ផ្ទះលំហែរបស់ ណាមជូន ...
និយាយពីនារីរូបស្រស់វិញបានត្រឡប់មកវិញខណៈនាងបានចំណាយពេលទៅដើរផ្សារទិញទំនិញជាច្រើនក្នុងក៏រួមមានរបស់មួយចំនួនដែលនាងទិញមកដើម្បីយកទៅផ្គត់ផ្គង់ជូនម្តាយនាងនៅឯក្នុងមន្ទីរឃុំឃាំងផងដែរ។
"សួស្តីអ្នកនាង!"។ មេការក៏មករាក់ទាក់មុននឹងជួយកាន់ទំនិញសំពីងសំពោងឲ្យនាងហើយ នាងក្រមុំក៏ក្រលេកមើលនាឡិកាប៉ោតឃើញថាពេលវេលាហាក់យប់ព្រលប់ហើយតែនៅមិនទាន់ឃើញនាយសង្ហាមកវិញក៏ងឿងឆ្ងល់។
"នេះ ណាមជូន គេមិនទាន់មកវិញទេរឺ?"។ រីស្សាណា ក៏សួរហើយមេការក៏ញញឹមតប។
"ចា៎! គឺមិនទាន់ឃើញមកវិញទេអ្នកនាង! ប្រហែលជាលោកប្រុសគាត់រវល់ហើយ! នេះអ្នកនាងចង់ពិសារអាហារពេលយប់មុនទេចា៎?"។ មេការក៏សួរហើយនាងក្រមុំក៏ទ្រឹងបន្តិចមុននឹងសម្លឹងមើលកាត ក្រេឌីត ពណ៍ខ្មៅក្នុងដៃដែលជាកម្មសិទ្ធរបស់ ណាមជូន បានប្រគល់ឲ្យនាងទិញចាយតាមចិត្តនោះទើបនាងគិតថាយ៉ាងណាក៏កុំឲ្យរមើសគុណគេដែរ។
"ទេ! ខ្ញុំចាំគេមកវិញចុះ!"។ នាងក្រមុំតបហើយមេការកក៏ញញឹមមុននឹងយកទំនិញនាងទៅទុក។
បន្ទាប់មកនាងក្រមុំក៏បោះជំហានមកទម្លាក់ខ្លួនទៅលើសាឡុងមុននឹងទាញទូរស័ព្ទដៃនាងចេញមកហើយចុចមើលបណ្តាញសង្គមដើម្បីមើលពត៍មានខ្លះៗសម្រាប់កំចាយអារម្មណ៍ហើយមេដៃនាងក៏ចេះតែអូសរហូតប៉ះដល់រូបភាពមនុស្សប្រុសស្រីពីរនាក់ជាមួយក្មេងស្រីម្នាក់ដែលញញឹមយ៉ាងស្រស់ក្នុងរូបភាពដែលត្រូវបានបង្ហោះក្នុងគណនីបណ្តាញសង្គមរបស់នាយកម្លោះ ថេយ៉ុង គ្រីហ្វីន ដែលក្រោយពីរៀបការជាមួយ ម៉ូលី មកគេក៏ចូលចិត្តបង្ហោះរូបភាពផ្អែមល្ហែមគ្រួសារជាញឹកញាប់ហើយវាបាននឹងកំពុងត្រូវបានគេចែកចាញពេញបណ្តាញសង្គម។
"ល្អណាស់ដែលពេលនេះគ្រួសារបងមានសេចក្តីសុខ! ខ្ញុំពិតជាសុំទោសរាល់កំហុសដែលបានធ្វើមកលើបង! សុំទោសដែលខ្ញុំមិនអាចទៅនិយាយដោយផ្ទាល់ចំពោះមុខបងបានតែខ្ញុំពិតជារីករាយដែលឃើញបងមានសុភមង្គលបែបនេះណា៎បង ថេ ! ជីវិតខ្ញុំពេលនេះគឺវាសមហើយ! ខ្ញុំប្រហែលជាមិនអាចសូម្បីមានសិទ្ធិនឹងញញឹមនោះទេព្រោះខ្ញុំជាមនុស្សអាក្រក់មែនទេ បងប្រុស?"។ កែវភ្នែកព្រិលហើយសម្លឹងមើលរូបភាពជាគ្រួសាររបស់ត្រកូល គ្រីហ្វីន នោះដោយព្រិលៗមុននឹងនាងពោលសម្តីមានវិប្បដិសារីជាច្រើនចេញមករហូតធ្វើឲ្យតំណក់ទឹកភ្នែកនាងស្រក់ទើបលើកដៃម្ជូនតតែក៏ភ្ញាក់ពេលឃើញកន្សែងសស្អាតបានហុចមកឲ្យនាង។
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Roman d'amourជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...