មន្ទីរពេទ្យ ...
កែវភ្នែកស្រស់ស្អាតដែលបានបិទអស់ពីរថ្ងៃមកហើយពេលនេះកម្រើកហើយបើកឡើងយឺតៗមុននឹងនាងសម្លឹងមើលជុំវិញខ្លួនហើយក៏ក្រោកឡើងភ្លាមៗមុននឹងនាងហាក់នឹកឃើញអ្វីដែលជារឿងបន្ទាន់ក៏រហ័សចង់បោះជំហានពីគ្រែតែមានរាងក្រាស់ស្ទុះមកឃាត់នាង។
"រីណា !!! អូន-អូនចង់ទៅណា៎នឹង?"។ ណាមជូន កំពុងតែរៀបចំបើកថ្នាំនោះនៅម្ខាងបម្រុងថាលាបឲ្យនាងក៏ឃើញនាងតូចដឹងខ្លួនបម្រុងចុះពីលើគ្រែទើបនាយស្ទុះទៅចាប់នាងហើយ រីស្សាណា ក៏រលាស់ខ្លួនចេញពីគេមុននឹងសម្លឹងគេ។
"លែង!!! ខ្ញុំទៅមើល ចូដេន !"។ រីស្សាណា ក៏តបហើយមិនសម្លឹងមើលគេគិតតែចង់ចេញទៅហើយ ណាមជូន ក៏មិនបណ្តោយមុននឹងឃាត់នាង។
"អូនពេលនេះកំនុងនេះមានរាងកាយខ្សោយនៅឡើយ រីណា !!! នៅសម្រាកបន្តិចបានទេ? កុំប្រញាប់ចឹងអីណា៎!"។ ណាមជូន ក៏លួងលោមនាងហើយ រីស្សាណា ក៏ងាកមកមើលគេមុននឹងមើលគេដោយកែវភ្នែករាបស្មើ។
"ចូដេន គេនៅឯណា? គេសម្រាកនៅបន្ទប់ណា? គេយ៉ាងម៉េចហើយ?"។ រីស្សាណា ក៏ងាកមកសួរនាំនាយហើយ ណាមជូន ក៏អោនមុខចុះបន្តិចមុននឹងនឹងងាកមកញញឹមដាក់នាង។
"គឺគ្រួសារគេបានយកគេទៅព្យាបាលនៅឯ អង់គ្លេស ហើយ! ប្រាប់ថានៅទីនោះមានសាច់ញាតិច្រើនមើលថែហើយ! គេទៅព្យាបាលនៅ អង់គ្លេស!!! នេះអូនកុំបារម្ភអីណា៎! ពេលនេះសុខភាពខ្លួនអូនផ្ទាល់ក៏មិនល្អដែរ! សម្រាកវិញទៅណា៎! ណា៎អូនណា៎!"។ ណាមជូន ក៏អង្វរកនាងដោយសម្លឹងមើលនាងដោយមុខស្ងួតហើយ រីស្សាណា ក៏មិនសូវកញ្រ្ជោលមុននឹងសម្លឹងម់លគេដោយស្ងៀមស្ងាត់បន្តិចទើបកម្រើកបបូរមាត់ស្លេក។
"ពិតមែនរឺ?"។ នាងលើកចិញ្ចើមសួរគេហើយ ណាមជូន ក៏រហ័សងក់ក្បាល។
"ម-មែនហើយ! បងកុហកអូនធ្វើអី?! នេះអូនគេងសិនទៅណា៎! បងរៀបចំបបរគ្រឿងឆ្អឹងស៊ុបជូនអូនណា៎! មានស៊ុបថ្នាំមាន់ខ្មៅនេះទៀតណា៎! បងថ្លៃប្រាប់ថាវាល្អសម្រាប់អ្នកមានផ្ទៃពោះ! បងនឹងចាកចេញពីចានស្រាក់កុំឲ្យវាក្តៅពេកណា៎!!"។ នាយសង្ហាក៏ចាកស៊ុបដាក់ចានហើយរៀបចំអាហារតាមដោយនាងក្រមុំដែលសម្លឹងមើលគេដោយមុខស្មើ។
![](https://img.wattpad.com/cover/273043553-288-k280326.jpg)
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Romanceជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...