ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !

710 28 6
                                    

<ឈូ~>ងាកមកមើលអាកាសអាតុនៃយប់ព្រលប់ពេលនេះក៏មានភ្លៀងបង្អុរចុះយ៉ាងគំហុកភ្លាមធ្វើឲ្យនាយកម្លោះដែលបើករថយន្តនេះហាក់ព្រួយចិត្តជាលំដាប់ហើយក្តាប់ចង្កូតរថយន្តហើយកែវភ្នែលរំពៃសម្លឹងមើលគ្រប់ទីកន្លែងសម្លឹងតាមស្វែងរកនារីម្នាក់ដែលរត់ចេញនោះ។

"នាងនៅឯណាទៅ? ចំមែនហើយ! យប់ព្រលប់បែបនេះផងនាងទៅណា៎! នេះមេឃក៏ភ្លៀងទៀត!"។ រថយន្តទំនើបក៏ធ្វើដំណើរទៅមុខជាបន្តបន្ទាប់ហើយនាយក៏ប្រទះឃើញក្រុមនុស្សប្រុសមួយមួយក្រុមមានគ្នាបីនាក់កំពុងចោមរោមអ្វីមិនដឹងទើបនាយអែបរថយន្តដើម្បីបានមើលឲ្យជិតហើយក៏ភ្ញាក់ផ្អើលពេលឃើញពួកគេកំពុងតែចាប់ដៃជើងនារីម្នាក់ដែលមារូបរាងស្រដៀងនឹង ស៊ូសាន នោះឯង។

"មកនេះអូនស្រី! នេះនៅអង្គុយតែឯងអីនៅត្រង់នេះ!! ពេលនេះមេឃភ្លៀងហើយទៅងូតទឹក ផ្លាស់ខោអាវផ្ទះពួកបងមក!"។ បុរសម្នាក់ក៏ទាញដៃនាងហើយនាងក៏ខំរើបម្រះយ៉ាងពិបាកបំផុត។

"អត់ទេ!!! ហឹុក...លោកណា៎....អ្ហឹក...លែងខ្ញុំ!"។នារីនោះគឺពិតជា ស៊ូសាន មែនហើយនាងក៏រលាស់ដៃយ៉ាងពិបាកតែមិនបានផលហើយបុរសនោះក៏ទាញនាងមកដដែលរហូតមានមនុស្សម្នាក់សម្លឹងមកហើយក៏ស្រែកឡើង។

"បើមិនចង់ធ្លោយខួរដេកលើដីទេលែងដៃនាងទៅ!"។ សម្លេងកាចនោះក៏គ្មាននរណាក្រៅពី ណាមជូន ដែលគេក៏ចេញមកឈរក្រោមតំណក់ភ្លៀងដៃកាន់កាំភ្លើងធ្វើឲ្យពួកងាកមកសម្លឹងគេហើយ ស៊ូសាន ក៏ងើបមុខងាកមកសម្លឹងមើលគេ។

"យើស! សម្អាងកាំភ្លើងឯងម៉ាដើមនឹងហេ៎? សង្ស័យជាជ័រផងមិនដឹង! ចូលទៅវៃវាមើលពូកឯង!!!"។ បុរសមាឌធំជាងគេក៏ស្រែកដាក់កូនចៅគែទើបពួកគេក៏ស្ទុះទៅវៃ ណាមជូន ។

<ឌឹប>មួយជើងចំកណ្តោលចុងដង្ហើមរបស់កូនចៅបុរសមាឌធំម្នាក់បានធ្វើឲ្យវាដួលស្របនឹងមួយជើងរបស់ ណាមជូន ទៀតក៏ហក់ទាត់ចំកណ្តាលមុខរបស់កូនចៅវាម្នាក់ទៀតធ្វើដេកស្តូកលើដីតែម្តង។

"អត់បានការ!"។ បុរសមាធធំក៏ស្រែកហើយក៏ស្ទុះទៅរក ណាមជូន មុននឹងលើកជើងធាក់គេឲ្យដួលផ្ងារក្រោយអង្គុយអុកគូថហើយនាយក៏សំដៅកេះកៃកាំភ្លើងមកភ្ជង់ចំកណ្តាលថ្ងាសធ្វើឲ្យពួកគេស្លន់ស្លោ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now