"នេះរបួសរបស់ ចូដេន មិនអីទេរឺ? នៅឈឺខ្លាំងទេ?"។ រីស្សាណា ក៏សួរនាំកម្លោះសង្ហាដែលកូរបបរនោះទៅមកហើយគេក៏ញញឹមដាក់នាង។
"មិនអីស្រាប់ហើយបើមាន រីណា មកមើលខ្ញុំរាល់ថ្ងៃបែបនេះនោះ!!"។ នាយកម្លោះសង្ហាក៏តបហើយ រីស្សាណា ក៏សម្លក់គេបែបអស់សំណើរមុននឹងមើលគេកូរបបរដោយចងចិញ្ចើម។
"នេះបើ ចូដេន មិនចូលចិត្តបបរពេទ្យញាំុអាហារនេះវិញទៅណា៎! ខ្ញុំដឹងថាឯងប្រាកដជាមិនចូលចិត្តរបស់ពេទ្យទេទើបឲ្យគេទិញអាហារពីហាងលំដាប់នោះ! ខ្ញុំមិនអីទេ! ឯងជាជម្ងឺគួរតែញាំុឲ្យបានច្រើនទៅណា៎!"។ រីស្សាណា ក៏តបហើយរុញអាហារប្រអប់ឲ្យគេតែនាយក៏ក្រវីក្បាល។
"នេះ រីណា បារម្ភពីខ្ញុំទេ?"។ ចូដេន ក៏អោនមកសម្លឹងនាងហើយ រីស្សាណា ក៏សម្លឹងគេដោយងឿងឆ្ងល់មុននឹងងក់ក្បាលតិចៗ។
"អូខេ! បើបារម្ភពីខ្ញុំនោះ រីណា ត្រូវញាំុអាហារនេះឲ្យអស់ទៅ! នេះព្រឹកព្រលឹមមកមើលខ្ញុំដោយអត់មានបាយអីមួយគ្រាប់សោះចូលក្រពះ! បើឯងឈឺខ្ញុំនឹងពិបាកចិត្តស្លាប់ហើយដែលខំរងកាំបិតជំនួសឯងហើយដេកពេទ្យជំនួសទទេៗហើយ!"។ ចូដេន ក៏យកដៃមកអង្អែលក្បាលនាងហើយ រីស្សាណា ក៏ញញឹម។
"នេះយើងថាឯងជាបុរសល្អខ្លាំងណាស់! អ្នកណាបានឯងជាសង្សារច្បាស់ជាមានក្តីសុខខ្លាំងណាស់ ចូដេន! ទាំងសង្ហា ទាំងពូកែថ្នាក់នៀកហើយនឹងចេះយកចិត្តទុកបែបនេះ! សូម្បីយើងជាមិត្តក៏អត់នឹងសរសើរឯងមិនបានដែរ!"។ រីស្សាណា ក៏ញញឹមហើយក៏បើកប្រអប់អាហារគេញាំុហើយ ចូដេន ក៏សម្លឹងនាងដោយញញឹមស្ងួតមុននឹងមើលនាង។
"ទោះបីល្អដល់កម្រិតណា៎ក៏គ្មានប្រយោជន៍ព្រោះមនុស្សដែលខ្ញុំស្រលាញ់គេមានប្តីបាត់ទៅហើយ!"។ ចូដេន និយាយផងហលយក៏ដាក់បបរចូលមាត់ហើយ រីស្សាណា ក៏ងាកមកមើលគេដោយភ្ញាក់ផ្អើល។
"អៅវ៎! ជានរណាទៅ? នេះឯងមានមនុស្សស្រីដែលឯងលួចស្រលាញ់ពីកាលណាម៉េចក៏មិនប្រាប់យើងឲ្យដឹងផង! ជាមិត្តនឹងគ្នាទេនឹង ចូដេន ? គេនឹងជានរណាទៅ?"។ រីស្សាណា ក៏សួរដោយការចង់ដឹងហើយ ចូដេន ក៏ញញឹមបង្ហាញភាពសង្ហាមកកាន់នាងមុននឹងយកម្រាមដៃចង្អុលមកចុចថ្ងាសនាងក្រមុំ។
![](https://img.wattpad.com/cover/273043553-288-k280326.jpg)
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Romanceជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...