ភាគទី០៣ : ប្រពន្ធខ្លា!!!

6.1K 384 2
                                    

ព្រឹកថ្ងៃថ្មីនាយក្រាស់ចុះមកជាមួយនឹងទឹកមុខមិនល្អភ្នែកជាំទៀតក៏មកពីនាយតូចយប់មិញនេះហើយវៃកន្លែងណាមិនវៃមកវៃចំភ្នែកខូចសម្រស់អស់ហើយ នាយចូលមកតុបាយទាំងពិបាកមើលភ្លាមនោះជីមីនក៏ចុះមកតាមក្រោយដែរចូលមកអង្គុយក្បែរយុនចេទាំងស្នាមញញឹមយ៉ាងស្រស់មើលក៏ដឹងថាយប់មិញគេងលក់ស្រួលប៉ុណ្ណានោះ ។

" អួយយ..សឺតត.. "

" ទៅត្រូវនឹងអ្វីកូនប្រុស " លោកមីនទើសភ្នែកពេកក៏សួរតែម្ដងទៅឃើញត្អូញឈឺរហូតតាំងពីចុះមកហើយជីមីនក៏មិនព្រមខ្វល់ជាមួយទៀតឃើញសភាពបែបនេះនាយតូចក៏ងាកមកមើលមុខយុនចេបន្តិចវិញហើយក៏ចាប់ផ្ដើមការសម្ដែងតែម្ដងកុំឲ្យប៉ាម៉ាក់ក្មេកសង្ស័យច្រើន ។

" ប្ដីសម្លាញ់..បើឈឺខ្លាំងមិនបាច់ទៅធ្វើការទេអូននេះបារម្ភពីបងណា " ជីមីនធ្វើជាយកចិត្តខ្វល់ខ្វាយនឹងនាយណាស់ប៉ាម៉ាក់ក្មេកឃើញអញ្ចឹងក៏ញញឹមបានវិញយុនចេវិញឃើញនាយតូចមកផ្អែមចេះអីគេឆ្ងល់ទៀតយប់មិញញេញដាក់គេសោះព្រឹកឡើងមកផ្អែមដាក់ពិតជាតាមមិនទាន់មែន ~,~ បន្ទាប់មកទៀតការញាំអាហារពេលព្រឹកក៏រួចរាល់យុនចេរៀបចំចេញទៅធ្វើការដូចរាល់ដងមិនអាចចោលបានទេទោះជាប៉ាម៉ាក់របស់គេប្រាប់ថាឲ្យសម្រាកប៉ុន្មានថ្ងៃសិនក៏មិនស្ដាប់ដែរនៅរឹងក្បាលចង់តែទៅមើលក្រុមហ៊ុនរហូត ។
ហើយដំបូងយុនចេថាមិនចង់និយាយជាមួយជីមីនទេប៉ុន្តែឃើញទឹកមុខប៉ារបស់គេក៏ងាកមកញញឹមដាក់នាយតូចបន្តិចទៅ ><

" គឺ..បងទៅធ្វើការហើយ "

" បាទបងសម្លាញ់!!! កុំខំពេកប្រយ័ត្នឈឺស្លាប់អត់អ្នកមើលថែណាប្ដី..ប្រពន្ធម្នាក់នេះបារម្ភនិងខ្វល់ពីប្ដីណាស់ " ឃ្លាដំបូងស្ដាប់ទៅដូចជាអាក្រក់ប៉ុន្តែនាយតូចថែមពាក្យមកទៀតគឺពិរោះស្ដាប់វិញកូនប្រសារវិសេសវិសាលណាស់លោកអើយ ~,~ ហើយពួកគេក៏អោបគ្នាលាបន្តិចទៅគ្រាន់តែសម្ដែងជាស្រលាញ់គ្មានអ្វីពិបាកទេ ។

" ពូកែសម្ដែងណាស់ " យុនចេ

" លោកក៏ដូចគ្នា..នេះបានតែនៅមុខពួកគាត់ទេត្រូវចាំផងទៅ " បន្ទាប់ពីនិយាយខ្សឹបគ្នារួចហើយយុនចេក៏ឡើងឡានតែម្ដងដោយមានកូនចៅបើកជូនទៅ >< ចេញទៅផុតជីមីនក៏ចូលទៅខាងក្នុងវិញនិងប្ដូរទឹកមុខឡើងលឿនជាងរន្ទះទៀតមិញនេះញញឹមឡើងស្រស់ដល់ពេលមកដល់បន្ទប់ស្មើធេងដូចផ្លូវថ្នល់ ។

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now