ភាគទី ៦៨ : បងរកអូនឃើញហើយ

809 30 8
                                    

សណ្ឋាគារ ...

"អាឡូបង រីស្សា ! នេះខ្ញុំមកដល់ហើយ! បងចេញមកជួបខ្ញុំបន្តិចបានទេ? អ៎? ចឹងទៅចាំនៅហាងកាហ្វេវិញមែនទេ? អ៎! អូខេ !"។ អ៊ែលលី ពេលនេះបានមកដល់មុខសណ្ឋាគារហើយទាក់ទងនាងក្រមុំឲ្យចុះមកតែអ្នកម្ខាងទៀតក៏ណាត់ទៅកន្លែកផ្សេងទើបនាងបន្តដំណើរទៅកន្លែងផ្សេងហើយបុរសម្នាក់ដែលបើករថយន្តតាមនាងពីក្រោយក៏នៅតែបន្តតាមនាងដោយស្ងៀមស្ងាត់។

"ម៉ាក់ៗ! យើងទៅណា?"។ ងាកមកមើលនាងក្រមុំយើងវិញបានដឹកដៃកូនប្រុសចេញពីបន្ទប់ស្នាក់នៅទីនោះហើយនាងបានពាក់វែនតាខ្មៅនឹងពាក់ម៉ាសជាមួយមួកកាតឹបជិតឈឹងដូចជាតារ៉ាល្បីឈ្មោះជួរមុខហាក់ខ្លាចអ្នកប្រមាញ់ចោមរោមថតហើយនាងក៏ពាក់ឲ្យកូនប្រុសដូចគ្នាមុនឹងដឹកដៃគេចេញមក។

"ទៅហាងកាហ្វេ! កូនឃ្លានសូកូឡាក្រឡុ-អុ៎! សុំទោស!!"។ ខណៈរវល់និយាយជាកូនប្រុសក៏ប៉ះទង្គិចនឹងរាងក្រាស់ណាម្នាក់ដើរមកហើយនាងក៏ប្រញាប់សុំទោសមុននឹងមកសម្លឹងមើលគេ។

"អា៎! នេះជា រីស្សា មែនទេនឹង?"។ បុរសម្នាក់ដែលជាជនជាតិបរទេសកែវភ្នែកពណ៍ខៀវបានញញឹមហើយសួរនាំនាងដោយចងចិញ្ចើមហើយ រីស្សាណា ក៏ដោះវែនតាខ្មៅចេញមុននឹងមើលគេស្របនឹងកូនប្រុសគេលើកដៃចង្អុល។

"ពូ ថូម៉ាស់ !!!"។ រ៉េនដូ ក៏ស្ទុះទៅឪបគេហើយកម្លោះជនជាតអឺុរ៉ុបក៏លើកពរគេដោយញញឹម។

"នេះ ថូម៉ាស់ មក អង់គ្លេស ដែរហ៎?"។ រីស្សាណា ក៏សួរហើយ ថូម៉ាស់ ក៏ងក់ក្បាល។

"អឺម!! លឺថា រីស្សា នឹង អ៊ែលលី មក អង់គ្លេស! មិនគិតប្រាប់ខ្ញុំខ្លះទេណ៎? នេះខ្ញុំទៅសួរនាំមែដោះនៅវីឡាទើបដឹងថាពួកនាងមកទីនេះ!!! នឹកសឹងអីទៅើហយ!"។ ថូម៉ាស់ ជាបុរសម្នាក់ដែលជាដៃគូរកស៊ីដ៏ល្អជាមួយក្រុមហ៊ុន សម្លៀកបំពាក់របស់ ហាលេត នេះផ្នែកខាងផ្គង់ផ្គង់សាច់ក្រណាត់លំដាប់ល្អនៅាឮ អីុតាលី បានទាក់ចិត្តលើនារីកូនមួយយើងនេះហើយក៏តាមយកចិត្តលើ រីស្សាណា មករហូត។

"ហិហិហិ! នេះការងារប្រញាប់បន្ទាន់ក៏មកទៅមិនបានប្រាប់ ថូម៉ាស់ ! ចឹងទៅហាងកាហ្វេជាមួយគ្នាទៅ! ខ្ញុំបានណាត់ អ៊ែលលី ទៅទីនោះណា៎!!"។ រីស្សាណា ក៏បបួលគេហើយ ថូម៉ាស់ ក៏ងក់ក្បាលទើបពួកគេចាកចេញទៅជាមួយគ្នា។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now