ភាគទី ៣៧ : កុំក្បត់សម្តីណា៎!

934 32 4
                                    

កំពុងតែលង់លក់ក្នុងដំណេកសុខៗស្រាប់រាងកាយស្តើងដែលគ្មានសម្លៀកបំពាក់បិទបាំងបានបើកភ្នែកឡើងហើយក៏ក្រោកខ្លួនមកផ្អែកនឹងក្បាលគ្រែដោយទឹកមុខស្រពោនខណៈដៃឈោងទៅទាញភួយមកបិទបាំងហើយក៏សម្លឹងទៅមើលខាងមុខដោយស្ងប់ស្ងៀម។

មូយសន្ទុះក្រោយមកទឹកភ្នែកក៏ហូរស្រក់ដោយស្ងាត់ៗដោយគ្មានមូលហេតុអីទាំងអស់ធ្វើឲ្យនាងកាន់តែមានអារម្មណ៍ខ្សឹបខ្សួល
មកជាលំដាប់មករហូតញ័រខ្លួនថ្នាក់កម្លោះសង្ហាដែលង់លក់ក្នុងដំណេកដោយល្វែងខាងលើវាលនោះក៏ងាកមកសម្លឹងនាងហើយក៏ឃើញ រីស្សាណា អង្គុយយំទើបគេរហ័សលូកដៃបើកក្បែរក្បាលគ្រែហើយក៏ក្រោកមកមើលនាង។

"អូនកើតអីនឹង រីណា ? ម៉េចក៏យំចឹង? កើតអីអូន?"។ ណាមជូន នេះក៏សង្កេតឃើញ រីស្សាណា ខ្ទប់មុខយំជាខ្លាំងហើយនាយក៏ទាញស្មានាងមកឪបហើយក៏សួរនាំអង្អែលខ្នងនាង។

"ហឹុក...ជូន...អ្ហឹក...អ្ហឹក...!"។ នាងក្រមុំមិនអាចនិយាយអ្វីបានក្រៅពីអណ្តឺតអណ្តកមិនឈប់ធ្វើឲ្យចិត្តរបស់បុរសជាប្តីនេះធ្ងន់ត្រដុកមិនដឹងថានាងកើតអី។

"នេះ...នេះអូនអត់ស្រួលខ្លួនមែនទេ? ឈឺកន្លែងណា៎? មិនស្រួលចិត្តរឺក៏ខឹងបង? សម្រួលអារម្មណ៍មួយៗណា៎ហើយនិយាយជាុមួយបងមើល! ឈប់យំហើយមើលមុខបងមើល! និយាយប្រាប់បងមកអូនមានរឿងអី រីណា ?"។ ណាមជូន ក៏ទាញដៃស្រឡូននាងចេញហើយក៏ចាប់មកកាន់ក្តោបថ្នមៗមុននឹងសម្លឹងមើលនាងដោយទន់ភ្លន់ហើយ រីស្សាណា ក៏សម្លឹងគេដោយទឹកភ្នែករហាមមុននឹងសម្រួលសម្លេង។

"គឺ...ហឹុក...គឺ...អូនយល់សប្តិឃើញ...ហឹុក...ឃើញអ្នកម៉ាក់!!! ហឹុក...អូនឃើញអ្នកម៉ាក់មិនព្រមនិយាយជាមួយអូនទេ ជូន...ហឹុក...អូននឹកម៉ាក់ណាស់! នេះ...ហឹុក...នេះ...ម៉ាក់កំពុងតែខឹងនឹងអូនពិតមែនទេបង...ហឹុក...អូនមិនបានទៅលេងនឹងគាត់យូរយ៉ាងនេះ...ម៉ាក់ខឹងនឹងអូនហើយមែនទេ? ហឹុក...ជូន...ហឹុក...ម៉ាក់ខឹងនឹងអូនហើយមែនទេ?"។ រីស្សាណា ក៏ឪបក្រសោបនាយសង្ហាហើយយំជាខ្លាំងទើប ណាមជូន ដឹងសាច់រឿងហើយក៏បន្ធូរចិត្តបានច្រើនមុននឹងងាកមកឪបនាងយ៉ាងណែនដូចគ្នា។

"បងស្មានតែអូនកើតអីមិនស្រួលខ្លួន!!! នេះមកពីអូនគិតច្រើនតើ រីណា ! អ្នកណាថាគាត់ស្អប់កូនស្រីតែមួយគត់គួរឲ្យស្រលាញ់បែបនឹង រីណា ? អូនត្រូវចាំថាមិនថាកាលៈទេសៈណាទេ! អ្នកម៉ាក់គ្មានថ្ងៃស្អប់អូនឡើយ! អ្នកម៉ាក់ស្រលាញ់អូនជាងជីវិតរបសគាត់ទៅទៀត! បើម៉ាក់ដឹងថាអូនមិនសប្បាយចិត្តហើយខ្វល់ខ្វាយច្រើនចឹងអ្នកម៉ាក់នឹងស្អប់បងទៅវិញទេមិនមែនអូនឡើយ! អ្នកម៉ាក់ប្រាប់ថាគាត់ផ្ញើឲ្យបងមើលថែអូនឲ្យល្អហើយនេះមើលចុះ? សុខៗធ្វើកូនក្រមុំគេយំកណ្តាលអាធាត្រចឹង!!! នេះបងអាក្រក់ណាស់ណ៎! មកធ្វើឲ្យប្រពន្ធអង្គុយយំ!!! មោះអូន! ឈប់យំទៅណា! យំចឹងមុខដូចស្វាណាស់!"។ ណាមជូន ស្រាប់តែលលេងនឹងភរិយាគេដែលកំពុងតែយំហើយនាងក៏ឈប់មែនមុបនឹងងាកមកវៃគេមួយដៃលើស្មាហើយសើចលាយទឹកភ្នែក។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now