ភាគទី ១៤ : ក្តីសុខដែលកើតមាន!

1.2K 35 6
                                    

<ជីប ជីប>សម្លេងចាបយំនាពេលព្រឹកបង្កើតបានជាតន្ត្រីរណ្តំអារម្មណ៍អ្នកដែលបានក្រោកឲ្យស្រស់ថ្លាដោយសារតែវាពិរោះហើយនាំឲ្យមានភាពស្វាងពីការងប់ងុយផងដែរ។

ងាកមកមើលរាងកាយស្តើងនេះក៏កម្រើកត្របកភ្នែកតិចៗមុននឹងលើកដៃមកញីភ្នែកបន្តិចក៏ងាកមុខទៅមើលបង្អួចដែលត្រូវបានវែកវាំងននរួចជាស្រេចធ្វើឲ្យឃើញទេសាភាពនាពេលព្រឹកថាវាស្អាតដល់កម្រិតណា៎ទើបនាងពត់ពែនរាងកាយតែក៏ត្រូវជ្រិមចិញ្ចើមបន្តិច។

"អ៎-អូយ! នេះម៉េចក៏ឈឺពេញខ្លួនយ៉ាងនេះ?"។ នាងក្រមុំក៏ចងចិិញ្ចើមហើយក៏យកដៃអេះក្បាលមុននឹងនាងបើកភ្នែកធំៗហើយក៏ប្រញាប់ទាញភួយក្រាស់មកគ្របរាងកាយចេញមកមើលមើលបន្តិចធ្វើឲ្យកាន់តែភ្ញាក់ផ្អើលមែន។

មែនហើយ! នេះវាជាការពិតមិនមែនសុបិន្តទេហើយនាងក៏ប្រែទឹកមុខមកជាធម្មតាវិញមុននឹងងាកមកក្រោកអង្គុយហើយលើកភួយមកគ្របត្រឹមដើមទ្រូងមុននឹងលើកដៃមកឈ្លឺក្បាលតិចៗដូចសញ្ជឹងគិត។

"នេះម៉េចក៏ខ្ញុំបណ្តោយឲ្យវាកើតឡើងបាន? ហើុយ!!!! នេះខ្ញុំឡប់សតិហើយទេដឹង! អើយ!!'។ នាងក្រមុំក៏យកដៃខ្ទប់មុខហើយនិយាយដោយការហួសចិត្តនឹងខ្លួនឯង។

វាជាអារម្មណ៍ជ្រុលជ្រួលមួយពេលដែលនាងបណ្តោយឲ្យ ណាមជូន ពង្វក់បានរហូតត្រូវក្លាយជារបស់គេទាល់តែបានតែនាងក៏មិនបានឈឺចិត្តអីដែរព្រោះផ្នែកម្ខាងនៃបេះដូងនាងប្រាប់ថាវាមិនមានអ្វីខុសទេតែវាជាការស័្មគ្រចិត្តដូចគ្នា។

<តុក តុក>"អរគុណសួស្តីព្រះនាងរបស់បង!"។ កំពុងតែគិតសុខៗស្រាប់តែសម្លឹងគោះទ្វារក៏បន្លឹស្របនឹងរាងកាយសង្ហាបានបង្ហាញខ្លួនអមនឹងថាសអាហារមានទាំងការស្វាគមន៍យ៉ាងស្រស់ស្រាយធ្វើឲ្យ រីស្សាណា ស្រឡាំងកាំងមុននឹងនាងស្ទុះស្ទទាញភួយគ្របខ្លួនទៀតហើយក៏ងាកមុខគេចគេ។

"អូនមិនទាន់ងូតទឹកទេរឺ? នេះឃ្លាននៅ? បងយកអាហារមកឲ្យអូនដល់បន្ទប់តែម្តងក៏ព្រោះខ្លាចអូនចុះមិនរួចនោះអី!"។ ណាមជូន ស្ថិតក្នុងឈុតអាវសាមីពណ៍សមូលដៃមើលទៅសង្ហាជាខ្លាំងជាមួយខោសាច់ក្រណាត់ពណ៍ខ្មៅញញឹមផងហើយដើរមកអង្គុយលើគ្រែក្បែរនាងហើយលើកដៃមកអង្អែលក្បាល រីស្សាណា ហើយនាងក៏គេចចេញមុននឹងលើកដៃវាសហើយសម្លក់គេ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now