ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?

623 33 6
                                    

ក្រុមហ៊ុនចម្រាញ់រ៉ែត្រកូល អាល់ហ្វាណូ ...

"សួស្តីចៅហ្វាយ!!! សួស្តីអ្នកនាង ស៊ូសាន !"។ មីតូ ជាជំនិតរបស់ ណាមជូន ក៏អោនគោរពរាក់ទាក់ហើយនាយកម្លោះក៏ញញឹមមុននឹងងាកមកសម្លឹង ស៊ូសាន ។

"ថ្ងៃនេះខ្ញុំពឹង មីតូ ជួយណែនាំការងារទាក់ទងនឹងកុំព្យូទ័រឲ្យ ស៊ូសាន បានដឹងខ្លះផងណា៎! នេះ មីតូ គេដឹងគ្រប់យ៉ាងដែលទាក់ទងនឹងការងារកុំព្យូទ័រ! បើ ស៊ូសាន មិនយល់អីអាចសួរបញ្ជាក់ពីគេបានណា៎! នេះខ្ញុំនឹងទៅចាត់ចែងឯកសារមួយចំនួនសិនណា៎!!"។ ណាមជូន ក៏ចូលការិយាល័យរបស់នាយមុននឹង ស៊ូសាន ហើយនឹង មីតូ ក៏ងាកមកញញឹមដាក់គ្នា។

"នេះមានអ្វីដែល ស៊ូសាន មិនមែនទេ?"។ សម្លេងប្រែជាមកប្លែកជាងមុននឹងជាមួយស្នាមញញឹមមើលទៅហាក់ដូចជាមនុស្សដែលមានទំនាក់ទំនងស្គាល់គ្នាពីមុនហើយ ស៊ូសាន ក៏ញញឹមមកវិញ។

"ចា៎! មានច្រើនណាស់! ក្រាស់ក្រែងដែលត្រូវការឲ្យលោក មីតូ ជួយ ខ្ញុំ!!"។ ស៊ូសាន ក៏តបមុននឹងការញញឹមរបសពួកគេក៏ហាក់បង្កប់នូវអត្ថន័យហើយពួកគេក៏បន្តចូលការិយាល័យលេខារបស់នាងតែម្តង។

បន្ទប់អគ្គនាយក ....

និយាយពីនាយកម្លោះដែលអង្គុយពិនិត្យរបាយការណ៍នេះវិញគេមិនបានមានសម្មាធិក្នុងការពិនិត្យការងារអីទេក៏ព្រោះអារម្មរណ៍វិលវល់នឹកដល់នារីម្នាក់ទៀតដែរគេទើសសម្តីគ្នាមិនឈប់។

កែវភ្នែកមុតថ្លាបានសម្លឹងមើលរូបថតដែលតាំងលើតុហើយនាយក៏ទាញមកមើលមុននឹងអង្អែលវាថ្នមៗដោយទឹកមុខស្រពោនជាខ្លាំងតែម្តង ។

"ពេលណាទើបពួកយើងល្អនឹងគ្នាបានវិញ រីណា ? បងស្រលាញ់អូនយ៉ាងនេះ! ហេតុអីបានជាអូនហាក់មិនយល់មិនទទួល? អូនស្អប់បងជាងស្រលាញ់មែនទេ? អឺម...!"។ ណាមជូន ក៏រអ៊ូតែឯងមុននឹងបង្អូសដែទៅទាញទូរស័ព្ទមកចុចទាក់ទងទៅរកនាង។

( សុំអភ័យទោស!! លេខទូរស័ព្ទដែលលោកអ្នកបានទាក់ទង! ពុំមានការឆ្លើយតបនោះទេនៅពេលនេះ! សុំផ្ញើសារជាសម្លេង- )។<ទីត~ទីត>ដៃក្រាស់សុទ្ធតែសរសៃក៏ចុចបិទមុននឹងបោះទូរស៍ព្ទទៅលើតុហើយយកដៃមកខ្ទប់មុខដោយភាពស្មុគស្មាញ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now