ភាគទី១៦ : ដឹងត្រឹមថាចូលចិត្ត!!!

3.4K 282 24
                                    

" ខ្ជិលរៀង..ញ៉ោះប្រពន្ធសប្បាយឈឺខ្លួនក៏គ្មានបញ្ហាដែរប៉ុន្នឹងនោះ " ញាក់ចិញ្ចើមទាំងភាពជឿជាក់ទៀតរឿងប៉ុន្នឹងគ្មានឈឺស្អីទេសំខាន់គេចង់ញ៉ោះចង់វាយទាត់ធាក់យ៉ាងណាក៏នៅស្ញេញដាក់អូនដែរការវាយរបស់អូនដូចជាការធ្វើសរសៃប្រាណឲ្យប្ដីអញ្ចឹងដាក់ទៀតក៏នៅតែស្រួលខ្លួនញញឹមបានលុះក្ស័យប្រាណក៏មិនខ្ចីរៀងដែរ ><

" ហ៎ក..អញ្ចឹងសុីមួយជើងទៀតទៅ " នាយតូចនិយាយក៏លើកជើងធាត់មួយទៀតត្រូវចង្កេះរបស់នាយខ្ទប់កញ្ចក់ឡានម្ដងទៀតលឺសូរតែ ** ផូស ** ឃើញហើយអាណិតជំនួសប៉ុន្តែម្ចាស់ខ្លួនគេវិញងាកមកញញឹមយ៉ាងស្រស់ដាក់ប្រពន្ធទៀតដូចជាគ្មានឈឺបន្តិចឡើយចង់ឌឺក៏យ៉ាងម៉េច? បានសុីមួយជើងហើយនៅស្ញេញដាក់ទៀតនេះចង់បានប៉ុន្មានដៃទៀតបានលែងស្ញេញដល់ឃើញអញ្ចឹងៗពេកទៅជីមីនឡើងហួសចិត្តវិញតើ ។

" សាច់កម្មណាស់អាប្អូន "

" អួយយ..ស្រួលខ្លួនម្លេះទេ " យុនហ្គីងើបមកពុតខ្លួនឡើងវិញធម្មតាប្រពន្ធវាយច្រើនពេកឡើងលែងឈឺអស់ហើយនឹងអាចនិយាយបានថាមនុស្សសាច់កម្មក៏បានដែរព្រោះថាមួយរឿងនេះយុនហ្គីត្រូវច្រើនណាស់បែកមាត់ផងបែកក្បាលផងបែកកូនប្រុសទៀតជួបគ្រប់បែបយ៉ាង ><
បន្ទាប់មកទៀតជីមីនក៏មិនលេងទៀតដែរគេងងុយហើយមកញ៉ោះច្រើនក៏ប្រើកម្លាំងតបតច្រើនឡើងនឿយទៅហើយប្ដីកំពូលបែបនេះគេស្ទះខ្យល់ស្លាប់មិនខានទេ ។

" មកអូនសម្លាញ់បើងងុយគេងលើភ្លៅប្ដី "

" ហែងទើបញ៉ោះអញហើយអត់ចង់ឲ្យប៉ះទេ..ឆើស " ខិតចេញរៀងឆ្ងាយបន្តិចមិនឲ្យប៉ះទេកុំមកញ៉ោះហើយបានលួងតាមក្រោយនោះគេខឹងហើយចាំមើលកុំសង្ឃឹមបានប៉ះថើបទៀតនោះងរដាក់ហែងមួយកុំឲ្យពូកែបានចិត្តពេកប្ដីម៉ាកៗនេះបានតែផ្ដាច់របបឲ្យយូរតើបានសមមុខ ~,~

" ប្ដីស្រលាញ់ទើបញ៉ោះលេងប៉ុន្នឹងក៏ចិត្តដែរ " នាយខិតខ្លួនមកជិតជីមីនបន្តិចម្ដងៗរហូតដល់កៀនកញ្ចក់ទៅហើយយុនជេដែលនៅបើកឡាននោះឡើងក្រពុលមុខជំនួសហើយយកពីរនាក់មកតាមដូចយកក្មេងច្រើននាក់មកជាមួយដែរចង់ជាងក្មេងទៀតឈ្លោះក៏ឈ្លោះបើថាផ្អែមក៏ផ្អែមព្រោះយុនហ្គីពូកែសម្ដីណាស់ទោះមិនសូវពូកែលួងក៏ដោយតែបានភាពច្រឡើមយោងទើបអាចយកចិត្តប្រពន្ធបាននិយាយទៅគ្រួសារនេះវ៉ល់ហ្មង ( ឈឺក្បាល )

🔞ស្វាមីភ្លោះរបស់អូន🔞 ( Completed✔️ )Where stories live. Discover now