ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!

800 38 7
                                    

ក្រមហ៊ុនចំរាញ់រ៉ែត្រកូល អាល់ហ្វាណូ ....

"សួស្តីចៅហ្វាយ!"។ មកដល់កន្លែងមួយដែលធំមហាសាលស្ទើរដូចជាវិមានកណ្តាលទីក្រុងមានសុទ្ធតែម៉ាសីុនធំៗជាមួយបុគ្គលិករាប់ពាន់នាក់ធ្វើការលើកដាក់ចាក់រ៉ែនឹងកែខ្នៃផ្នែកនីមួយៗនៃសង្វាក់ផលិតកម្មយ៉ាងស្វះស្វាញជាទីបំផុតព្រោះតែតម្រូវការរ៉ែធម្មជាតិដែលទទួលបានការដាក់កម្មង់ពីក្រុមហ៊ុននេះបាននឹងកើនឡើងជាលំដាប់ធ្វើឲ្យការផលិតចំរាញ់រ៉ែនេះវាស្ទើរមិនទាន់។

"ហៅអ្នកគ្រប់គ្រងផ្នែកខាងចែកចាយរ៉ែនោះឲ្យមកខ្ញុំជាបន្ទាន់ឥឡូវនេះ!"។ ណាមជូន ក៏ងាកមកកាន់កូនចៅគេហើយនិយាយដោយមិខកាចពេញដោយអំណាចខុសប្លែកពីពេលនៅក្បែរ រីស្សាណា ឆ្ងាយណាស់ហើយគេក៏មឺុងម៉ាត់រហូតអ្នកជុំវិញខ្លួនត្រូវលួចលេបទឹកមាត់ដែរ។

"លោកប្រធាន ហាដេន ! ចៅហ្វាយប្រុសអញ្ជើញមកដល់ក្រុមហ៊ុនហើយ! ពេលនេះកំពុងតែហៅលោកទៅជួបនៅបន្ទប់របស់គាត់!"។ ងាកមកខាងនេះវិញផ្នែកម្ខាងនៃសង្វាក់ផលិតកម្មដែលកំពុងតែរាប់រ៉ែគុនគូរចំនួនរ៉ែដែលត្រូវចែកចាយខណៈគេជាបុរសចំណាស់កាន់មុខងារជាប្រធានផ្នែកចែកចាយបាននឹងមានល្បិចលួចកិបកេងយកចំណេញលើរ៉ែនេះអស់ 30 % បង្កជាភាពខ្វះខាតតែគាត់គិតថាគ្មាននរណានឹងដឹងឡើយក៏ងាកមកបុរសដែលហៅគាត់ដោយធម្មតា។

"អ៎! ខ្ញុំនឹងទៅ!"។ លោក ហាដេន ក៏ងាកមកញញឹមដោយភាពជឿជាក់មុននឹងញោចស្នាមញញឹមចុងមាត់ហ់យតម្រង់ទៅរកកម្លោះ ណាមជូន ដែលកំពុងតែរង់ចាំ ។

ការិយាល័យអគ្គនាយក ....

<តុក តុក>"អញ្ជើញចូល!"។ សម្លេងបែបបុរសដែលមឺុងម៉ាត់ហើយទាបគ្រលរនោះបានបន្លឺអនុញ្ញតឲ្យបុរសចំណាស់នោះបានចូល។

"សួស្តីចៅហ្វាយ! នេះមិនដឹងសោះថាលោកចៅហ្វាយអញ្ជើញមកបាទ! នេះលឺមកថាចៅហ្វាយចង់ជួបខ្ញុំ! មានបញ្ហាអ្វីមែនទេ ចៅហ្វាយ?"។ ហាដេន ក៏និយាយដោយជឿជាក់គ្មានអារម្មណ៍ថាខុសខណៈកែវភ្នែកចោលសម្លឹង ណាមជូន ដែលប្អូនប្រុសរបស់ ស៊ុកជីន ដែលមានវ័យក្មេងធ្វើឲ្យបុរសចំណាស់ដូចគាត់កាន់តែសប្បាយចិត្តថាតទៅនឹងបានកិបកេងកាន់តែច្រើនព្រោះមើលទៅគេក្មេងហើយល្ងើ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now