ភាគទី ៥០ : សប្រែជាខ្មៅ

631 34 8
                                    

វីឡាត្រកូល អាល់ហ្វាណូ...

រាងកាយស្តើងពេលនេះកំពុងតែពន់ពេនប្រាណលើគ្រែដោយភាពងងុយព្រោះតែនាងគិតរហូតយប់មិញនេះហើយទម្រាំតែគេងលក់ក៏ជិតភ្លឺទៅហើយទើបនាងក្រោកមកក៏ថ្ងៃរះជាក់ភ្នែកហើយកម្ពស់ចុងឈើទៅហើយនាងក៏រៀបចំខ្លួនប្រាណដើម្បីចុះទៅខាងក្រោម។

"អរុណសួស្តីអ្នកនាង!"។ មេការក៏ញញឹមហើយ រីស្សាណា ក៏ញញឹមតបមុននឹងទាញកៅអីមកអង្គុយស្រស់ស្រូបអាហារពេលព្រឹកក៏ឃើញអាហារនៅពេញតុទើបសួរនាំ។

"នេះព្រឹកមិញ ជូន គេអត់ញាំុអាហារទេហ៎?"។ នាងក៏សួរហើយមេការក៏អោនក្បាលតប។

"លោកប្រុសអញ្ជើញទៅទួលអ្នកនាង ស៊ូសាន មកពីមន្ទីពេទ្យទាំងព្រឹកបាត់ហើយចា៎! ប្រាប់ថាត្រលប់មកវិញទើបពិសារ!"។<ទឺត ទឺត>គ្រាន់តែមេការនិយាយចប់សីិុផ្លេរថយន្តក៏បន្លឺទើប រីស្សាណា ងាកមកសម្លឹងទៅមាត់ទ្វារផ្ទះ។

មួយសន្ទុះក្រោយមកក៏ឃើញរាងកាយក្រាស់របស់ ណាមជូន បានបីត្រកងនារីម្នាក់ដែលជាដើមហេតុធ្វើឲ្យពួកគេទាស់គ្នាមិនឈប់នោះនៅលើដៃដូចជាប្រពន្ធម្នាក់របស់នាយចឹងហើយស្របនឹង ស៊ូសាន ក៏លើកដៃមកឪបករស្វាមីនាងដូចជាពួកគេកំពុងតែបីបមគ្នាក្នុងថ្ងៃមង្គលការចឹងឯងធ្វើឲ្យ រីស្សាណា បានត្រឹមសម្លឹងមើលពួកគេដោយស្ងៀមស្ងាត់។

"អុ៎!! អ្នក-អ្នកនាង រីស្សាណា !"។ ស៊ូសាន ក៏ចាប់អារម្មណ៍នឹងអ្នកមកខាងនោះដែលសម្លឹងមកក៏ភ្ញាក់ផ្អើលមុននឹងនិយាយហើយ ណាមជូន ក៏ងាកមកសម្លឹងនាងមុននឹងភ្ញាក់ផ្អើលដូចគ្នា។

"ន-នេះជើងរបា់នាងឈឺ! ដើរមិនទាន់បានទើបបានបង-!"។ ណាមជូន ខំបកស្រាយតែ រីស្សាណា ក៏កាត់។

"ធ្វើអីក៏ធ្វើទៅ! ខ្ញុំមិនបានខ្វល់ស្រាប់ហើយ!"។ រីស្សាណា ក៏អង្គុយញាំុអាហារដូចធម្មតាខណៈ ណាមជូន ក៏បី ស៊ូសាន មកកាន់តុអាហារដែរហើយ ស៊ូសាន ក៏អោនមុខចុះធ្វើដូចជាខ្លាច រីស្សាណា ចឹង។

"អើ..ឲ្យខ្ញុំសុំទោសអ្នកនាង រីស្សាណា ផងណា៎! នេះលោក ណាមជូន គាត់គ្រាន់តែមានចិត្តមកជួយខ្ញុំនោះទេ! នេះអ្នកនាងកុំខឹងនឹងគាត់អីណា៎! គាត់មិនបានគិតអី-អូយ!"។<ប័ុង> ស៊ូសាន ក៏ចេញមុខមកធ្វើជាសុំទោសនាងដោយហាក់ដឹងកំហុសតែកំពុងតែនិយាយសុខៗក៏ស្រាប់តែ ស៊ូសាន ភ្ញាក់ផ្អើលព្រោះ រីស្សាណា បានអុកកែវទឹកនឹងតុលឺសូរឡើងខ្ទរវីឡាតែម្តងធ្វើឲ្យកែវទឹកប្រេះទើបនាងធ្វើជាធម្មតាមិនហើយមុខស្មើមុននឹងញាំុអាហារធ្វើធម្មតា។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now