ព្រលានយន្តហោះទីក្រុង រ៉ូម ...
"នេះទៅដល់ អង្គគេ្លស ពេលណាក៏ប្រាប់បងផងណា៎! តាមផ្លូវសូមឲ្យមានសុវត្តិភាព!!"។ កម្លោះសង្ហាដែលជាបងប្រុសបង្កើតរបស់កម្លោះថ្ពាល់ខួចក៏បានមកជូនដំណើរនាយកម្លោះ ណាមជូន នឹង រីស្សាណា ជាភរិយារបស់គេដោយទឹកមុខរីករាយហើយក៏មានមនុស្សពីរនាក់ដែលនៅខាងក្រោយផងដែរហើយក៏គ្មាននរណាក្រៅពី ស៊ូសាន នឹង មីតូ នោះទេ។
"ដើរលេងឲ្យសប្បាយៗណា៎ប្អូនទាំងពីរ! នៅទីនេះមានបងនឹងបង ជីន ហើយ! បន្ធូរអារម្មណ៍ខ្លះក៏ល្អហើយបងក៏ជួយពឹងនាំពាក្យទៅអរគុណ ថេយ៉ុង ឲ្យបងផងណា៎! នេះជាទឹកចិត្តបន្តិចបន្តិចរបស់បង! ក៏សុំរំខាន រីស្សាណា ជួយឆៀងចូលហាងនំខេកបងផងណា៎! បងបានកម្មង់ឲ្យកូនចៅបងធ្វើនំខេកពិសេមួយទុកយកទៅជូន ជូលៀ !!! គេចូលចិត្តញាំុនំខេកខ្លាំងណាស់! បងសុំពឹងឯងហើយណា៎!"។ សូតា ក៏ហុចកាដូមូយថង់ហើយផ្តែផ្តាំទើប រីស្សាណា ទទួលហើយក៏ញញឹម។
"ចា៎បង សូតា ! ខ្ញុំដឹងហើយ! នេះពួកយើងក៏(ំខានពួកបងដែរ! មកមើលជម្ងឺតែក៏មកធ្វើឲ្យបងរវល់ទៀត!!"។ រីស្សាណា ក៏ចាប់ដៃ សូតា ហើយនាងក៏ញញឹម។
"នេះតាមសុវត្ថិភាពនឹងមានតែភាពរីករាយតាមផ្លូវណា៎លោក ណាមជូន អ្នកនាង រីស្សាណា !"។ ស៊ូសាន ក៏ចូលមកនិយាយម្តងរីឯ រីស្សាណា ងាកមកសម្លឹងមើលនាងបន្តិចមុនហើយងាកមុខទៅកន្លែងផ្សេងទើប ណាមជូនច៊ខំដែលញញឹមដាក់នាង។
"បាទអរគុណណាស់ ស៊ូសាន ! នេះខ្ញុំលាហើយ! សុំថែរក្សាខ្លួនតាំងអស់គ្នាហើយនាងកុំធ្វើការថែមម៉ោងច្រើនពេកណា៎! មីតូ ក៏ជួយមើលនាងផង! អ្វីគ្រប់យ៉ាងពឹងលើលោកជាអ្នកជំនួសដៃជើងខ្ញុំមួយផ្នែកហើយក៏ជាជំនួយដល់បង ជីន ផងណា៎!"។ ណាមជូន ក៏ផ្តែផ្តាំហើយ មីតូ ក៏អោនក្បាលតាមតួនាទី។
"ចឹងពួកខ្ញុំហើយលាហើយ!"។ ពេលដែលជើងយន្តហោះពួកគេមកដល់ ណាមជូន ក៏អូសវ៉ាលីជាមួយ រីស្សាណា មុននឹងងាកមកក្រវីដៃដាក់អ្នករាល់គ្នាហើយក៏ចូលទៅពិនិត្យឯកសារមុននឹងរៀបចំហោះហើរទៅកាន់ប្រទេស អង់គ្លេស។
នៅលើយន្តហោះ ....
"អូ! អូនភ្លេចឲ្យឈឹង!!"។ អង្គុយសុខៗនាងក្រមុំក៏លាន់មាត់ហើយទាញទូរស័ព្ទមកតែនាងក៏ធ្វើមុខជូរទើប ណាមជូន ងាកមកសម្លឹងនាង។
![](https://img.wattpad.com/cover/273043553-288-k280326.jpg)
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Romanceជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...