វីឡាត្រកូល អាល់ហ្វាណូ ....
"លោកប្រុស!!!"។ ពេលនេះកាយក្រាស់បានបីរាងតូចដែលមានរបួសជើងនោះចូលដល់ក្នងផ្ទះទើបមេការរុះរាន់មកមើលហើយក៏យល់ការណ៍ទៅរៀបចំគ្រប់យ៉ាងមកជូនគេហើយនាយកម្លោះក៏នាំនាងក្រមុំ ស៊ូសាន ទៅបន្ទប់របស់នាងដើម្បីលាបរបួស។
បន្ទប់របស់ ស៊ូសាន ....
"នេះនៅឈឺជើងខ្លាំងទេ? ខ្ញុំសុំមើលតិចមក!"។ នាយកម្លោះក៏ស្រវាមកចាប់ជើងសស្រឡូនរបស់នាងហើយឃើញកជើងនាងហើមហើយ ស៊ូសាន ក៏ចងចិញ្ចើម។
"នេះថ្នាំមកដល់លោកប្រុស!"។ មេការក៏បានយកប្រអប់ថ្មាំមកហើយ ណាមជូន ក៏ងាកមកញញឹមហើយក្រោកឈរអស់កម្ពស់វិញ។
"ចឹងខ្ញុំនឹងឲ្យមេការជួយលាបរបួសឲ្យនាងផង! នេះបើឈឺត្រង់ណា៎ប្រាប់មេការចុះណា៎! ពេលនាងលាបថ្នាំរួចហើយឆាប់សម្រាកផង! ថ្ងៃស្អែក ស៊ូសាន មិនបាច់ទៅតាមខ្ញុំទៅធ្វើការទេ! ជើងឈឺហើយសម្រាកពីរបីថ្ងៃចុះ!"។ ណាមជូន ក៏ផ្តែផ្តាំហើយ ស៊ូសាន ក៏ញញឹមស្រាលដាក់នាយទើបនាយចាកចេញទៅ។
បន្ទប់គេងនៅជាន់ខាងលើ ....
<ក្រាក>បន្ទប់គេងគ្របទៅដោយសភាពងងឹតហើយត្រជាក់នឹងស្ងៀមស្ងាត់ធ្វើឲ្យនឮបេះដូងបុរសម្នាក់ហាក់ត្រជាក់ដូចគ្នាកាលបើគេក្រលេកមើលខ្នងរបស់នារីម្នាក់ដែលគេងបែរដាក់គេបានស្ងៀមស្ងាត់។
ជំហានជើងក៏បោះទៅមួយៗមុននឹងដើរមកក្បែរខាងគ្រែរបស់នារៅជាប្រពន្ធហើយសង្កេតមើលផ្ទៃមុខនាងក្នុងស្បៃងងឹតតែក៏នៅតែឃើញថានាងសោកសៅប៉ុណ្ណាព្រោះតែមុខនាងមានសល់ស្នាមទឹកភ្នែកហើយកែវភ្នែកក៏ហើមធ្វើឲ្យ ណាមជូន ក៏ពិបាកចិត្តមុននឹងលើកដៃមកវែកសក់ដែលធ្លាក់បាំងមុខនាងហើយឈ្លៀតអង្អែលសក់នាងថ្នមៗ។
"ឲ្យបងសុំទោសណា៎ រីណា ! បងដឹងថាបងពិតជាសម្តីធំដាក់អូនបន្តិចមែន! ក៏ប៉ុន្តែគេជាមនុសហសម្នាក់ស្លូតបូតពិនឮតមែនណា៎ រីណា ! អូនត្រូវទុកចិត្តបង! បងស្រលាញ់អូនតែម្នាក់គត់ហើយក៏មានតែអូនដែលសំខាន់ជាងគេក្នុងបេះដូងបង! គេជាគេហើយអូនគឺអូន! អូនជាប្រពន្ធបងតែគេគ្រាន់តែជាអ្នកដទៃម្នាក់ដែលបងរាប់អាននឹងអាណិតនោះទេណា៎! បងធ្លាប់និយាយហើយថាមានតែអូនម្នាក់ទេដែលបងចង់រស់នៅក្បែរហើយចង់បង្កើតគ្រួសារជាមួយគ្នា! ឲ្យបងសុំទោសផងណា៎! បងគ្រាន់តែចង់ឲ្យអូនដឹងថាបងស្រលាញ់អូនហើយបងចង់ឲ្យអូនសាកល្បងទុកចិត្តបង! សង្ឃឹមថាអូននឹងបានដឹងណា៎ រីណា!"។<ជុប>បបូរមាត់ក្រាស់ក៏ប្រថាប់លើថ្ងាសរបស់នាងថ្នមៗខ្លាចគេធ្វើឲ្យនាងភ្ញាក់ជាមួយសម្តីខ្សឹបស្រាលៗនោះហើយគេក៏ដើរចេញទៅសម្អាតកាយ។
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Любовные романыជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...