បន្ទាប់ពីថេយ៉ុងចាកចេញទៅបាត់វាក៏ជាឱកាសល្អរបស់ឡរ៉ាដែល គេបើកឱកាសអោយនាងចេញចូលបន្ទប់ធ្វើការរបស់គេដោយសេរី ដែលបន្ទប់ធ្វើការនោះមានផ្ទុកសុទ្ធតែឯកសារសំខាន់ៗដែលនាងត្រូវការ ។ ឡរ៉ាបានឆក់យកឱកាសមួយនេះដោយក្លែងខ្លួនឯងជាមនុស្សស្រីរបស់ថេយ៉ុងជួយធ្វើការអោយថេយ៉ុង ទាំងដែលគោលបំណងពិតរបស់នាងគឺចង់បានឯកសារបទឧក្រិដដែលគេបានធ្វើប៉ុណ្ណោះ !!! ឡរ៉ាបានចូលទៅក្នុងបន្ទប់របស់ថេយ៉ុងហើយក៏ទាញទូរស័ព្ទខលទៅថេយ៉ុង
" ហេឡូ~ " ឡរ៉ា
« សួស្តីម៉ាដាម » ថេយ៉ុង
" ម៉ាដាមអី ឡរ៉ាទេ " ឡរ៉ាបុកពោះភ័យឡើងភិបកាលបើលឺគេហៅនាងថាម៉ាដាម ដៃញ័រអស់ហើយស្ទើរតែចាប់ទូរស័ព្ទមិនជាប់ ។« រហ័សភ័យម្លេះបណ្តូលចិត្ត គ្រាន់តែសាកបន្តិចសោះ »
« អូនមានការអីមេនទេ ? រឺចង់សុំបងទៅណា ? »
" អត់ទេឃើញថាអូនទំនេរហើយអផ្សុកណាស់ បងអោយអូនជួយការងារបង ការងារអីដែលទៅ ? " ឡរ៉ាដឹងថាក្នុងបន្ទប់របស់គេបានបំពាក់កាំម៉េរ៉ាគ្រប់ជ្រុងជ្រោយ ម្លោះហើយមុននឹងធ្វើអ្វីត្រូវតែឆ្លងកាត់គេជាមុននាំបន្សល់រឿងអោយគេសង្ស័យរឹតតែច្រើនជាងមុន ...។« អូនបើកថតតុបងមើលទៅ »
" ហេតុអីបងដឹងថាអូននៅក្នុងបន្ទប់របស់បង ? "
« សម្រាប់អូនទៅដល់ទីណាក៏បងដឹងដែល ហើយអូនលាក់អីជាមួយបងក៏មិនបានដែលបងដឹងទាំងអស់ណាឡរ៉ាបណ្តូលចិត្ត » ពាក្យសម្តីរបស់ថេយ៉ុងកាន់តែធ្វើអោយឡរ៉ាភ័យទៅៗភ័យជាងមុនលើសដើម នាងមានអារម្មណ៍ថាគេដូចជាដឹងពីសមាសភាពពិតរបស់នាងដែលជាប៉ូលីសជនបង្កប់ហើយ ។ នាងមិនដឹងថាគួរនៅបន្តរឺក៏បញ្ចប់នោះទេ នាងឈានដល់ពាក់កណ្តាលជិតបញ្ចប់ជោគជ័យទៅហើយ តែថាបើនាងចុះទុនកាន់តែច្រើនភាគរយស្លាប់របស់នាងក៏កាន់តែច្រើនដូចគ្នា ...។" ពូកែយ៉ាងនេះមិនធ្វើជាគ្រូទាយតែម្តងទៅ "
« ចាប់ជនបង្កប់បានសិន សឹមធ្វើជាគ្រូទាយម្តង »
" ជនបង្កប់អីទៀតហើយ កុំនិយាយប្លែកមើល " មនុស្សប្រសិនបើមិនដឹងក៏មិនមេនចេះតែរកចំណុចខ្សោយនឹងអ្វីដែលពាក់ព័ន្ធយកមកនិយាយដែល ។« សំទោស ! បងរវល់ខឹងនឹងមនុស្សបង្កប់ខ្លាំងពេក »
« ថតតុមកមានឯកសារមួយច្បាប់អូនគ្រាន់តែមើលហើយស្វែងយល់ពីវាតែប៉ុណ្ណឹងទៅបានហើយ ចេះហើយចាំធ្វើការងារថ្មីទៀត ប៉ុណ្ណឹងបានហើយណាបងរវល់បន្តិច » ថេយ៉ុងផ្តាច់ទូរស័ព្ទត្រឹមនឹង ហើយគេក៏អង្គុយមើលសកម្មភាពរបស់នាងតាមរយះកាំមេរ៉ាវិញម្តង ។
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន