ភាគទី៣៨ : ផ្អែមមិនរើសកន្លែង

2.3K 195 5
                                    

រឿងដែលរញ៉េរញ៉ៃកន្លងបានហួសអស់ហើយមិនមានអ្វីកើតឡើងទៀតទេគ្មានអ្នកណាចូលមកបំបែកបំបាក់គ្រួសារដ៏តូចនេះឡើយបើគិតទៅយូរដែលហើយអ្នកណាក៏ស្គាល់កូនប្រសារគ្រួសារមីនដែរប្រច័ណ្ទប្ដីអាក្រក់ណាស់ទើបលែងមានស្រីណាហ៊ានចូលមកជិតឬទាក់ទាញស្វាមីភ្លោះនេះទៀតសូម្បីតែបុគ្គលិកធ្វើការជាមួយតែនៅក្បែរតិចក៏មិនបានផងឡើងប្ដីទាំងពីរសុំចាញ់ទៅហើយ ><
មកដល់ពេលនេះជាកន្លងពេលយូរដែរហើយកូនៗទាំងពីរក៏ចេះនិយាយនិងដើរបានគ្រាន់តែរពឹសបន្តិច ។

" ហឹកៗ..អាបងឆ្កួតយករបស់អូនលេង " យូជីដែលជាកូនស្រីតូចរបស់ជីមីនស្រែកយំឡើងខ្លាំងៗពេបមាត់ទន្រ្ទាំជើងលើដីចង្អុលទៅបងប្រុសសុខៗមកដណ្ដើមរបស់លេងប្អូនកំពុងតែសប្បាយផងមកយករបស់គេអាបងស្អីអញ្ចឹងរបស់ខ្លួនឯងមានលេងអត់លេងទេយករបស់ប្អូនគួរឲ្យស្អប់ណាស់ ><

" របស់អូនក៏ដូចជារបស់បងដែរ "

" ទេចាំមើលអូនប្រាប់ប៉ាៗហើយ " ពេបមាត់ហើយក៏ងើបចេញទៅរកប៉ាតូចរបស់នាងទាំងយំខ្សឺតខ្សក់គួរឲ្យអាណិតណាស់ឯជេហ្គីវិញគឺថាលានអណ្ដាតឌឺប្អូនថែមមិនបានខ្លាចឬព្រឺរោមជាមួយទេឃើញបែបនេះយូជីកាន់តែខឹងថែមទៀតប្រញាប់រត់ទៅអោបជើងរបស់ប៉ាៗតូចដែលកំពុងតែអង្គុយលើសាឡុងចុចទូរស័ព្ទធ្វើមិនដឹងនោះតើមានការអត់ទេមកទូពិតនេះ?

" ប៉ាតូច!!! អាបងវាយកូន..ហឹកៗ.. " ចាប់អង្រួនជើងខោរបស់ជីមីនហើយយំទូពិតខ្លាំងៗយកតែម្ដងនាយតូចឃើញបែបនេះក៏ទុកទូរស័ព្ទចុះហើយចាប់កូនមកឲ្យអង្គុយលើភ្លៅមុននឹងនិយាយសួរនាំបន្ថែម ><

" ឈ្លោះគ្នាទៀតហើយឬ? "

" គឺអាបង.. "

" អូនកុំចិត្តអាខក់ពេករបស់តិចតួចចែកគ្នាខ្លះទៅពូកែណាស់ខាងរំអួយ " ជេហ្គីនិយាយតបថាឲ្យប្អូនស្រីដូចមនុស្សធំអញ្ចឹងមិនឲ្យនាងទូពិតបង្ខូចខ្លួនឡើយយូជីលឺហើយគឺថាយំថែមខ្លាំងមុនទៀតផងឯជីមីនមិនដឹងថាលួងកូនយ៉ាងម៉េចបាត់ក៏ ** ហាៗ..ហឹកៗ.. ** យំតាមដែរតែម្ដងទៅសម្លេងកូននិងជីមីនប្រណាំងគ្នាលាន់ពេញផ្ទះក៏បានលឺដល់ប្ដីដែលកំពុងតែរៀបចំបន្ទប់នៅខាងលើគឺជាយុនហ្គីថ្ងៃនេះនាយមិនបានទៅធ្វើការនោះទេនៅកំដរប្រពន្ធនិងកូនម្ដងពេលលឺសម្លេងរញ៉េរញ៉ៃភ្លាមចុះមកភ្លែត ។

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now