ភាគទី២០ : ប្រពន្ធមានកូនពិតមែន!!!

3.1K 266 6
                                    

បន្ទាប់ពីលេងសើចជាមួយគ្នាអស់ហើយក៏ដល់ពេលញ៊ាំអាហារជុំគ្នាម្ដងហើយគ្មានបានភ្លក់ស្នាដៃជីមីនអ្វីនោះទេគឺអ្នកបម្រើធ្វើឲ្យដដែរនឹងបើធ្វើៗធ្លាក់ជ្រុះនេះនោះរហូតទម្រាំបានមួយមុខខ្ទេចអស់ផ្ទះបាយនឹងនៅមានឆ្លៀតបោកប្ដីៗទៀតនឹងបានម្ហូបអ្វីមកឲ្យប៉ាម៉ាក់ភ្លក់ទៅនេះណាកំពូលកូនប្រសារហើយគ្មានចេះធ្វើស្អីទេនៅចាំតែស្រួលមួយមុខគត់អាងតែប្ដីស្រលាញ់ថ្នមថ្នាក់លែងចង់ធ្វើអ្វីទាំងអស់បានចិត្តតែគេស្រលាញ់ពេកគឺបានដៃណាស់ ><

" ប្រពន្ធពួកឯងគ្មានចេះធ្វើស្អីទេ " ជុងហ្គុកនិយាយដាក់មិត្តតែម្ដងដែលជាហេតុធ្វើឲ្យបងប្អូនភ្លោះមួមៅអត់មិនបានក៏ដាក់ម្នាក់ម៉ាកាញ៉រលេងទៅពូកែណាស់ថាឲ្យប្រពន្ធគេនឹងទំនេរណាស់មែន? បើទំនេរណាស់ទុកមាត់ញ៊ាំប្រពន្ធទៅវាឆ្ងាយជាងយកមកនិយាយពាក្យអត់ប្រយោជន៏នឹងទៀតប្រយ័ត្នបានបែកមាត់នៅថ្ងៃណាមួយតិចថាមិនបានប្រាប់ ។

" ធ្វើមើលប្រពន្ធឯងចេះណាស់អញ្ចឹង "

" ចេះមែននឹង..ស្អីក៏ចេះដែរ " នាយពេបមាត់និយាយគេនិយាយការពិតក៏មិនបានខុសរហូតហ្មងមិត្តស្អីអញ្ចឹងកាន់ជើងប្រពន្ធជាងមិត្តខ្លួនឯងមិត្តលែងសំខាន់ហើយមើលទៅ ( កំសត់ )

" ប្រពន្ធចរឹកតែមួយសោះក៏ខំអួតម្លេះធ្វើមើលពួកយើងមិនដឹង " អ្នកណាមិនដឹងថាជីមីននិងថេយ៉ុងនេះចរឹកតែមួយនឹងមិត្តនឹងគ្នាឡើងកាត់តាមគ្នាអស់ហើយឆ្នាស់គ្មានគូប្រៀបទេការងារភាគច្រើនគ្មានចេះនោះទេដេកចាំតែស្រួលដែលនឹងអញ្ចឹងក៏ខំមកអួតដែរបើអួតពាក្យពិតមិនថាទេនេះបន្លើសទាំងអស់យកល្អតែឯងមែនមិត្តម្នាក់នេះបែបខ្លាចថេយ៉ុងសំពោងក្បាលហើយមើលទៅ ><

" នែៗ..ចរឹកអូនយ៉ាងម៉េច? " ជីមីនលឺទាំងអស់នឹងបានមកញ៉ែតដាក់សួរទៅលោកប្ដីទាំងពីរថាតើចរឹករបស់គេយ៉ាងម៉េចបានប្រៀបធៀបគ្នាបែបនេះ? ប្ដីទាំងពីរងាកទៅសម្លឹងមុខរួចក៏បានឃើញថាប្រពន្ធកាន់ស្បែកជើងជាប់ដៃទៀតនេះចង់គំរាមប្ដីហើយលេងសុទ្ធតែគំរាមហិង្សាណាស់ម៉ែប្រពន្ធ ។

" ចរឹកអូន..គួរឲ្យស្រលាញ់ "

" គួរឲ្យខ្នាញ់ស្លូតបូតគ្មានអ្នកណាប្រៀបបាន " យុនហ្គីបន្ថែមពីក្រោយបងប្រុសទៀតទោះយ៉ាងណាក៏នៅតែខ្លាចជីមីនដដែរនឹងគ្មានហ៊ានជាមួយទេបានតែនៅពីក្រោយខ្នងប៉ុណ្ណោះបើនៅពីមុខវិញខ្លាចឡើងញ័រខ្លួនអ្នកណាហ៊ានបើប្រពន្ធកាចដូចខ្លាអញ្ចឹងនោះ ( ជីដូនមួយខ្លា )
នាយតូចក៏ញញឹមវិញរួចក៏លើកដៃអង្អែលក្បាលរបស់លោកប្ដីទាំងពីរថើរៗពាក្យផ្លាស់ប្ដូរលឿនណាស់កំពូលប្ដីហើយគ្រួសារគេនេះស្អីក៏មានដែរសព្វគ្រប់អស់ហើយចង់វ៉ល់ខួរម្ដងៗ ។

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now