"នេះមានរឿងអីទៅ? ម៉េចក៏គេរងគ្រោះព្រោះអូន? អ្នកណាគេធ្វើអីអូនទៅ រីណា ?"។ ណាមជូន ក៏ចាប់ដើមដៃនាងថ្នមៗហើយសម្លឹងនាងដោយចិត្តបារម្ភរីឯ រីស្សាណា ក៏ញោចស្នាមញញឹមចុងមាត់។
"ហឹស!!! មកពី ជូន នោះអី!! ជូន ជាបុរសល្អពេកហើយទើបវាមានរឿងរ៉ាវបែបនឹង! ជូនទៅមិនបាន 1 ថ្ងៃក៏មានស្រីមកស្រែកពេញក្រុមហ៊ុនថាជាសំណព្វចិត្តរបស់ ជូន !! ខ្ញុំគ្រាន់តែតបតនឹងភាពអសីលធម៍របស់នាងមកលើខ្ញុំតែនាងមិនអស់ចិត្ត! ចុងក្រោយក៏គម្រាមចង់ចាក់សម្លាប់ខ្ញុំកណ្តាលវាលទៀតផង!!! នេះបានសម្លាញ់ខ្ញុំគេរងកាំបិតជំនួសខ្ញុំ! បើមិនចឹងទេនោះខ្ញុំពេលនេះប្រហែលជាមិនបាននៅឈរមើល ជូន នាំស្រីមួយទៀតហើយក៏មិនបាននៅឈ្លោះជាមួយ ជូន ឡើយ!!! ម្ល៉េះពេលនេះកំពុងគេងលើគ្រែពេទ្យមិនបាននាំរឿងឲ្យ ជូន ឈឺក្បាលឡើយ!! បើដឹងថាចឹងនោះខ្ញុំសុខចិត្តរត់ទៅឲ្យគេចាក់ឲ្យស្លាប់ក៏ល្អជាងមកឈរនិយាយជជែកតវ៉ាប្រកែកជាមួយ ជូន ព្រឡរឿងស្រីញីដែរ! ខ្ញុំហត់ហើយក៏ស្អប់បំផុតគឺរឿងនេះ!!"។ រីស្សាណា ក៏ស្រែកថាដាក់ ណាមជូន ប្រាវៗដោយការខូចចិត្តទីបំផុតមុននឹងរុញគេចេញហើយទៅអង្គុយនៅផ្នែកម្ខាងទៀតនៃគ្រែរបស់ពួកគេមុននឹងនាងលើកដៃខ្ទប់មុខសម្រួលអារម្មណ៍នាំឲ្យជ្រាបទឹកភ្នែកចេញ។
"នេះ...នេះអូនត្រូវគេតាមសម្លាប់? ម៉េចក៏អូនមិនប្រាប់បងភ្លាមៗចឹង រីណា ? ជា យ៉ាណា ប្រាកដទេ? មែនទេដែលគេតាមយាយីអូន?"។ ណាមជូន ហាក់ភ្ញាក់ផ្អើលពេលលឺប្រពន្ធខ្លួននិយាយបែបនេះហើយគេក៏ទៅក្បែរនាងសួរតែ ត្រូវ រីស្សាណា វាសដៃចេញមុននឹងសម្លក់គេ។
"ប្រាប់? ឲ្យខ្ញុំប្រាប់យ៉ាងម៉េចបើ ជូន មិនដែលសួរខ្ញុំថាមានរឿងអីផង? យ៉ាងម៉េចហើយ? កើតអ្វីខ្លះ? មានតែ ស៊ូសាន ស៊ូសាន !!! ពេលណា កន្លែងណា វេលាណាក៏និយាយតែពីគេ! រករឿងថាស្តីឲ្យខ្ញុំព្រោះគេ! ទៅមើលការខុសត្រូវនៅ មេធើរ៉ា មិនបានមួយម៉ាត់ផងក៏នាំនារីផ្សេងមកផ្ទះ!!!! នេះឲ្យខ្ញុំត្រជាក់ចិត្តបានយ៉ាងម៉េច ជូន ? ខ្ញុំជាមនុស្សមានអារម្មណ៍មិនមែនចម្លាក់ថ្មដែលនរណាចង់វៃចង់ជេរចង់រករឿងក៏នៅស្ងៀមមិនតបតនោះទេណា៎!"។ រីស្សាណា ក៏តវ៉ាជាមួយ ណាមជូន បន្តហើយ នាយកម្លោះបានត្រឹមអោនមុខចងចិញ្ចើមក្រវីក្បាលនឹកស្មានមិនដល់ថា រីស្សាណា ជួបរឿងរ៉ាវចឹងទេ។
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Roman d'amourជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...