សណ្ឋាគារ ...
"ឲ្យលឿនឡើង រ៉េន !!! កូនទៅរៀបចំឥវ៉ាន់របស់កូនមកណា៎!!! យើងទៅផ្ទះវិញ!"។ រីស្សាណា បានមកដល់បន្ទប់ស្នាក់ភ្លាមក៏រុះរាន់ទាញវ៉ាលីមកដាក់សម្លៀកបំពាក់ហើយប្រាប់កូនដោយរឹកពារប្រញាប់ប្រញាល់ជាខ្លាំង។
"អូ! នេះខ្ញុំភ្លេចទិញសំបុត្រយន្តហោះឲ្យឈឺង! គិតយ៉ាងម៉េចទៅ?"។ កំពុងតែរៀបចំឥវ៉ាន់ជិតរួចទៅហើយ រីស្សាណា ក៏នឹកដល់រឿងសំបុត្រយន្តហោះហើយនាងក៏ចងចិញ្ចើមទើបនឹកឃើញ។
"រ៉េនដូ !!! កូនស្តាប់ម៉ាក់ណា៎! កូននៅទីនេះចាំម៉ាក់សិនណា៎! បើមានមនុស្សគោះទ្វារកូនកុំបើកលឺទេ! ចាំម៉ាក់ណា៎ រ៉េនដូ ! ម៉ាក់ទៅទិញសំបុត្រយន្តហោះមួយភ្លែតណា៎!!"។ រីស្សាណា ក៏ផ្តែផ្តាំកូនប្រុសវ័យ 5 ឆ្នាំរបស់គេហើយកូនប្រុសក៏ងក់ក្បាលទើបនាងប្រញាបទាញកាបូបចេញទៅហើយទុកឲ្យកូនប្រុសនាងនៅក្នុងនោះម្នាក់ង់។
"សួស្តីអ្នកនាង! ខ្ញុំចង់ដឹងថាកន្លេងណាដែលខ្ញុំអាចទៅទាកទងទិញសំបុត្រយន្តហោះទៅ អីុតាលី បានភ្លាមទៅ?"។ មកដល់ខាងក្រោម រីស្សាណា ក៏សួរបុគ្គលិកសណ្ឋាគារហើយពួកគេក៏ណែនាំផ្លូវប្រាប់នាងហើយនាងក្រមុំក៏បោះជំហានចេញទៅតែម្តង។
"នាងចេញទៅហើយបង ជូន !"។ នៅជ្រុងម្ខាងនៃសណ្ឋាគារក៏មានកម្លោះសង្ហាម្នាក់ឈរសម្លឹងនាងគ្រប់សកម្មភាពទើបលើកទូរស័ព្ទរាយការណ៍ទៅអ្នកម្ខាងទៀតដែលរង់ចាំដំណឹង។
នាងក្រមុំយើងក៏បានធ្វើដំណើរចាកចេញយ៉ាងប្រញាប់ហើយក៏រកមើលតាក់សីុនៅទីនេះក៏មិនឃើញទើបដើរទៅមុខយ៉ាងរុះរាន់ហើយក៏ប្រទះឃើញតាក់សីិុមួយបើកមកឈប់ក្បែរនាងល្មម។
"អឺ! ជួយជូនខ្ញុំទៅកន្លែងទិញសំបុត្រយន្តហ៉នៅខាងក្រោយសណ្ឋាគារនេះមក! ខ្ញុំប្រញាប់សុំលោកបើកឲ្យលឿនតិចមក!"។ រីស្សាណា ក៏ចូលអង្គុយហើយរៀបរាប់ប្រាប់គេទើបអ្នកបើកតាក់សីុងក់ក្បាលហើយលើកដៃរុញវែនតាខ្មៅឡើងបន្តិចនឹងគែមមាត់ញញឹម។
សណ្ឋាគារ ...
<តុក តុក>សម្លេងគោះទ្វារបានបន្លឺធ្វើឲ្យក្មេងប្រុសដែលនៅក្នុងបន្ទប់នេះក៏ភ្ញាក់ផ្អើលមុននឹងរត់ទៅពួនក្បែរសាឡុងហើយអើតលើមសម្លឹងមើលទ្វារជានិច្ចដោយស្តាប់បញ្ជាម្តាយថាហាមប្រាមមិនឲ្យបើកទ្វារឲ្យអ្នកដទៃទេ។
YOU ARE READING
អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)
Roman d'amourជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿងរ៉ាវរបស់ពួកគេទាំងពីរគឺជារបៀបស្នេហាដែលមិនសមហៅថាស្នេហាខណៈក្នុងជីវិតសព្វថ្ងៃពួកគេមានតែការយល់ច្រឡំឃើញសថាខ្មៅ ល្អថាអាក្រក់បែបនេះមករហូត។ ⚠️ 19+ (...