ភាគទី ៤៣ : រីករាយជាថ្មី

543 28 6
                                    

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ...

វីឡាធំត្រកូល គ្រីហ្វីន ...

"នេះចង់បានគម្រោងពាណិជ្ជកម្មបែបណាដែរ? យើងមានរៀបចំឲ្យឯងច្រើនណាស់! រើសទៅនឹងអាលបានហោះទៅក្រុមហ៊ុន លូកាស្ត្រូ ឆាប់ៗ!!"។ សម្លេងបុរសម្នាក់ដែលកាន់ លេតថប អូសទៅមកអង្គុយក្បែរកម្លោះសង្ហាដែលជាម្ចាស់ផ្ទះកំពុងតែធ្វើមុខស្អុយអូសទៅមកដោយមិនពេញចិត្ត។

"ហើយឯង ឌីហ្សាញ អស់ហើយនឹង? បានប៉ុន្នឹងទេរឺ?"។ ថេយ៉ុង ក៏លើកចិញ្ចើមហើយកម្លោះ ជីមីន នោះក៏បើកភ្នែកសម្លក់គេ។

"យី!!! មើលងាយ ជីមីន ខាវ៉ាណូ យើងផង!!! នេះយើងជាកូនប្រុសរបស់ក្រុមហ៊ុន ទូរគមនាគមន៍ដ៏ល្បីជុំវិញពិភពលោក! អាជំនាញបច្ចេកវិទ្យាមិនថា ឌីហ្សាញ ហាចឃ្គី រឺក៏អ្វីទេ! បើជាប្រព័ន្ធទំនើបនឹងគេចមិនផុតពីដៃយើងឡើយ!!! នេះយើងយល់ថាឯងជាសម្លាញ់ទើប ឌីហ្សាញ ក្រាហ្វិក ដ៏ពិសេសមូួយឲ្យឯងសម្រាប់យកទៅផ្សព្វផ្សាយនោះ!! បើជាអ្នកដទៃយើងគិតរាប់សែនដុល្លាណា៎!! ម៉េចនិយាយភ្លើៗចឹង?"។ ជីមីន ខាវ៉ាណូ កម្លោះសង្ហាដែលមានជំនាញផ្នែកបច្ចេកទេសកម្រិតខ្ពស់បានពោលសម្តីនេះមកកាន់ ថេយ៉ុង ហើយ ថេយ៉ុង ក៏យកអណ្តាតទល់ថ្ពាល់មុននឹងពេបមាត់។

"ខ្ពើម!!! អួតណាស់អា មីន !!! នេះគ្រាន់តែពឹងប៉ុន្នឹងធ្វើរឹកឡូយណាស់!!! បើដឹងចរិតអឿចឹងខ្ពើមហៅមកជួយ! ចរិតឲ្យឡើងខ្ពស់ត្រដែតតែមើលកម្ពស់ឯងវិញ!! ស្លាប់ហើយ! ហាស ហាហា ហាស !!"។ ថេយ៉ុង ក៏ញោះសម្លាញ់គេព្រោះក្នុងចំនោមទាំងអស់គ្នា 7 នាក់ គេនឹង ជីមីន មានអាយុស្មើគ្នាក៏ជាអ្នកឈ្លោះគ្នាញឹកដែរ។

"ប៉ាៗ! ជូលៀ មកពីសាលាវិញហើយ ! ហិហិហិ ! អ៎-ពូ មីន ជម្រាបសួរ!!"។ កំពុងតែពាក់មុខយក្សដាក់គ្នាក៏លឺសម្លឹងនាងតូចស្រែកហើយរត់មកឪបប៉ារបស់នាងហើយនាងក៏ភ្ញាក់ផ្អើលមុននឹងប្រញាប់គួរសមដាក់ចាស់ទុំទើប ជីមីន ញញឹម។

"បាទ! នេះក្មួយ ជូ ពូគួរឲ្យស្រលាញ់ណាស់! សុំថើបមួយមក!!"។ ជីមីន ត្រដាងដៃចំពោះមុខនាងតូចដែលគួរឲ្យក្នាញ់តែ ថេយ៉ុង គ៏ទាញកូនស្រីមកឪប។

"កុំឲ្យពូនឹងថើបអី! ពូនឹកមេរោគច្រើនណាស់កូនដឹងទេ?"។ ថេយ៉ុង ក៏ហាមប្រាមទើបនាងតូចសើចហើយ ជីមីន ក៏ពេបមាត់មុននឹងសម្លឹងឃើញភរិយារបស់ ថេយ៉ុង មកតាមពីក្រោយកូនស្រីនាងមកដល់ដែរ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now