ភាគទី ៥៧ : នរណាល្ងង់ជាង?

681 34 9
                                    

"ឯ-ឯងមកបានយ៉ាងម៉េច?"។ ខណៈនេះលោក ហាដេន ដែលស្ទុះក្រោកហើយបើកភ្នែកធំៗចង្អុលទៅកាន់ ណាមជូន ខណៈគេពេលនេះមានទឹកមុខកាចបំផុតហើយក៏បោះជំហានមករក មីតូ ទ់បគេប្រញាប់ទាញកាំភ្លើងមកតម្រង់ភ្ជង់ដូចគ្នា។

"អាក្បត់!!! យើងស្មានមិនដល់ថាមនុស្សដូចជាពួកឯងលួចក្បត់ពីក្រោយខ្នងចឹងទេ? យើងពិតជាស្តាយដែលយកចិត្តទុកដាក់លើមនុសកសខុស!! តាមពិតជាក្រពើរមិលគុណបែបនឹងសោះ!!"។ ណាមជូន បាននិយាយដោយការខកចិត្តហើយ មីតូ ក៏សម្លឹងមើលគេដោយគ្មានអារម្មណ៍ដឹងខុសមុននឹងញញឹមចុងមាត់។

"បន្ទោសយើងក៏មិនត្រូវដែរលោក ណាមជូន !!! ចង់ជេរក៏ទៅជេរខ្លួនឯងទៅថាវាល្ងង់ហើយភ្លើមិនដឹងខ្យល់អី! នេះនរណាប្រាប់ឲ្យលោកមកទុកចិត្តអ្នកដទៃជាងខ្លួនឯងនឹងបងប្អូនបង្កើតខ្លួននោះ?"។ មីតូ ក៏ឡកលើយសម្តីដាក់ ណាមជូន ដែលក្តាប់កាំភ្លើងយ៉ាងណែនហើយ ហាដេន ក៏ញញឹមដូចគ្នា។

"នេះដំបូងស្មានថាឯងជាមនុសឆ្លាតជាងបងប្រុសឯង ស៊ុកជីន ស្អីគេនោះ!! ឃើញថាមកដល់ការរៀបចំដេញយើងហើយលើករបាយការណ៍ការងារមករៀបរាប់ក្បោះក្បាយសម្បើមណាស់! ចុងក្រោយគ្រាន់តែដុំថ្មមួយដុំអន់ជាបងខ្លួនឯងទៀត!!!"។ ហាដេន ក៏ដៀមដាមដាក់ ណាមជូម នាំឲ្យពួកគេមានមោទនភាពពេញខ្លួនហើយ ណាមជូន ក៏សម្លឹងមើលពួកគេវិញមុននឹងញញឹមចុងមាត់គួរឲ្យខ្លាច។

"ចឹងរឺ? នេះពួកឯងកំពុងសើចយើងថាយើងជាមនុស្សភ្លើមែនទេ?"។ ណាមជូន ក៏សួរបកហើយ ហាដេន នឹង មីតូ ក៏ញាក់ស្មាអស់សំនើច។

"រឺក៏ឯងកំពុងយល់ថាខ្លួនឯងជាមនុស្សឆ្លាត? ហាស ហាស !!! ពុទ្ធោហើយ!!! នេះទៅសីុអាហារអ្វីខុសខ្លះបានជាខួរមិនចម្រើនទាល់តែសោះ! គួរឲ្យអាសូរខ្លាំងណាស់! នេះក្រែងក្រុមហ៊ុនបម្រុងនឹងរលាយឆាប់ៗហើយមិនចឹងហី? ម៉េចក៏មិនរកពេលស្រោចស្រង់មុនដួលគ្រាំងទៅ? មកឈរសួរនាំហេតុផលនៅកន្លែងយើងរឺឯងគិតថាយើងនឹងក្រាបសំពះហើយជួយឯង? ឆឹស! គិតថាឯងពេលនេះជានរណាទៅអា ណាមជូន !!! គ្រាន់តែជាម្ចាស់ក្រុមហ៊ុនម្នាក់ដែលរៀបនឹងរលាយឆាប់ៗ! ហាស ហាស ហា-!"។ ហាដេន បុរសចំណាស់ក៏និយាយដោយរឹកពារអស្ចារ្យហើយសើចខ្លាំងថាតែក៏បញ្ឈប់ពេលនរណាម្នាក់ដែលបាននិយាយកាត់ក៏សើចក្អាកក្អាយរបស់គាត់។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now