ភាគទី២៧ : ប្រច័ណ្ទខុសរឿង!!!

2.4K 229 5
                                    

ត្រឡប់មកផ្ទះវិញជីមីនញញឹមញញែមចូលមកខាងក្នុងមើលក៏ដឹងថាសប្បាយចិត្តប៉ុណ្ណាដែរទើបតែមកពីធ្វើរឿងពិសេសប៉ាម៉ាក់ក្មេកនៅអង្គុយនៅខាងក្រោមក៏បានឃើញដែរមិនដឹងថានាយតូចចេញទៅពីពេលណាទេសូម្បីតែប្ដីទាំងពីរក៏មិនបានដឹងផងចុះមកខាងក្រោមឡើងភ្ញាក់ព្រោះខំរកមួយព្រឹកហើយមិនឃើញពួកគេបារម្ភសឹងស្លាប់ហើយពេលមកវិញញញឹមសប្បាយធ្វើប្រងើយកំពូលប្រពន្ធ ។

" អូនទើបមកពីណា? ដឹងអត់ថាពួកបងបារម្ភ " យុនជេចុះមកអោបនាយតូចណែននិងបង្វិលខ្លួនមើលក្រែងជីមីនបានរឿងអ្វីប៉ះពាល់ដល់ខ្លួនទៅណាមកណាមិនចេះប្រាប់សោះប្ដីរកមើលឡើងវ៉ល់ពេញផ្ទះទៅហើយប៉ាម៉ាក់ក៏និយាយមិនស្ដាប់ដែរ ><

" ងើបមកមិនឃើញអូនបងភ័យណាស់ " យុនហ្គីក៏ចូលមកនិយាយដែរនិងទាញបងប្រុសចេញម្ដងមើលក៏ដឹងថាខ្លាចចាញ់គ្នាមើលបងគេចុះយកចិត្តណាស់ម្នាក់ៗសុទ្ធតែបារម្ភស្មើៗគ្នាព្រោះតែពួកគេមិនដែលឲ្យនាយតូចចេញទៅក្រៅម្នាក់ឯងនោះទេតែងមានពួកគេទៅជាមួយបើមិនយកទៅទាំងពីរក៏ម្នាក់ដែរដើម្បីបានមើលថែទៅណាមកណាម្នាក់ឯងអាចនឹងមានគ្រោះថ្នាក់ខ្លាចមានពួកមនុស្សរោគចិត្តមកធ្វើបាបនិយាយទៅប្ដីៗគិតច្រើនណាស់គិតរឿងកើតឡើងអាក្រក់រហូតមិនគិតថាប្រពន្ធខ្លួនឯងកាចសាហាវប៉ុណ្ណានោះទេ ។

" អូនទៅជួបថេយ៍មិនបានកើតអ្វីនោះទេឃើញពួកបងគេងក៏មិនហ៊ានដាស់ណាមួយនៅក្បែរៗនេះដែរមិនបាច់យកបងទៅជាមួយនោះទេ "

" យ៉ាងណាក៏ដោយត្រូវប្រាប់ពួកបងមុន " ជីមីនក៏ងក់ក្បាលព្រមបើលើកក្រោយគេនឹងប្រាប់ឲ្យដឹងមុនកុំឲ្យឆ្លេរឆ្លាពេញផ្ទះទៀតឃើញហើយពិបាកភ្នែកជំនួសណាស់តែក៏សប្បាយចិត្តពេលដឹងថាលោកប្ដីរបស់គេចេះបារម្ភពីខ្លួនបែបនេះបញ្ជាក់បានហើយថាស្រលាញ់ខ្លាំងបាត់មិនបានទេម្នាក់ៗដើររកហើយ
បន្ទាប់មកទៀតជីមីនក៏ឡើងទៅខាងលើសម្អាតខ្លួនចេញព្រោះគេប្រើកម្លាំងពេកហត់នឿយណាស់ខ្លួនក៏ស្អិតទៀតធុំក្លិនខ្លួនសម្បើមណាស់ ។


កន្លងរយៈពេលមួយអាទិត្យគ្រួសារតូចនេះនៅតែមានភាពល្អផ្អែមល្ហែមជាមួយគ្នាដដែរមិនប្រែប្រួលពោះរបស់ជីមីនក៏ធំទៅៗហើយក៏ឆ្ងល់ដែរនេះទើបតែបានប៉ុន្មានខែទេហេតុអ្វីពោះធំខ្លាំងម្លេះ? ដូចជាមានកូនច្រើនណាស់អញ្ចឹងប្រហែលជាពីរគ្រាន់តែស្មានព្រោះមិនទាន់បានទៅពិនិត្យមើលនៅឡើយទេក៏មិនដឹងថាជាប្រុសឬស្រីដែរហើយអាការៈចាញ់ចេះតែមានរហូតប្លែកៗទៀត ><

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now