ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!

611 31 6
                                    

"នេះនាងទៅសម្រាកចុះ! មិនអីទេ! ចាំខ្ញុំឲ្យមេការរៀបចំយកថ្នាំមកលាបឲ្យនាងណា៎! សុំទោសផងចំពោះទង្វើមិញរបស់ រីណា !!"។ ណាមជូន ក៏គ្រានាងមកបន្ទប់ហើយ ស៊ូសាន ក៏យំមិនឈប់ហើយនាងក៏សម្លឹងមើល ណាមជូន ។

"មិនអីទេលោក ណាមជូន !!! ហឹុក...នេះខ្ញុំមិនបន្ទោសនរណាបានទេ! អ្នកនាង រីស្សាណា ខឹងខ្ញុំវាពិតជាត្រឹមត្រីវហើយ! នេះលោកកុំខឹងគាត់អីណា៎!"។ ស៊ូសាន ក៏ចាប់ដៃហើយធ្វើជានិយាយស្រទន់ហើយ ណាមជូន ក៏មើលមុខនាងដោយដកដង្ហើមធំ។

"នាងត្រូវគេវៃយ៉ាងនេះហើយនៅជួយការពារគេរឺ? នាងស្លូតពេកហើយណា៎ ស៊ូសាន ! មិនអីទេ! ចាំខ្ញុំទៅនិយាយឲ្យដឹងសខ្មៅជាមួយគេ! តែពេលនេះខ្ញុំត្រូវទៅក្រុមហ៊ុនជាបន្ទាន់ណា៎!"។ ណាមជូន ក៏និយាយហើយ ស៊ូសាន ក៏សម្លឹងមើលគេ។

"មានរឿងអីមែនទេលោក ណាមជូន ?"។ ស៊ូសាន ក៏និយាយដោយសម្លេងលក្ខណៈបែបចង់ដឹងរឿងហើយ ណាមជូន ក៏ងក់ក្បាលទឹកមុខហាក់តានតឹងបន្តិច។

"គឺគេមានបញ្ហាតិចតួច! ភ្ញៀវទាក់ទងមកថាចង់ណាត់ជួបខ្ញុំជាបន្ទាន់! មិនទាន់ដឹងច្បាស់ថាជាអ្វីទេតែស្តាប់តាម មីតូ ប្រាប់ដូចមិនមែនជារឿងល្អទេតែនាងកុំខ្វល់អី! សម្រាកចុះណា៎! ខ្ញុំទៅសិនហើយ!"។ ណាមជូន ក៏ដើរចេញទៅហើយ ស៊ូសាន ក៏សម្លឹងមើលគេរហូតដល់តែបន្ទប់នាងបានបិទទ្វាររួចរាល់ហើយដៃស្រឡូនាងក៏ឈោងទៅទាញទូរស័ព្ទរបស់នាងមកចុចទាក់ទង។

"អាឡូ ប៉ា!!! ខ្ញុំគិតថាផែនការយើងចាប់ផ្តើមដំណើរការហើយ! ពេលនេះភ្ញៀវរបស់ក្រុមហ៊ុន អាល់ហ្វាណូ ចាប់ផ្តើមមានបញ្ហាហើយ! តិចទៀតពួកយើងនឹងបានផលល្អជាពុំខានទេប៉ា!!"។ ទឹកមុខញញឹមបញ្ជាក់ពីការលាក់ល្បិចកលមួយរយជំពូកក៏បង្ហាញតាមរយៈការសន្ទនានោះមក។

ក្រមហ៊ុនចម្រាញ់រ៉ែ អាល់ហ្វាណូ ....

"នេះមានរឿងអីទៅ មីតូ បានជាភ្ញៀវចង់មកជួបខ្ញុំច្រើនដល់ថ្នាក់នេះ?"។ ពេលនេះនាយកម្លោះបានកានឯកសារហើយសង្កេតមើលពេលវេលារៀបចំណាត់ជួបពីបុគ្កលិកបានប្រាប់នោះធ្វើឲ្យ មីតូ ជាជំនិតក៏អោនមុខចុះ។

"នេះមានគេប្រាប់ថាមកថាក្រុមហ៊ុនលក់គ្រឿងអលង្ការនានាដែលបានបញ្ជាទិញរ៉ែពីក្រុមហ៊ុមយើងទៅប្រាប់ថារ៉ែរបស់ពួកយើងមានបញ្ហាខ្លាំងណាស់! ពាក់កណ្តាលនៃផលិតផលដែលយើងបានបញ្ចេញទៅលក់ឲ្យពួកគេសុទ្ធតែជារបស់ក្លែងក្លាយនឹងរ៉ែគុណភាពអន់មិនមានតម្លៃណា៎ទាន!"។ ណាមជូន លឺការរៀបរាប់ក៏ចង់ចិញ្ចើមឡើងហើយគេក៏មានទឹកមុនតានតឹងជាអនេក។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now