ភាគទី ៥ : យកបានតែចិត្តស្អប់!

934 38 3
                                    

"លោកកុំជ្រុលហួសហេតុពេកណា៎ ណាមជូន អាល់ហ្វាណូ !!!"។ រីស្សាណា កាលបើយកបានទូរស័ព្ទនោះហើយនាងក៏ច្រឡោតដាក់ ណាមជូន ហើយនាយកម្លោះក៏ជ្រែងហោប៉ៅធ្វើរឹកឡូយដាក់នាង។

"បងមិនបានជ្រុលតែរឿងគ្រប់យ៉ាងវាគួរតែបែបនឹងនោះទេ រីណា ! បើគ្មានខ្នងបង្អែកជាបងនៀកទៅធានាហើយពឹងលើសម្ថតភាពអូនតែម្នាក់ឯងទៅជួយស្រោចស្រង់ម្តាយអូននោះមកបានទេ?"។ ណាមជូន ក៏បកមកវិញហើយ រីស្សាណា ក៏ក្តាប់ទូរស័ព្ទនោះយ៉ាងណែនហើយសម្លក់គេ។

"អស្ចារ្យបានតែអាខាងគំរាមនឹងល្បិចកល!!!"។<បឹប/ប្រាវ>ទូរស័ព្ទដៃទំណើបរបសក់នាយសង្ហាត្រូវបាន រីស្សាណា គប់មកឲ្យគេវិញចំកណ្តាលខ្លួននាយហើយក៏ធ្លាក់ទៅលើដីជាដំណំមុននឹងអ្នកបង្កហេតុក៏ចាកចេញទៅទើបនាយអោនចុះរើសទូរស័ព្ទដៃក៏ប្រទះឃើញថាអេក្រង់ក៏ប្រេះបែកបន្តិចទៅហើយតែនាយមិនខ្វល់ក៏ដើរទៅតាមនាង។

<គ្រាំង>មកដល់បន្ទប់គេងរបស់ខ្លួននាងភ្លាមនាងក៏ទាញទ្វារបិទដោយទឹកមុខខឹងផង ឆ្អែតចិត្តផងដែលខ្លួននាងធ្វើអីគេមិនបានហើយត្រូវរណមក្រោមគេមិនឈប់។

<តុក តុក>" រីណា !!! បើកទ្វារសិនមក! រីណា!!! រីស្សាណា ហ្វឺរីស !"។ ណាមជូន ក៏តាមមកគោះទ្វារបន្ទប់នាងតែនាងក្រមុំក៏មិនខ្វល់ធ្វើជាមិនដឹងទើបនាយសង្ហានៅខាងក្រៅបានត្រឹមដកដង្ហើមធំ។

"បាន! អូនមិនបើកក៏បាន! បងគ្រាន់តែចង់ប្រាប់អូនថាឲ្យអូនរៀបចំខ្លួនឲ្យរួចរាល់ទៅ! សប្តាហ៍ក្រោយពួកយើងទៅ អីុតាលី ជាមួយគ្នា! ក្នុងសប្តាហ៍នេះបងនឹងធ្វើការងារឲ្យអស់នៅទីនេះហើយបើអូនចង់ទៅមើលអ្នកម៉ាក់អូនបងនឹងមានពេលជូនអូនទៅសួរសុខទុក្ខគាត់! បងគ្រាន់ចង់តែដឹងថាអូនចង់ទៅលេងនឹងគាត់ពេលណាអាចប្រាប់បងបានណា៎! បងនឹងជូនអូនទៅ! ដូច្នេះយប់ហើយសម្រាកច-អេ! រីណា?"។ នាយកម្លោះដែឈរៀបរាប់យ៉ាងចិត្តត្រជាក់ក៏ភ្ញាក់ផ្អើលពេលដែលនិយាយសុខៗនាងក៏បើកទ្វារមកហើយសម្លឹងគេដោយមុខស្មើ។

"ស្អែក! ខ្ញុំចង់ទៅថ្ងៃស្អែក! តើបានទេ?"។ រីស្សាណា ក៏តបមកវិញហើយ ណាមជូន ក៏សម្លឹងនាងមុននឹងញញឹម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now