ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!

776 34 4
                                    

"នៅផ្ទះថែខ្លួនផងណា៎! បងឆាប់វិលមកវិញទេ!"។<ជុប> ទិដ្ធភាពផ្អែមល្ហែមគួរឲ្យស្រលាញ់ពីប្តីប្រពន្ធពីរនាក់បានបង្ហាញពេញវីឡាត្រកូល អាល់ហ្វាណូ នាំឲ្យអ្នកគ្រប់គ្នាច្រណែន។

"អឺម! សុវត្ថិភាពតាមផ្លូវណា៎!"។ រីស្សាណា ក៏ឈោងដៃទៅទាញក្រវ៉ាត់កគេរៀបចំឲ្យស្អាតបាតមុននឹងញញឹមយ៉ាងស្រស់ដាក់ ណាមជូន ធ្វើឲ្យបេះដូងជាស្វាមីនេះរីកមាឌស្រលាញ់នាងលើសដើមតែម្តងស្ទើរតែលេបប្រពន្ធទុកក្នុងពោះទៅហើយ។

បន្ទាប់មករថយន្តក៏ចាប់ផ្តើមចាកចេញដំណើរទៅដោយមានស្រីស្រស់ចាំមើលពីក្រោយរបូតផុតកន្ទុយភ្នែកទើបស្រីស្រស់ងាកមកមើល មីតូ ដែលជាជំនិតរបស់ ណាមជូន វិញ។

"ចឹងការិយាល័យនោះរៀនចំរួចរាល់ហើយមែនទេ?"។ នាងក្រមុំក៏ងាកមកនិយាយជាមួយ មីតូ ហើយគេក៏ងក់ក្បាល។

"បាទអ្នកនាង! ដូច្នេះខ្ញុំបាទនឹងនាំអ្នកនាងទៅណែនាំការងារខ្លះៗជាគោលងាយស្រួលអ្នកនាងចាត់ចែង! ខ្ញុំបានរៀបចំឯកសារអស់ហើយតាមបញ្ជារបស់ចៅហ្វាយជូនអ្នកនាងយ៉ាងល្អិតល្អន់បាទ!"។ មីតូ រៀបរាប់ហើយ រីស្សាណា ក៏ញញឹមមុននឹងនាងរីករាយដែលថ្ងៃនេះបានចូលមកធ្វើការហើយនាងក៏មិនសូវជាអផ្សុកដូចមុនហើយក៏អាចមានប្រយោជន៍ខ្លះដែលមកជួយសម្រួលការងារឲ្យ ណាមជូន ផងដែរ។

ក្រុមហ៊ុនចម្រាញ់រ៉ែត្រកូល អាល់ហ្វាណូ ...

ពេលនេះស្រីស្រស់ក៏បានមកដល់កន្លែងការងរដែលបានរៀបចំជាពិសេសក្រោមការបញ្ជារបស់ស្វាមីនាងដែលមើលទៅវាប្រណីតសឹងតែស្មើនឹងបន្ទប់អគ្គនាយកទៅហើយទាំងនេះគ្រាន់តែដាក់ថាជាបន្ទប់លេខានោះ។

មិនបង្អង់យូរនាងក៏លបលួចចូលមកឈៀងមើលបន្ទប់អគ្កនាយកចង់ដឹងថាគេដេគ័រអ្វីខ្លះព្រោះបំណាច់ដែលបានមកដល់ទៅហើយក៏លួចពិនិត្យបន្តិចមើលថាគេរៀបចំអ្វីខ្លះដែរ។

"អេ៎! នេះជារូបខ្ញុំមែនទេ?"។ នាងដើរមកក្បែរតុធ្វើការរបស់នាយកម្លោះហើយក៏សម្លឹងមើលលើតុធ្វើការរបស់ ណាមជូន គាប់ជួនក៏កាន់រូបថតដែលដាក់ក្នុងស៊ុមមកមើលឃើញថាជារូបថតរបស់នាងដែលរូបនេះទំនងជាលួចថតពីចម្ងាយខណៈនាងមិនបានដឹងខ្លួនហើយមើលទៅសៀវភៅហាក់បីដូចជាយូរឆ្នាំមកហើយទើបនាងសម្លឹងមើលមុននឹងបើកភ្នែកធំៗ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now