ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!

720 29 4
                                    

ទីក្រុង រ៉ូម , ប្រទេស អីុតាលី ....

វីឡាត្រកូល អាល់ហ្វាណូ ...

ពេលព្រឹកស្រស់ត្រកាលបានបំភ្លឺលោកតែមិនបានធ្វើឲ្យចិត្តនារីរូបស្រស់រូបនេះស្រស់ស្រាយឡើយព្រោះមុខនាងមាំមកជាប់រហូតធ្វើឲ្យមនុស្សក្នុងផ្ទះភ័យខ្លាចនឹងនាងគ្រប់គ្នាហើយក៏មិនមាននរណាហ៊ានមាត់ករមួយម៉ាត់ឡើយពេលឃើញសាកភាពនាងនៅពេលនេះឡើយ។

"អរុណសួស្តីអ្នកនាង រីស្សាណា ! ថ្ងៃនេះអញ្ជើញទៅក្រុមហ៊ុនពីព្រលឹមមែនទេបាទ?"។ មីតូ ជំនិតរបស់ ណាមជូន នេះក៏មកដល់តាមពេលកំណត់ហើយអោនក្បាលដាក់នាងហើយ រីស្សាណា ក៏ក្រោកឈរហើយទាញកាបូបតម្លៃខ្ពស់កប់ពពកមកស្ពាយ។

"ទេ! ខ្ញុំចង់ទៅទិញសម្លៀកបំពាក់! ថ្ងៃនេះមិនធ្វើការទេ!"។ នាងចោលសម្តីតែប៉ុន្នឹងធ្វើឲ្យ មីតូ លើកចិញ្ចើមហាក់អេះអុញ។

"តែថាអ្នកនាងល្ងាចគឺ-!"។ មីតូ តបបំណងចង់ប្រាប់ការងារសំខានហើយ រីស្សាណា ក៏ងាកមកសម្លក់គេដោយកែវភ្នែកមាំ។

"ខ្ញុំសម្រាកមួយថ្ងៃក្រុហ៊ុននឹងរលាយទេ?"។ រីស្សាណា ក៏និយាយបែបនេះហើយ មីតូ ក៏ក្រវីក្បាលមុននឹងតាមទៅបើកបររថយន្តជូននាងទៅគោលដៅដែលនាងចង់ទៅដោយមិនបានដឹងថាមានរថយន្តមួយគ្រឿងទៀតបានលបមើលនាងមកជាយូរទៅហើយ។

"គឺវានឹងហើយ! បើកទៅតាមវាទៅ!!"។ សម្លេងនារីម្នាក់ដែលសក់ខ្លីដូចជាមនុស្សប្រុសបានចង្អុលប្រាប់តៃកុងខ្លួនឲ្យបើកតាមដោយក្តាប់ដៃណែនមុននឹងឪបកាបូបធំរបសនាងយ៉ាងណែន។

ហាងសម្លៀកបំពាក់ ជេឌី ....

ពេលនេះរថយន្តទំនើបក៏បើកបរមកដល់ហាងដ៏ប្រណិតហើយធំស្រឡឹងទើបរាងស្តើងបានបោះជំហានចេញពីរថយន្តថ្លៃហើយដើរចូលទៅ។

"សួស្តីអ្នកនាង ! មានអ្វីឲ្យពួកខ្ញុំជួយទេចា៎?"។ មកដល់ពេលណាក៏មានបុគ្គលិកស្វាគមន៍ហើយ រីស្សាណា ញញឹមមុននឹងក្រវីក្បាលទើបពួកគេចេញហើយនាងដើរមើលម្នាក់ឯងទើបមានមេការប្រចាំហាងរត់មករកនាង។

"នេះគឺអ្នកនាង ហ្វឺរីស មែនទេ ចា៎? នេះថភកែពួកខ្ញុំផ្តាំថាអ្នកនាងជាភ្ញៀវ វីអាយភី របស់ហាងយើងចា៎! សម្លៀកបំពាក់ទីនេះគឺសុទ្ធតែមានតម្លៃពិសេសជូនអ្នកនាងហើយពួកយើងនឹងសម្រាំងយកសម្លៀកបំពាក់លំដាប់ខ្ពស់មកជូនអ្នកនាងណា៎ចា៎!"។ មេការ ក៏រៀបរាប់ប្រាប់ រីស្សាណា បន្ទាប់ពីថៅកែហាងគេមិនមាននរណាក្រៅពី ចូដេន សម្លាញ់ជិតស្និទ្ធនាងនោះទេផ្តាំមកនោះទើបនាងញញឹម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now