ភាគទី៣៧ : ហាមលួចមើលស្រី

2K 190 4
                                    

ក្រោយពីបានរៀនធ្វើម្ហូបជាមួយលោកស្រីផាករួចរាល់ហើយក៏ដល់ពេលត្រឡប់ទៅវិញល្មមណាមួយស្មាលនេះគឺយប់ហើយនៅយូរទៀតខ្លាចប្ដីទាំងពីរបារម្ភទើបសុំពួកគាត់ចេញទៅផ្ទះវិញដោយបើកឡានទៅវិញខ្លួនឯង ><
នៅតាមផ្លូវទូរស័ព្ទរបស់ជីមីនក៏រោទ៍ឡើងដៀងភ្នែកមើលជាប្ដីរបស់ខ្លួនសោះដែលខលមកបែបបាត់គេយូរហើយបានខលរកបែបនេះតែនាយតូចមិនបានលើកទទួលទេគឺទុកចោលចាំដល់ផ្ទះតែម្ដងខ្ជិលលើកណាស់កំពុងបើកឡានផងពេលដល់ផ្ទះបកស្រាយប្រាប់តែម្ដងស្រួលជាង ។
** ងឺតត ** ហ្វ្រាំងឡានឈប់ភ្លាមស្វាមីទាំងពីរចេញមកទទួលភ្លែតព្រមៗគ្នាតែម្ដងម្នាក់ៗបារម្ភណាស់ព្រោះថារាល់ដងឃើញមកលឿនៗជាងនឹងទៀតទើបចម្លែកចិត្តដែលថ្ងៃនេះចូលផ្ទះយឺតនិងមកដល់ពេលយប់ទៀត ><

" ប្រពន្ធសម្លាញ់ហេតុអ្វីមិនទទួលទូរស័ព្ទ? " យុនហ្គីចិត្តអន្ទះសារពេកទើបសួរនាំមុនគេទៅទៀតហើយក៏បានចាប់បង្វិលខ្លួនពិនិត្យមើលទៀតផងខ្លាចថាជីមីនកើតអ្វីឬមានរឿងអ្វីនៅខាងក្រៅបានមកយូរអញ្ចឹង ( ប្ដីបារម្ភ )

" មែនហើយៗអូនមកយប់បែបនេះមានរឿងអ្វីមែនទេ? ការងារច្រើនពេកឬ? " យុនជេក៏ដូចគ្នាសួរមិនឈប់សំណួរច្រើនតើឲ្យឆ្លើយពីណាទៅមុន? ឆ្លើយមិនអស់ទេនិយាយមួយៗមកលឿនៗពេកស្ដាប់មិនទាន់ឡើងជីមីនក្រវីក្បាលទៅហើយទើបដើរចូលទៅខាងក្នុងបែបហួសចិត្តបើដឹងថាប្ដីបារម្ភខ្លាំងអញ្ចឹងមិនមកវិញទេធ្វើឲ្យភ័យម្ដងមើលចាំមើលថាពួកគេនឹងដើររកខ្លួនដោយរបៀបណា?

" ឆ្លើយនឹងពួកបងសិនមក "

" អូនទើបពីផ្ទះប៉ាម៉ាក់របស់អូន " និយាយហើយក៏លើកដៃយកកូនប្រុសមកពរក្នុងដៃធ្វើប្រងើយដូចជាមិនដឹងអ្វីទាំងអស់ប្ដីខំបារម្ភប្រពន្ធវិញធ្វើធម្មតាឡើងទំនង ><

" អ៊ុំឲ្យជេហ្គីនិងយូជីងូតទឹកឬនៅ? " នាយតូចងាកមកនិយាយជាមួយអ៊ុំអ្នកបម្រើវិញនិងអង្អែលថ្ពាល់កូនប្រុសរបស់ខ្លួនថើរៗហើយនេះជាឈ្មោះពួកគេកូនប្រុសគឺ " មីនជេហ្គី " និងកូនស្រី " មីន យូជី " ឈ្មោះពិរោះហើយកូនគេមុខគួរឲ្យស្រលាញ់ទៀតពិសេសកូនស្រីខ្ចូតដូចប៉ាតូចគេអញ្ចឹងនៅតូចមែនតែដឹងបើកូនប្រុសវិញនៅតូចនៅឡើយទេប៉ុន្តែខូចណាស់យំរករឿងរហូតនឹងអាងតែបានប៉ាធំគេលួងបានចិត្តណាស់ណាមួយជីមីនមិនសូវបាននៅជិតកូនៗទេភាគច្រើនគឺប៉ាធំទេនឹងហ្មងយុនហ្គីនៅក្បែរច្រើនជាង ។

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now