ភាគទី០៨ : តាមប្រពន្ធគ្រប់យ៉ាង

4K 352 2
                                    

" ល្អ!! ចេះសុំទោសអញ្ចឹងទៅមិនសូវខឹងទេ " និយាយហើយក៏ដាក់ខ្លួនគេងធ្វើប្រងើយបើបានតែប៉ុន្នឹងគេក៏មិនទៅប្រកាន់ច្រើនដែរចាត់ទុកថានេះជាកំហុសទីមួយលើកលែងឲ្យម្ដងចុះ ។
ក្រោយពីនិយាយប្រកែករួចរាល់ពួកគេក៏នាំគ្នាចូលគេងដោយមានខ្នើយនៅចំកណ្ដាលយុនជេក៏មិនហ៊ានឆ្លងកាត់ទៅរកនាយតូចដែរក៏ដឹងថាវានឹងមានគ្រោះថ្នាក់ដោយសារត្រូវជីមីនវាយខ្លាចណាស់ខូចមុខម្ដងហើយមិនចង់បានទៀតទេ ><


ព្រឹកបន្ទាប់យុនជេមិនបាននៅញ៊ាំបាយជុំគ្នាទេក៏មកពីមានការរវល់នៅក្រុមហ៊ុនហើយប៉ុន្មានថ្ងៃដែលឲ្យប្អូនមកដើរតួជំនួសនេះនាយមិនបានទៅណាឆ្ងាយទេគឺទៅនៅខុនដូរបស់យុនហ្គីនិងមកធ្វើការធម្មតាគ្រាន់តែមិនចូលផ្ទះប៉ុណ្ណោះ ។
រៀបចំខ្លួនស្អាតហើយក៏ចុះទៅខាងក្រោមឡើងឡានបើកចេញទៅតែម្ដងមិននិយាយជាមួយជីមីនមួយម៉ាត់ចំណែកប៉ាម៉ាក់របស់គេបានដឹងពេលដែលសង្កេតមើលចរឹកប៉ុន្តែពេលនេះគឺពួកគាត់វ៉ល់ណាស់ប្ដូរគ្នាចុះឡើងមិនចេះហត់អ្នកតាមមើលនេះឈឺក្បាលសឹងស្លាប់ហើយ ><

" ពួកគេចង់ធ្វើស្អីបានចេះតែប្ដូរគ្នាចុះឡើងបែបនេះ " លោកមីននិយាយតិចៗជាមួយនឹងប្រពន្ធរបស់គាត់ទាំងឆ្ងល់ចង់បានអ្វី? ចង់ធ្វើឲ្យពួកគាត់វង្វេងម្ដងៗដែរហើយបើមិនសង្កេតមើលអត្តចរឹកទេប្រហែលជាមិនដឹងដូចតែជីមីនដែរបើគិតៗទៅអាណិតនាយតូចណាស់ត្រូវប្ដីកុហកហើយម្ដងជាប្អូនថ្លៃម្ដងជាស្វាមីពិតរបស់ខ្លួនឯងគ្មានអ្នកប្រាប់បើដឹងវិញច្បាស់ជាឆេះដុំដឹងតែខឹងដាច់ក្បាលដាច់កន្ទុយលួងមិនបាត់ទេ ធ្វើសុីចំមនុស្សកាចប្រយ័ត្នបន្តិចទៅ ។

" បែបកូនយុនជេខ្លាចប្រពន្ធទេដឹង? បានឲ្យយុនហ្គីមកជំនួសព្រោះគេមិនចេះខ្លាចទេហើយក៏ខិលរវៀមមិនធម្មតាដែរ "

" បងចាំមើលតែពេលកូនប្រសារដឹងរឿងនេះទេពួកគេនឹងក្បែរស្លាប់ " លោកមីននិយាយដូចមើលឃើញហេតុការណ៍ច្បាស់ៗពិតៗពេកហើយកុំបន្លាចកូនអីនាំតែគ្នាភ័យខ្លួនសន្លប់មុនពេលនោះមកដល់ឥឡូវហើយដូចយុនជេអីដឹងតែភ័យហើយព្រោះគេមិនហ៊ានមើលទឹកមុខពេលជីមីនខឹងនោះទេ ( ថីបានមិនមើល ) និយាយគ្នាមិនបានប៉ុន្មានជីមីនកូនប្រសារសំនប់ចិត្តរបស់គ្រួសារមីនក៏ចុះមកល្មមមួយថ្ងៃៗគ្មានធ្វើស្អីទេឃើញតែដើរលេងគ្រប់ពេលប៉ុន្តែមកពីប៉ាម៉ាក់ក្មេកស្រលាញ់មិនបានទាមទារឲ្យធ្វើអ្វីនោះទេណាមួយជីមីនមានការថ្នមតាំងពីតូចទោះគេជាប្រុសក៏ដោយប៉ាម៉ាក់របស់គេស្រលាញ់ណាស់កូនមានតែមួយគ្រាប់នឹងផងបើមិនថែទើបចម្លែក ។

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now