ក្រោយពីឈរស្ងៀមទ្រឹងមួយសន្ទុះហើយ ណាមជូន ក៏ងាកខ្លួនហើយសម្លឹងទៅនារីដែលឃ្លុំភួយនោះមុននឹងគេតម្រង់យឺតៗទៅលើគ្រែហើយផ្អៀងខ្លួនមកឪបនាងពីក្រៅភួយនោះ។
"បង-បងសុំទោស! បងធ្វើឲ្យអូនមិនសប្បាយចិត្តខ្លាំងណាស់មែនទេ ? នេះមានរឿងអីខ្លះដែលកើតឡើងលើអូនទៅ? អ្នកណា? អ្នកណារករឿងអូន? អូនងាកមកនិយាយជាមួយបងបានទេ?"។ ណាមជូន ក៏ស្រវាទាញភួយចេញហើយក៏ឃើញមុខក្រហមដែលកំពុងតែពេបមាត់សម្រក់ទឹកភ្នែកខាំមាត់មិនងាកមើលគេទើប ណាមជូន សម្រូតខ្លួនទៅឪបនាងពីក្រោយហើយដាក់ចង្ការលើស្មានាង។
"ខ្វល់ពីខ្ញុំធ្វើអី? ហឹុក...ទៅខ្វល់នឹងនារីដែលលោកនាំមកនោះទៅ! ខ្ញុំហត់ណាស់! ខ្ញុំគ្មានអីត្រូវនិយាយទេ!"។ រីស្សាណា ក៏មិនសម្លឹងគេហើយនៅតែខឹងតែ ណាមជូន ក៏ដកដង្ហើមធំមុននឹងគេរឹតរង្វង់ដៃកាន់តែណែន។
"បងដឹងថាបងខុស! បងសុំទោស! ណាមជូន អាល់ហ្វាណូ សុំទោស!! ប្តីអាក្រក់ម្នាក់នេះសុំទោស! នេះអូនខឹងបងណាស់មែនទេ? សុំទោសដែលប្តីមកដល់ហើយក៏មិននិយាយល្អៗជាមួយអូន! មកធ្វើឲ្យអូនយំ! អូនឈប់យំទៅណា៎! យំចឹងលែងស្អាតហើយ! អឺម!"។ ណាមជូន ក៏ទាញស្មានាងឲ្យគេបែរមកមើលនាយហើយនាងក្រមុំក៏ខាំមាត់ហើយមិនមើលគេនោះទេហើយ ណាមជូន ក៏ញញឹមពេើឃើញប្រពន្ធគេទីបំផុតចេះងរង៉ក់នោះអី។
"ចេញ! យប់នេះខ្ញុំចង់គេងតែឯង!"។ រីស្សាណា ក៏ច្រានគេចេញតែ ណាមជូន ក៏មុខក្រាស់នៅតែវារមកទាញនាងឪបយ៉ាងណែនធ្វើឲ្យនាងរើលែងកើត។
"នែ! ប្រាប់ថាលែង! លែងៗ ! លែងខ្ញុំ! នេះខ្ញុំវ៉ៃលោកឲ្យស្លាប់!!! ចេញ!!! ហឹុក...ហឹុក...ថយ! កុំមកប៉ះខ្ញុំ!"។ រីស្សាណា ពេលនេះក៏លើកដៃមកគក់ដើមទ្រូងគេឌឹបៗតែម្តងហើយ ណាមជូន មិនខ្វល់បែរជាព្រមដេកឲ្យនាងវៃគក់តាមចិត្តដោយទ្រាំមិនហ៊ានហាមាត់ថាឈឺនោះទេ។
"បងមិនចេញទេ! អូនវៃមក! វៃទៅ! បងមិនអីទេ-អឹប!"។ នាយកម្លោះក៏តបដោយប្រឹងធ្វើជារឹងមាំតែធាតុពិតក៏ចុកចុងដង្ហើមសឹងអីទៅហើយព្រោះ រីស្សាណា មិនមែនវៃគេលេងៗទេតែនាងគក់គេមួយទំហឹងទើបនាយរបូតសម្លេងឆ្អល់តែខំខាំមាត់ទប់វិញទើបខណៈនោះ រីស្សាណា ឈប់វៃគេហើយនាងក៏សម្លឹងមើលគេ។
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Romantizmជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...