ភាគទី១៩ : អូនprankតើបង!!!

3.8K 269 2
                                    

សកម្មភាពដ៏ក្ដៅគគុកក៏បានបញ្ចប់ទៅដោយរលូតមិនមានភាពរអាក់រអួលឡើយម្នាក់ៗសុទ្ធតែអស់កម្លាំងនិងងងុយដូចគ្នាទើបមិនបាននៅយូរនោះទេណាមួយស្អែកព្រឹកពួកគេត្រូវងើបធ្វើដំណើរទៅវិញព្រោះយុនជេថាគេនៅមានការងារធ្វើនិងចាត់ការជាច្រើនទៀតទើបមិនបាននៅដើរលេងយូរនោះទេខ្លាចខាតការងារឯយុនហ្គីនេះក៏មានការងារដូចគ្នាប៉ុន្តែមិនរវល់ខ្លាំងដូចបងប្រុសនោះទេទើបគេមិនសូវខ្វល់ទោះយ៉ាងណាក៏មិនរលាយដែរសំខាន់គេចង់នៅក្បែរប្រពន្ធបណ្ដូលចិត្តរបស់គេច្រើនជាងនៅជាមួយការងារនេះទៅទៀតវានាំឲ្យឈឺក្បាលបើនៅជាមួយប្រពន្ធគឺថាសប្បាយរហូតគ្មានអ្វីត្រូវគិតច្រើនទេ ។


ព្រឹកព្រលឹមពន្លឺក៏ចាំងចូលបន្ទប់របស់ពួកគេជាទម្លាប់យុនជេតែងងើបលឿនជាងគេទៅទៀតទោះជាពេលសម្រាក៏ដោយនេះជាទម្លាប់ទៅហើយយុនជេងើបមកសម្អាតខ្លួនរៀបចំសម្លៀកបំពាក់ឡើងរួចរាល់អស់ប៉ុន្តែប្អូនប្រុសនិងប្រពន្ធនៅមិនទាន់ក្រោកទៀតពូកែគេងណាស់ពីរនាក់នេះមិនចាញ់គ្នាទេមកប៉ុន្មានថ្ងៃនេះយុនជេវ៉ល់ជាមួយពីរនាក់នេះណាស់ព្រោះឧស្សាហ៏ទាស់សម្ដីគ្នាសូម្បីតែពេលញ៊ាំនិងពេលគេងក៏ពួកគេអាចប្រកែកគ្នាបានដែរ ><
អស់ពីឈរសម្លឹងមើលយុនជេក៏ដើរទៅដាស់ពួកគេឲ្យក្រោកឡើងមិនឲ្យគេងបន្តទៀតនោះទេត្រូវត្រឡប់ទៅវិញហើយនៅស្ពឹកនៅនឹងទៀត ។

" ក្រោកឡើង..អាប្អូនក្រោក "

" មីនៗហា៎..ល្មមក្រោកហើយក្មេងឆ្លាត " យុនជេដាស់ប្អូនខ្លាំងៗណាស់វៃស្មាផងទាញដៃឲ្យងើបផងប៉ុន្តែសម្រាប់ជីមីនវិញនាយអង្រួនដៃតិចៗស្រែកហៅដោយសម្ដីស្រទន់មិនសម្លុតនោះទេខុសគ្នាឆ្ងាយណាស់ដែលធ្វើឲ្យយុនហ្គីនៅអង្គុយងងុយនេះក្រវីក្បាលតិចៗទាំងតឹងចិត្តជាមួយបងប្រុសមួយនេះណាស់បើថាថ្នមទាំងពីរទៅថី? ប្អូនពៅចិត្តច្រើនផងអាបងនេះ ( ច្រណែនសូម្បីប្រពន្ធខ្លួនឯង )

" បីអូន " ជីមីនងើបឡើងក៏ត្រដាងដៃឲ្យយុនជេបីគេឡើងទៅបន្ទប់ទឹកព្រោះថាងើបមិនរួចទេធ្ងន់ខ្លួនណាស់ភ្នែកក៏បើកមិនចង់រួចផងនៅបិទនៅនឹង ~,~
បន្ទាប់មកពួកគេក៏បានរៀបចំនិងញ៊ាំអាហារពេលព្រឹករួចរាល់អស់ហើយកុំឲ្យពេលចេញដំណើរទៅស្រែកថាឃ្លានតាមផ្លូវអីទៀតមិនឈប់ទិញឲ្យនោះទេគឺខ្ជិលណាស់ ។

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now