ភាគទី២៩ : ប្ដីពីរកូនពីរ!!!

2.5K 252 4
                                    

ពេលវេលាដើរលឿនណាស់មិនចាំមនុស្សនោះទេបើត្រូវធ្វើអ្វីគឺត្រូវចាត់ចែងឲ្យហើយមុនហួសពេលចង់បង្ហាញក្ដីស្រលាញ់ក៏ធ្វើឲ្យហើយៗទៅចង់នៅក្បែរមនុស្សជាទីស្រលាញ់ក៏ឆាប់ធ្វើទៅកុំរារែកចិត្តអីកន្លងកាលច្រើនខែគ្រួសារតូចមួយនេះរស់នៅយ៉ាងមានក្ដីសុខដោយមិនមានអ្នកណាចូលមកបំបែកនោះទេស្នាមញញឹមក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមកទោះជាពួកគេស្រលាញ់មនុស្សតែមួយក៏ដោយតែក៏បើកចិត្តឲ្យទូលាយចែកក្ដីស្រលាញ់ឲ្យស្មើគ្នាមិនឲ្យច្រណែនគ្នាឡើយ ។

" អួយយ..យុនហ្គីអូនឈឺពោះណាស់ " នាយតូចស្រែកហៅស្វាមីឲ្យមកមើលខ្លួនពេលនេះមានអារម្មណ៏ថាឈឺពោះណាស់ចុកទៀតផងយុនហ្គីលឺហើយក៏ស្ទុះមកមើលឡើងលឿនម្ហូបអ្វីទុកសិនហើយសំខាន់ប្រពន្ធកំពុងត្រូវការគេខ្លាំង ><

" ឈឺពោះមែនទេ? ទៅបន្ទប់ទឹកឬក៏... "

" ហឹកៗ..អូនឈឺណាស់ "

" ចាំបងនាំអូនទៅមន្ទីរពេទ្យទ្រាំសិនណា " យុនហ្គីចាប់ផ្ដើមភ័យស្លន់ស្លោចាប់អ្វីមិនត្រូវសោះប្រញាប់ទាញសោឡានបើកចេញទៅឃើញទឹកមុខប្រពន្ធមិនល្អសោះភ័យពេកបិះភ្លេចបិទទ្វាឡានទៀតភ្លេចភ្លាំងច្រើនណាស់បងអើយ ~,~

" អួយ..ចុកណាស់ប្ដី " នៅមិនស្រណុកក្នុងខ្លួនទេ ( អធ្យាស្រ័យផងខ្ញុំមិនសូវដឹងពីរឿងនឹងទេអញ្ចឹងហើយបើខុសឆ្គងអីសុំទោសផងណា ) ពោះចេះតែឈឺចុករហូតដូចកូនក្នុងកំពុងតែធាក់ទម្លុះយ៉ាងអញ្ចឹងឯយុនហ្គីគិតតែពីបើកឡានលឿនទៅៗឲ្យឆាប់ដល់លឺប្រពន្ធរអ៊ូបែបនេះគេក៏នៅមិនសុខដូចគ្នាដោយមិនដឹងថាកើតអ្វីនឹងហើយទើបបារម្ភមនុស្សមានកូនលើកទីមួយអញ្ចឹងហើយ ។
មិនយូរប៉ុន្មានពួកគេក៏មកដល់មន្ទីរពេទ្យដោយមានក្រុមគ្រូពេទ្យមកយកជីមីនចូលទៅបន្ទប់ដោយប្រញាប់ព្រោះគេដឹងអាការៈនេះហើយថាជាពេលដែលត្រូវសម្រាលប៉ុន្តែដោយនាយតូចជាមនុស្សប្រុសអញ្ចឹងហើយគេត្រូវធ្វើការវះដើម្បីយកកូននោះចេញមកក៏ប្រើពេលយូរគួរសមនិងឈឺចាប់បន្តិចបន្តួចដែរ ><


នៅលើគ្រែពេទ្យនាយតូចសន្លប់ស្ដូកដោយសារតែត្រូវថ្នាំដែលពេទ្យបានចាក់ឲ្យបើកធ្វើអញ្ចឹងទេច្បាស់មិនបានធ្វើការឡើយការវះកាត់ទទួលបានជោគជ័យដោយបានទារកដល់ទៅពីរគឺភ្លោះប្រុសស្រីទៀតផងមុខមាត់គួរឲ្យស្រលាញ់ទាំងពីរតែម្ដងដោយកូនស្រីជាប្អូនកូនប្រុសជាបង ~,~
ងាកមកមើលយុនហ្គីដែលអង្គុយចាំគឺថាសឹងតែគេងលក់ទៅហើយយុនជេក៏មិនទាន់បានមកទៀតព្រោះនៅបង្ហើយការងារសិនពេលរួចរាល់គេនឹងមកចោលមិនបានបើទុកចោលបានគេច្បាស់ជាចេញមកមើលប្រពន្ធមុនហើយ ។

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now