ភាគទី១២ : ប្រពន្ធចង់ធ្វើឃាតប្ដី

4.7K 358 4
                                    

ក្រោយពីលាងរបួសរួចរាល់ហើយពួកគេទាំងបីក៏ចុះមកខាងក្រោមដោយជីមីនដើរអោបដៃចុះមកមុនធ្វើប្រងើយមិនបានខ្វល់ជាមួយពីរនាក់ទៀតទេក៏មកពីនៅខឹងមិនទាន់បាត់ស្ដាយដែលបើដាក់ថែមប៉ុន្មានដៃទៀតមិនថឹងល្អយ៉ាងណាទេដាក់នឹងនៅស្ទើពេកទើបនៅខឹងនៅឡើយ ។
បើនិយាយពីកូនភ្លោះនេះវិញចុះមកទាំងវេទនាចុកនៅប្រលោះជើងមិនទាន់បាត់ហើយឈឺមាត់ឈឺមុខទៀតអាណិតជំនួសម្នាក់ៗឡើងជាំមុខអស់ហើយ

" ស្លាប់ឬអត់នឹង? " ថេយ៉ុងងាកមើលដោយទើសភ្នែកពេកលេងធ្ងន់ដៃណាស់មិត្តរបស់គេម្នាក់នេះមិនបន្ធូរដៃសោះប្ដីខ្លួនឯងតើ ><
** ផូសៗៗ ** ចុះមកភ្លាមទាំងជុងហ្គុកនិងថេយ៉ុងក៏បានសុីម្នាក់មួយកាញ៉រលេងគ្រឺតណាស់សុទ្ធតែលាក់គេទាំងអស់ទុកឲ្យគេភ្លើម្នាក់ឯងទៅកើតសមតែត្រូវអញ្ចឹងឯង ។

" ម៉េចក៏វៃប្ដីយើងដែរ? "

" ប្ដីឯងនឹងហើយអ្នកនាំរឿង..ចង់សុីមួយកាញ៉រទៀតទេឬក៏មួយជើង? សប្បាយចិត្តឬដែលធ្វើរឿងបែបនេះ " នឹកឃើញម្ដងៗវាចេះតែខឹងរហូតនៅមកកាន់ជើងប្ដីទៀតខុសហើយនឹងហាស៎នៅមិនទទួលស្គាល់ដាក់ទាំងមិត្តថែមប៉ុន្មានដៃទៀតឥឡូវហើយ ។

" មិនពេញចិត្តមែនទេ? សុំទោស " ជុងហ្គុក

" ហួសពេលហើយមិនទទួលទេ..ប៉ុន្តែមិនមែនពេញចិត្តទេគឺខឹងចិត្តដែលធ្វើអ្វីមិនប្រាប់សោះតែក៏សប្បាយចិត្តដែលមានប្ដីម្ដងពីរ..ហិៗ " ម្ដងខឹងម្ដងក៏ពេញចិត្តមិនដឹងថាអារម្មណ៏ពិតប្រាកដយ៉ាងម៉េចទេតាមមិនទាន់សោះកូនភ្លោះដែលនៅអង្គុយស្ងៀមនោះក៏ក្រវីក្បាលហួសចិត្តដែរអស់និយាយជាមួយប្រពន្ធចិត្តក្ដៅនេះហើយឆេឆាវក៏លឿនសប្បាយចិត្តវិញក៏លឿន ><
ក្រោយមកទៀតពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញដោយយុនជេជាអ្នកបើកឡានព្រោះប្អូនព្រោះត្រូវធ្ងន់ជាងទើបឲ្យអង្គុយស្ងៀមៗវិញទៅកុំឲ្យរំអួយច្រើនពេកគេថ្លង់ ។


ឡានបើកចូលមកខាងក្នុងនាយតូចក៏ជួយគ្រាយុនហ្គីដែរឃើញវេទនាពេកក៏ជួយបន្តិចទៅកុំឲ្យថាយើងជាមនុស្សអត់ចិត្តឃើញមនុស្សឈឺហើយធ្វើជាមិនឃើញ ~,~ ពួកគេដើរចូលព្រមគ្នាប៉ានិងម៉ាក់នេះភ្ញាក់ផ្អើលនិងបារម្ភលាយចូលដោយឃើញកូនៗរបស់គាត់ត្រូវរបួសសឹងតែសុះសាច់ទៅហើយនិងមកជាមួយគ្នាដោយមិនបន្លំខ្លួនដូចមុនៗទៀតក៏ឆ្ងល់ដូចគ្នា ។

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now