ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!

1K 38 10
                                    

"អ្ហឹម...!"។ សម្លេងបន្លឺចេញពីបំពង់កររបស់រាងក្រាស់ដែលកំពុងពត់ពែនរាងកាយលើគ្រែដោយភាពងប់ងុយនេះទាំងព្រឹកព្រលឹមនេះព្រោះតែគេបានបញ្ចេញកម្លាំងកាលពីយប់នោះក៏ប្រឹងបើកភ្នែកឡើងខណៈដៃរាវស្ទាបអង្អែលក្បែរខ្នងតែប៉ះត្រឹមភាពទទេស្អាត។

"ទៅណាទាំងព្រឹក?"។ នាយកម្លោះក៏ក្រោកឡើងហើយលើដៃមកអេះក្បាលមុននឹងងាកមកសម្លឹងជុំវិញខ្លួនហើយក៏រៀបចំងើបចេញពីគ្រែដើម្បីរៀបចំកាយ។

ជាន់ខាងក្រោម...

រាងក្រាស់ប្រឹងចុះមកយ៉ាងរហ័សហើយរំពឹងរកមើលរាងកាយស្រឡូនដោយភ័យក្នុងចិត្តថានាងនឹងបាត់ខ្លួនទេ? តែអត់ទេ! គឺនាយកំពុងតែឃើញនាងរៀបចំអាហារនឹងនំជាច្រើនលើតុអាហារនោះទេ។

"ក្រោកហើយមែនទេ?"។ ទឹកមុខស្រទន់ជាមួយសម្លេងស្រាលក៏ងាកមកសួរនាំនាយហើយ ណាមជូន ក៏ញញឹមមុននឹងដើរមកក្បែរនាងហើយក៏ឪបនាងតែម្តង។

"បងស្មានតែអូនបាត់ទៅណាហើយទាំងព្រឹក! ជុប៎!! តាមពិតងើបមកធ្វើម្ហូបឲ្យបងសោះ!!"។ ណាមជូន ក៏ថើបនាងហើយ រីស្សាណា ក៏ញញឹមស្រាល។

"មោះ!! អង្គុយទៅ!!"។ រីស្សាណា ក៏តបទៅគេហើយ ណាមជូន ក៏អង្គុយមុននឹងសម្លឹងមើល រីស្សាណា ដោយរីករាយខណៈមាននារីម្នាក់ដែលចេញមកក៏រាងភ្ញាក់ផ្អើល។

"អូ ស៊ូសាន ! អរុណសួស្តី!"។ ណាមជូន ក៏រាក់ទាក់ជាធម្មតាហើយ ស៊ូសាន ក៏ញញឹមមុននឹងលួចដៀងភ្នែកសម្លឹង រីស្សាណា ហើយ រីស្សាណា ក៏សម្លឹងនាងវិញដោយកែវភ្នែកមុតមុននឹងញញឹមចុងមាត់។

"ព្រឹកនេះខ្ញុំធ្វើ ផេនខេក ច្រើនណាស់ក៏មានរបា់នាងផងដែរ! ញាំុឲ្យច្រើនទៅ!"។ រីស្សាណា ក៏ហុចឲ្យ ស៊ូសាន ហើយនាងក៏មើលនំនោះដោយមិនទុកចិត្តហាក់ស្ទាក់ស្ទើរទើប រីស្សាណា លើកចិញ្ចើម។

"យ៉ាងម៉េចដែរ? នេះនាងខ្លាចខ្ញុំដាក់ថ្នាំកណ្តុរចូលមែនទេ?"។ រីស្សាណា សួរដោយញញឹមខណៈ ណាមជូន នេះកំពុងញាំុនោះនោះយ៉ាងឆ្ញាញ់ក៏មើលមុខភរិយាគេហើយ ស៊ូសាន ក៏ក្រវីក្បាល។

"ទេៗ មិនមែនចឹងទេ! នេះគ្រាន់ឃើញនំមើលទៅឆ្ញាញ់! ចង់អរគុណអ្នកនាង រីស្សាណា !"។ ស៊ូសាន ក៏ញញឹមស្រស់ហើយក៏ទាញចាននំមកញាំុបន្តិចបន្តួចហើយខំលេបដោយទឹកមុខហាក់ពិបាកខណៈ រីស្សាណា ក៏ញញឹម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now