុខក៏ដឹងថាអត់លិឍហើយ” ថេយ៉ុន និយាយទាំងហត់ជំនួសមិត្ត
“កូនក្មេងដូចវាទៅធ្វើអីកូនគេកើត” នីងកៃ និយាយតាមដែលដឹងមក
“កុំរញ៉ៃរញ៉ៃ..មនុស្សកំពុងតែខូចចិត្ត” ជុងហ្គុក និយាយទាំងដែលមុខដូចត្រូវចែកទ្រព្យមិនស្មើ កំពុងតែគ្មានអារម្មណ៍ផង មិត្តភក្តិមកកូរទៀត អ្នកណាមានអារម្មណ៍សើចសប្បាយកើតទៅ
“ប៉ាចិញ្ចឹមឯងថាម៉េចខ្លះ? គាត់ខឹងឯងមែនទេ?” ម្នាក់ៗរហ័សសួរនាំដោយការបារម្ភ
“និយាយរឿងនេះយើងឈឺចិត្តខ្លាំងណាស់ ចង់តែចេះជប់លុយយកទៅដាក់នៅមុខគាត់ទេ” ទឹកមុខរបស់រាងសង្ហាកាន់តែមិនល្អច្រើនឡើង គេកំពុងតែខ្វល់ចិត្ត មិនដឹងថាទៅធ្វើស្អីឱ្យបានលុយច្រើនទេ
“លុយជប់មិនចេញទេពួកម៉ាក ទាល់តែទៅរកការងារធ្វើ យើងឃើញហាងកាហ្វេមុខសាលាយើងរើសបុគ្គលិក”
“ប្រាក់ខែចាយតែយើងមិនគ្រាន់ផង មិនធ្វើទេ!”
“ការងារ Part time សោះ ឯងចង់បានប្រាក់ខែប៉ុន្មាន?! ល្មមៗធ្វើសិនទៅ ធ្វើពីតិចទៅច្រើន” យ៉ុនជុន មនុស្សកំពូលទ្រឹស្តី មិនថាជីវិតប្រចាំថ្ងៃឬក៏រឿងស្នេហា ចេះខ្ទេចខ្ទី ឆ្អិនឆ្អៅ អស់ហើយ
“ទ្រឹស្តីណាស់ឯងនេះ”

Sugar Daddy🔥Where stories live. Discover now