ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !

689 35 3
                                    

"អឺ...ស៊ូសាន !! ស៊ូសាន ?"។ បន្ទាប់ពីត្រូវនាងក្រមុំយើងថាឲ្យឡើងស្ពឹកមុខរួចហើយ ស៊ូសាន ក៏ឈរស្ងៀុំអោនមុខចុះទើប ណាមជូន ហៅនាងហើយនាងក៏ងាកមកញញឹមដាក់ ណាមជូន វិញ។

"ចា៎លោក ណាមជូន ! មានអ្វីមែនរឺទេ?"។ ស៊ូសាន ក៏ងាកមកនិយាយយ៉ាងស្រួលហើយ ណាមជូន ក៏ញញឹមបែបទើសទាល់ចំពោះនាង។

"នេះសម្តីរបស៊ប្រពន្ធខ្ញុំសង្ឃឹុំថា ស៊ូសាន មិនប្រកាន់ទេណា៎!!! មិនខឹងទេណា៎?"។ ណាមជូន ក៏និយាយបែរលួងលោមហើយ ស៊ូសាន ក៏ញញឹមបែបធម្មតា។

"មិនអីទេ! គ្មានអ្វីគួរឲ្យខឹងនោះទេ! អ្នកនាង រីស្សាណា និយាយត្រូវហើយ! គាត់ថាឲ្យខ្ញុំមិនខុសទេ! ខ្ញុំអ្វីក៏មិនចេះ! គួរតែសាកសមជាអ្នកអនាម័យច្រើនជាង!!! លោក ណាមជូន តម្កើងខខ្ញុំពេកហើយ! ខ្ញុំរអៀសខ្លួនខ្លាំងណាស់លោក ណាមជូន !!"។ ស៊ូសាន ក៏អោនមុខរបស់គេដោយទឹកមុខស្រពោហើយ ណាមជូន ក៏តម្រង់មករកនាងមុននឹងលើកដៃមកដាក់លើស្មានាង។

"ទេ!!! កុំគិតចឹង! មនុស្សនរណាក៏កើតមកមិនចេះអ្វីទាំងអស់ដូចគ្នានោះដែរ!! យើងត្រូវការពេលវេលានឹងរៀនសូត្រដូចគ្នាណា៎!!! កុំមើលងាយខ្លួនឯងណា៎!!! ចេះចុះថ្ងៃនេះខ្ញុំនឹងឲ្យ មីតូ បង្រៀននាងឲ្យចេះពីរបៀបរបរមួយចំនួនងាយៗតាមលំដាប់!!! មិនយូរ ស៊ូសាន នឹងចេះហើយ!! ជឿជាក់លើខ្លួនឯងណា៎!!"។ ណាមជូន ក៏ញញឹមដាក់នាងហើយ ស៊ូសាន ក៏ងាកមុខមកសម្លឹងគេជាមួយស្នាមញញឹមស្រទន់។

"ចា៎! ខ្ញុំជឿលើលោក ណាមជូន !"។ សម្តីមួយឃ្លានេះធ្វើឲ្យគេមានអារម្មណ៍ថារំភើបថ្នាក់ធ្វើឲ្យ ណាមជូន បានត្រឹមសម្លឹងមើលនាងដោយភាំងស្មារតី។

កែវភ្នែកទាំងពីរក៏ប៉ះគ្នាម្តងទៀតនាំឲ្យកែវភ្នែកមុតរបស់នាយកម្លោះក់ហាក់គាំងជាប់នឹងកែវភ្នែកស្រទន់គ្មានមន្ទិលរបស់នាងដែលមើលយ៉ាងណាក៏នាងជាក្មេងស្រីស្លូតបូតបំផុតហើយទន់ភ្លន់នឹងផ្អែមល្ហែមគួរឲ្យស្រលាញ់។

"អឺ...អឺ!!! ចឹងញាំុបាយទៅណា៎!!! អាលបានទៅក្រុមហ៊ុន!!"។ បន្ទាប់ពីមានគំនិតផ្តេសផ្តាសលោតមក ណាមជូន ក៏ភ្ញាក់ខ្លួនហើយក៏ប្រញាប់ដកខ្កួនថយក្រោយទៅរកតុបាយទើប ស៊ូសាន ញញឹមស្រស់ហើយមកស្រស់ស្រូបអាហារពេលព្រឹកតែកែវភ្នែនូវតែសម្លឹងមើល ណាមជូន ជាប់ដោយញញឹមពេញចិត្តតែម្តង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now