ភាគទី ៤៤ : មិនទាន់ពេញលេញទេ!

586 31 8
                                    

ពន្ធធនាគារ ....

"អ្នកម៉ាក់...ហឹុក...រីណា នឹកអ្នកម៉ាក់ខ្លាំងណាស់!!"។ ពេលនេះនៅក្នុងមន្ទីរឃុំឃាំងមួយមាននារីរូបស្រស់ដែលកំពុងតែកាន់ទូរស័ព្ទមកផ្អឹបនឹងត្រចផកហើយក៏សម្លឹងមើលទៅនារីចំណាស់ដែលនៅម្ខាងទៀតត្រូវបានឃាំងដោយកញ្ចក់ថ្លាលើកដៃមកដាក់លើជញ្ជាំងកញ្ចក់នោះ។

"ម៉ាក់យ៉ាងម៉េចហើយ? សុខភាពម៉ាក់មិនអីទេមែនទេ? ម៉ាក់មានពិសារបាយគ្រប់គ្រាន់ទេ? គេងបានបានច្រើនទេម៉ាក់? ពិបាកខ្លាំងទេអ្នកម៉ាក់? ហឹុក...នេះ...នេះ រីណា សុំទោសដែលមិនបានមកមើលអ្នកម៉ាក់យូរបែបនេះណា៎!!"។ រីស្សាណា ក៏និយាយដោយទឹកភ្នែកទឹកចិត្តកូនកត្តញ្ញូស្រលាញ់ម្តាយមិនថាគាត់ខុសបែបណានាងមិនដែលស្អប់រឺខឹងគាត់ឡើយ។

"កូនល្ងង់! ឯងយំធ្វើអីហា៎ក្មេងចម្អួត!!! ចង់ឲ្យម៉ាក់សប្បាយចិត្តខ្លួនឯងក៏ត្រូវសប្បាយចិត្តដែរណា៎!!! ម៉ាក់មិនអីទេ! នៅទីនេះក៏មិនអាក្រក់ដែរ! ម៉ាក់រៀបចំពីរឿងរ៉ាវជុំវិញខ្លួនបានច្រើន! ម៉ាក់ក៏ធូរស្បើយចិត្តបានខ្លះពេលដែលរឿងរ៉ាវវាប្រែប្រសើរខ្លះ!"។ ណាលី ពេលនេះជាមនុស្សថ្មីដែលគាត់និយាយមកដឹងខុសត្រូវធ្វើឲ្យ ណាមជូន នៅឈរមើលក្បែរនោះក៏ញញឹមដូចគ្នា។

"ម៉ាក់!!! នេះកូនរីករាយណាស់ដែលដឹងថាម៉ាក់មិនមានសម្ពាធច្រើនបែបនេះណា៎! សុំទោសដែលទៅឆ្ងាយមិនបានមើលថែម៉ាក់! កូនសុំទោសពិតមៃន! តែពេលនេះកូននឹងមកលេងជាមួយម៉ាក់ពេញមួយសប្តាហ៍ណា៎!"។ នាងក្រមុំក៏តបហើយ ណាមជូន ក៏ញញឹមដោយរលីងរលោង។

"ម៉ាកមិនអីទេ! ម៉ាក់ក៏មិនអផ្សុកព្រោះប៉ារបស់ក្មួយ ថេ គាត់មកសួរសុខទុក្ខម៉ាក់រហូត! ម៉ាក់ទើបដឹងខ្លូនថាម៉ាក់មិនគួរយកគំនុំមកធ្វើជាបិសាចចិត្តឡើយ! គិតឡើងវិញម៉ាកពិតជាសោកស្តាយតែម៉ាក់រឹតតែស្មានមិនដល់ថាគ្រួសាររបស់បងប្រុសកូនល្អជាមូយពួកយើងយ៉ាងនេះទេ! នេះម៉ាក់បានធ្វើបាបច្រើនណាស់ រីណា ! កូនសន្យានឹងម៉ាក់ថាត្រូវមើលថែនឹងប៉ះប៉ូវ! តបស្នងសេចក្តីល្អរបស់គ្រួសារបងប្រុសកូនវិញឲ្យបានច្រើនណា៎!"។ ណាលី ក៏និយាយមកកាន់កូនស្រីហើយនាងក្រមុំក៏ងក់ក្បាលសប្បាយចិត្តលដែលម្តាយនាងដឹងខុសត្រូវបានច្រើនហើយត្រលប់មកជាម្តាយដែលនាងស្រលាញ់កាលពីមុននោះឯង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now