បន្ទាប់ពីរៀបចំខ្លួនរួចរាល់មកអ្នកគ្រប់គ្នាមកជួបជុំគ្នានៅតុអាហារដ៍ធំដើម្បីញាំុអាហារពេលយប់ជុំគ្នាហើយ ណាមជូន ក៏ទាញកៅអីមកអង្គុយក្បែរ រីស្សាណា តែនាងក៏មិនសម្លឹងគេហើយមិននិយាយរក ណាមជូន សូម្បីមួយម៉ាត់នៅខិតកៅអីចេញធ្វើឲ្យនាយកម្លោះចងចិញ្ចើមបន្តិចមុននឹងដាក់ខ្លួនអង្គុយ។
"វោវ៎!!! អាហារឆ្ងាញ់ៗណាស់!!! នេះជាស្នាដៃរបស់ រីស្សាណា ទាំងអស់មែនទេ?'។ ជុងហ្គុក នៅលើតុអាហារក៏លាន់មាត់ហើយ រីស្សាណា ក៏ញញឹម។
"ខ្ញុំធ្វើតែស៊ុប គីមឈឺ មួយមុខនឹងទេ! អ្វីផ្សេងគឺមេការជាអ្នកចម្អិន!"។ នាងក្រមុំក៏តបហើយ ជុងហ្គុក ក៏ដួសញាំុហើយ ណាមជូន ក៏ញញឹមមុនឹងដួសញាំុដែរហើយ ស៊ូសាន នោះក៏មិនទាន់ទាញស្លាបព្រាមកញាំុទើបនាយកម្លោះ ណាមជូន សម្លឹងនាង។
"អឺម! ស៊ុបនេះឆ្ញាញ់ណាស់! ថ្វីដៃអូនពិតជាល្អមែន! នេះ ស៊ូសាន ញាំុដែរទៅណា៎!"។ ណាមជូន ក៏ហៅ ស៊ូសាន ហើយនាងញញឹមមុននឹងលើកស្លាបព្រាបម្រុងថានឹងថាដួសស៊ុបញាំុដែរ។
<ពើង~>សម្លេងទង្គិចស្លាបព្រាបរបស់ រីស្សាណា នឹងស្លាបព្រា ស៊ូសាន នេះក៏បន្លឺឡើងខណៈរីស្សាណា សម្លក់នាងនាងដោយមុខក្រហមហល
ើយបុកស្លាបព្រា ស្លាបព្រា របស់ ស៊ូសាន ចេញញឆ្នាំងស៊ុបធកវើឲ្យ ណាមជូន នឹង ជុងហ្គុក សម្លឹងមើលនាងគ្រប់គ្នា។"ម្ហូបផ្សេងមានច្រើនមុខណាស់! ញាំុស្អីក៏បានតែហាមញាំុអ្វីជារបសខ្ញុំ!!! ខ្ញុំមិនចូលចិត្តចែករំលែក!"។ រីស្សាណា និយាយដោយមុខស្មើខណៈសម្លឹងនាងមិនព្រិចភ្នែកហើយបង្កប់នូវន័យទើប ស៊ូសាន ក៏អោនមុខចុះហើយដកដៃមកវិញតែ ណាមជូន ក៏ទាញដៃភរិយាមកកាន់ហើយចងចិញ្ចើមដាក់នាង។
"អូន!!! ធ្វើអីចឹង? ថ្ងៃនេះអូនស្រួលបួលតិចបានទេ? ជុង គេមកលេង ផង! ហើយគ្រាន់តែសម្លមួយឆ្នាំងនឹងចែកគ្នាញាំុមិនបាបផងរឺអូន? ប្រកាន់អ្វីម្ល៉េះ?"។ ណាមជូន ក៏និយាយដោយស្រទន់ហើយ រីស្សាណា ក៏ងាកមកសម្លក់ប្តីនាង។
"ប្រកាន់? មែនហើយ! ខ្ញុំប្រកាន់ចឹង! ហើយខ្ញុំជាមនុស្សត្រង់ចូលចិត្តបញ្ចេញចរិតពិត! ជុង គេស្គាល់ខ្ញុំស្រាប់ហើយថាយ៉ាងម៉េច! ហើយខ្ញុំក៏មិនត្រូវក្រែងចិត្តនរណានោះទេខណៈទីនេះជាផ្ទះខ្ញុំ! ខ្ញុំមានសិទ្ធិជាភរិយាជា ជូន ក៏ជាម្ចាស់! ខ្ញុំទៅខ្លាចនរណាទៅ! ហើយសម្លនេះគឺខ្ញុំនិយាយឲ្យអស់ទៅចុះ! ខ្ញុំអ្នកណាញាុំជារឿងខ្ញុំព្រោះខ្ញុំជាអ្នកធ្វើតែខ្ញុំមិនឲ្យគេញាំុទេ!'។ រីស្សាណា តបដោយមិនខ្លបខ្លាចធ្វើឲ្យបរិយាកាសកាន់តែអាប់អួរហើយ ជុងហ្គុក សម្លឹងជើញក៏ទើសទាល់ដូចគ្នា។
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Romanceជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...