ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!

1K 41 9
                                    

"មុខក្រាស់!!! ខ្លួនឯងធ្វើរឿងអាក្រក់ច្រើនបែបនឹងហើយមានមុខមកលើកសម្តីនេះមកនិយាយថាជួយខ្ញុំទៀតរឺ ណាមជូន ?"។ នាងក្រមុំក៏ស្រែកដាក់គេហើយក៏លើកដៃនាងមកគក់ដើមទ្រូងរបស់នាយតែនាយកម្លោះក៏ចាប់ជាប់មុននឹងទាញនាងមកបុកនឹងដើមទ្រូងគេវិញ។

"បើរឿងអាក្រក់ៗនោះបងថាបងធ្វើអាក្រក់មិនទាន់ដល់ម៉ាក់អូនធ្វើនោះទេណា រីណា !!! និយាយស្តីបែបនេះមិនដូចអូនកំពុងថាឲ្យម្តាយខ្លួនឯងទេរឺ?"។ ណាមជូន ក៏តបហើយ រីស្សាណា ក៏សម្លក់គេ។

"កុំយកម្តាយខ្ញុំមកពាក់ព័ន្ធណា ណាមជូន អាល់ហ្វាណូ !!!! លោកមានសិទ្ធអីទៅដៀលម៉ាក់ខ្ញុំ? ប្រយ័ត្នសម្តីលោកឯងខ្លះផងទៅ!!"។ រីស្សាណា ក៏ស្រែកដាក់គេហើយលើកដៃចង្អុលមុខនាយហើយនាយកម្លោះញញឹមចុងមាត់។

"បងនិយាយការពិតមិនមែនចេះតែថាលេងៗឯណា! លើកដៃសម្លាប់បានសូម្បីតែបងស្រីបង្កើតខ្លួនឯង! នេះចិត្តមនុស្សទូទៅគេលើកដៃធ្វើដូចម៉ាក់អីកើតទេ រីណា? នេះគេហៅថាចិត្តសាហាវយោឃ្នង់-!"។<ផាច់> និយាយទាន់ចប់ផង រីស្សាណា ដែលរើបម្រះរលាស់ដៃចេញហើយក៏រហ័សវាត់មកលើមុខសង្ហារបស់ ណាមជូន ភ្លាមៗមុននឹងសម្លក់គេដូចសត្រូវ។

"បានហើយ!!!!! លោកគិតមកជេរម្តាយខ្ញុំនៅចំពោះមុខខ្ញុំចឹងរឺ ណាមជូន ? លោកមានចិត្តជាស្អីដែរ? លោកល្អខ្លាំងណាស់ហេ៎? ថោកទាប អាក្រក់ ល្បិចកល-អ៊ុប!"។ មិនបង្អង់យូរ ណាមជូន ក៏ទាញនាងក្រមុំមកផ្អឹបបបូរមាត់ហើយយកដៃក្រាស់ចាប់កញ្ចឹងករខាងក្រោយរបស់នាងមកសង្កត់ដើម្បីងាយស្រួលឲ្យគេបានស្រូបយកភាពផ្អែម។

"អឺម...អឺម!!!"។ រីស្សាណា វិញក៏លើកដៃមកវៃស្មាគេផងរុញគេផងតែនាងស៊ូនឹងមាឌធំមាំដូចគេបានយ៉ាងម៉េច។

"អឺម...លែង!!! មនុស្សថោកទាប! ហឹស!!"។<ផាច់> ដៃតូចស្រឡូនក៏រហ័សលើកមកទះកំផ្លៀងនាយសងហហាដែលថ្លើមធំឆក់ស្នាមថើបដំបូងរបស់នាងនោះយ៉ាងលឿនមុននឹងនាងថយខ្លួនហើយលើកដៃមកជូតបបូរមាត់ខ្លាំងហើយសម្លក់គេដោយកែវភ្នែកក្រហមពេញដោយកំហឹង។

"លោកឆ្កួតមែនទេបានជាមកថើបខ្ញុំ? ពីពេលណាដែលលោកហ៊ានមកប៉ះពាល់រាងកាយខ្ញុំ?"។ រីស្សាណា ក៏ស្រែកដាក់គេហើយ ណាមជូន ក៏លើកដៃមកជូតឈាមដែលជ្រៀបចេញពីគែមមាត់ដោយសារតែ រីស្សាណា បានទះគេមិនមែនកម្លាំងស្រាលតែមួយទំហឹងតែម្តង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now