ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?

842 40 7
                                    

"សុវត្ថិភាពតាមផ្លូវណា៎លោកប្រុស អ្នកនាង! សូមធ្វើដំណើរប្រកបដោយសំណាងល្អ! ពេលទៅដល់ជួយរំខានលោកប្រុសទាក់ទងមកប្រាប់មេការឲ្យបានដឹងផងចា៎! ពួកខ្ញុំនៅទីនេះបារម្ភ!"។ មេការចំណាស់ក៏ដូចជាអ្នកមើលថែនៅទីនេះក៏ផ្តែផ្តាំទៅក្រមុំកម្លោះដែលឈរញញឹមដាក់គាត់ដោយមានមនុស្សកំពុងជួយរៀបចំវ៉ាលីដាក់ឡានឲ្យជាស្រេច។

"បាទ! មេការទុកចិត្តចុះ! ចាំខ្ញុំនឹងទាក់ទងមកណា៎!"។ ណាមជូន ក៏តបហើយ រីស្សាណា ក៏ចូលទៅចាប់ដៃគាត់។

"ចឹងខ្ញុំទៅហើយ! អរគុណការមើលថែដល់ល្អរបស់មេការកន្លងមក! ថែសុខភាពផងណា៎ ខ្ញុំលាសិនហើយ!"។ រីស្សាណ ក៏តបហើយមេការក៏រលីងរលោងទឹកភ្នែកមុននឹងសម្លឹងមើលម្ចាស់ប្រុសម្ចាស់ស្រីគេចាកចេញអី។

នៅក្នុងរថយន្តទឹកមុខស្រងូតស្រងាត់គ្មានពន្លឺនេះបានបង្ហាញមកដោយនាងអង្គុយក្បែរបង្អួចរថយន្តហើយក៏សម្លឹងមើលទៅក្រៅមិនមាត់លរអីឡើយរីឯកម្លោះ ណាមជូន ក៏មើលនាងដោយទឹកមុខស្រងូតស្រងាត់ដូចគ្នាមុននឹងលើកដៃខ្លួនឯងមកដាក់ពីលើដៃស្រឡូនម្ខាងរបស់នាងដែលដាក់លើភ្លៅរបស់នាងធ្វើឲ្យ រីស្សាណា ងាកមកសម្លឹងគេ។

"ពេលទៅដល់ អីុតាលី អូនចង់ទៅលេងកំសាន្តទីណាទេ? បងនាំអូនដើរឲ្យរសាយចិត្តខ្លះណា៎!"។ ណាមជូន សួរហើយនាងក្រមុំក៏សម្លឹងមើលគេបន្តិច។

"ក្រែងមានការងារហេ៎?"។ រីស្សាណា ក៏សួរបកបែបនេះមុននឹងរលាស់ដៃគេចេញហើយក៏យកមកក្រពាត់នឹងដើមទ្រូងខ្លួនឯងវិញ។

"ការងារបងមានតែក៏អាចឆ្លៀតជូនអូនដើរលេងបាន! នឹកថាយើងជាប្តីប្រពន្ធហើយគួរណាតែនាំគ្នាធ្វើដំណើរកំសាន្តក្រេបទឹកឃ្មុំដែរណា៎! ណាមួយបងឃើញអូនមានមុខស្រពោន! ចង់ឲ្យអូនបានរីករាយខ្លះណា៎!"។ ណាមជូន ពោលដោយទន់ភ្លន់ហើយ រីស្សាណា ក៏ងាកមកសម្លក់គេបន្តិចមុននឹងញោចស្នាមញញឹមបែបអស់សំណើចចុងមាត់។

"ហឹស! កោតមែនទែនដែលនិយាយចឹងៗទៅរួច! ឲ្យខ្ញុំរីករាយ? នេះខ្ញុំចាកចេញពីកន្លែងដែលមានម្តាយខ្ញុំរស់នៅហើយថែមទាំងគាត់នៅជាប់ឃុំសុខទុក្ខយ៉ាងណាក៏លែងបានដឹងហើយលោកមកអង្គុយប្រាប់ខ្ញុំឲ្យរីករាយ? ខួរក្បាលមានបញ្ហាទេ? ខ្ញុំរាល់ថ្ងៃនេះស្ទើរតែចង់ច្របាច់កររបស់លោកឲ្យស្លាប់ទៅហើយមានដឹងខ្លួនខ្លះទេ? កុំមកនិយាយយកល្អធ្វើដូចជាលោកស្រលាញ់ខ្ញុំអី ណាមជូន អាល់ហ្វាណូ! ខ្ញុំនៀកវាខ្ពើម!"។ ពាក្យសម្តីគ្រោតគ្រាតក៏ចេញពីមាត់ស្រីស្រស់ម្តងទៀតហើយ ណាមជូន បានត្រឹមចងចិិញ្ចើមហើយក៏អោនមុខចុះនិយាយមិនចេញ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now