ភាគទី ៣១ : ឆាប់ចាប់បោះស្រីចង្រៃម្នាក់នេះចេញទៅក្រៅទៅ

619 31 1
                                    

រាត្រីកាលបានមកដល់ទៀតហើយ ពេលវេលាស្ងប់ស្ងាត់ក៏បានមកដល់ដំណាលគ្នាដែល ស្ថិតក្រោមទឹកមុខរូបរាងដ៎រឹងមាំប្រហែលជាគ្មានអ្នកណាស្មានដឹងថាគេកំពុងតែមានវិបត្តិនោះឡើយ ។ នាយកម្លោះឈរកាន់កែវស្រាដែលមានស្រាសុាំប៉ាញប្រហែលជាកន្លះកែវ នាយកំពុងតែឈរក្រលែងកែវស្រាបន្តិចហើយក៏លើកក្រេបផ្តាច់តែម្តង មិនថាជាតិសុរាល្វីងយ៉ាងណាសម្រាប់មនុស្សដែលមានវិបត្តិក្រេបចូលទៅហើយរសជាតិវាប្រែជាសាបធម្មតាគ្មានជាតិចូវ ~~~ ។ 

កែវភ្នែកមុតមាំកំពុងសម្លឹងបោះទៅខាងក្រៅបរិវេណភូមិគ្រិះរបស់ខ្លួនដែលមានអំពូលភ្លើងរាត្រីបានបើកខ្វាត់ខ្វែងលំអរពេញភូមិគ្រិះអោយមានសោភណ្ឌភាពស្រស់ស្អាតប្រៀបបានដូចឋានសួគ៍នៅលើដី ! មុខមាត់អំណាចមាសប្រាក់កាក់កេរ្តិ៍ឈ្មោះមានហើយសម្រាប់បុរសម្នាក់នេះមានដោយមិនចាំបាច់ខ្វះហើយក៏ថែមទាំងលើសទ្វេរដង តែគួរអោយសោកស្តាយដែលគ្មានសេចក្តីសុខសូម្បីតែបន្តិច ...។ កាន់តែមានអំណាចធំកាន់តែមានវិបត្តិធំអោបជាប់ខ្លួន អ្ហឹមមម

     " ចៅហ្វាយ ! " នាយដែលជាកូនចៅក៏បានបង្ហាញខ្លួន តែម្នាក់នេះមិនមេនជាហ្វីលលីពនោះទេតែក៏ជាលាវជឺជំនួសវិញ ។ ហ្វីលលីពដឹងថាមួយរយះនេះចៅហ្វាយមិនសូវពេញចិត្តខ្លួនប៉ុន្មានទេទើបសុំជំនួយអោយលាវជឺមកក្បែរមើលថែចៅហ្វាយជំនួសវិញ

     " លាវ !!! "
     " ចេញមកបែបនេះពួកនោះវាគ្រប់គ្រងជំនួសឯងបានដែលរឺ ? "
កន្លែងផលិតថ្នាំមួយនោះថេយ៉ុងបានប្រគល់អោយលាវជឺគ្រប់គ្រងទាំងស្រុងការងារមួយនោះគ្មានអ្នកណាច្បាស់ជាងលាវទៀតឡើយ ប្រសិនបើលាវចេញមកក្រៅខ្លាចថានឹងមានបញ្ហាតើអ្នកណាដោះស្រាយ ទើបថេយ៉ុងសួរទៅកាន់លាវ ។

     " មិនអីទេចៅហ្វាយ ! ការងារខ្ញុំបានចាត់ចែងរួចរាល់ហើយ "
     " នៅឡើយតែចៅហ្វាយតែប៉ុណ្ណោះ "
     " អាហ្វីលអោយមកតើមេនទេ ? "
     " វាមិនចង់អោយចៅហ្វាយនៅម្នាក់ឯងនាំតែកើតស្ត្រេសទើបវាអោយខ្ញុំមកបានជាគ្នាជាមួយចៅហ្វាយ វាគឹតថាចៅហ្វាយស្អប់ហើយក៏មិនចង់ឃើញមុខរបស់វាក្នុងពេលនេះ " ស្តាប់លាវជឺនិយាយចប់ហើយថេយ៉ុងក៏សើច អ្ហឹមម ចង់ស្អប់ក៏ស្អប់មិនចេញដែលចំណងរវាងចៅហ្វាយហើយនឹងកូនចៅស្ទើរតែដូចជាបងប្អូនបង្កើតទៅហើយ ។ មានសុខរួមសុខហើយមានទុក្ខក៏រួមទុក្ខ ខុសឆ្គងធ្ងន់យ៉ាងណាក៏អធ្យាស្រ័យមិនអាចស្អប់ដូចសត្រូវបាននោះឡើយ 

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now