ភាគទី ៣២ : រស់នៅក្នុងនាមជាកញ្ជះ !

557 30 0
                                    

អេដាដែលស្ថិតក្នុងរូបរាងតួរបស់វីរីនដាជាភរិយារបស់ថេយ៉ុងគឺលោកស្រីធំនៃត្រកូលឡូសហ្គេនណូក៏បានញញឹមចុងមាត់ជាមួយនឹងភាពត្រេកអរពុះកញ្ច្រោលដែលបានឃើញឡរ៉ាត្រូវគេដេញដូចឆ្កែដូចឆ្មាគ្រវែងបោះប្រៀបដូចជាថង់សម្រាមដែលគ្មានតម្លៃ ។

" ក្រែងនាងធ្លាប់ជាលោកស្រីរបស់បង ? " វីរីនដាក្លែងក្លាយធ្វើពើជាសួរ នាងដឹងទាំងអស់ព្រោះឡរ៉ាជាអ្នកប្រាប់ដោយខ្លួនឯងថាពេលនេះឡរ៉ាក្លាយជាប្រពន្ធរបស់ថេយ៉ុង ។ ថេយ៉ុងលឺពាក្យថាលោកស្រីហើយស្ទើរតែធ្លាយក្អួតចេញមកក្រៅ គេឆ្អើមនាងខ្លាំងណាស់ កុំបាច់រំលឹកថានាងធ្លាប់ធ្វើជាលោកស្រីអី !!!

" អូនវិញទេជាលោកស្រីរបស់បង "
" បងរំភើបណាស់ដែលអូនត្រឡប់មកវិញ ពួកអស់នោះកុហកបងពិតមេន ពួកវាកុហកថា- "
" រឿងពិស្តារទុកអោយអូននិយាយអោយបងស្តាប់នៅយប់នេះ តែពេលនេះអូនសុំរឿងមួយតើបានទេ " អេដាឆ្លាតនាងកំពុងតែប្រើល្បិចទប់ទល់ថ្មី យ៉ាងណាឡរ៉ានៅសល់ភាពសំខាន់សំរាប់នាង ហើយឡរ៉ាក៏ជាហ្គេមសម្រាប់ទុកកំដរនាងលេងទាល់ដល់ថ្ងៃបញ្ចប់ដែល ។

" អូនចង់បានអី ? រឿងអី ? ប៉ុន្មានរឿងក៏បងព្រម "
" អោយតែអូនហា៎មាត់បងព្រមតាមអូនគ្រប់យ៉ាង " គេជាប្តីប្រពន្ធនឹងគ្នាហើយក៏ស្រលាញ់គ្នាខ្លាំងណាស់ដែល វាមិនខុសទាល់អ្វីនោះទេដែលថេយ៉ុងស្រលាញ់ហើយក៏ព្រមតាមវីរីនដាគ្រប់យ៉ាង ។

" អាណិតឡរ៉ាផង ! យ៉ាងណានាងជាមនុស្សស្រី "
" អូនសុំនាងតើបានទេ សំណូមពរអូនមានតែម្យ៉ាងនឹងទេ " វីរីដាក្លែងក្លាយធ្វើមុខកំសត់ដាក់ស្វាមី បង្ហាញទៅកាន់ស្វាមីថាទ្រូងជាមនុស្សស្រីដូចគ្នាឈឺចាប់ណាស់នៅពេលឃើញមនុស្សស្រីទន់ខ្សោយម្នាក់ត្រូវគេធ្វើបាបដូចជាសត្វធាតុ ចាប់ទុកដូចគ្មានតម្លៃសោះ ក្រសែរភ្នែករឹងមាំត្រូវចាញ់ក្រសែរភ្នែកកំសត់ដែលដាមដោយទឹកភ្នែកលាក់ពិសបង្កប់ វីរីនដាមានឥទ្ធិពលលើថេយ៉ុងខ្លាំង នាងអាចធ្វើអោយគេរន្ធត់ចិត្តទន់បើគ្រាន់តែនាងសម្រក់ទឹកភ្នែកតែប៉ុន្មានដំណក់ ។

" អូនយកនាងដើម្បីអីរីន ? នាងម្នាក់នោះនាំតែភាពវិនាស នាងជាគ្នារបស់ប៉ូលីសទុកដាក់ក្បែរខ្លួននាំភាពអន្តរ៉ាយអោយយើង "
" បងជឿដែលហ្អរថានាងជាប៉ូលីស ? នាងកំសត់ហើយក៏ស្រលាញ់បងខ្លាំងយ៉ាងនេះអាចក្បត់បងបានយ៉ាងមិច ? យ៉ាងណាបងក៏ធ្លាប់តម្លើងសិទ្ធនាងថាជាប្រពន្ធដែល កុំដាច់ចិត្តពេកអី "
" ហេតុអីក៏ទឹកចិត្តអូនល្អយ៉ាងនេះវីរីនដា អូនល្អពេកហើយ " នាយកម្លោះក្រសោបដៃភរិយាក្លែងក្លាយម្នាក់នោះយ៉ាងណែន ជាមួយអារម្មណ៍ដែលពោរពេញទៅដោយក្តីស្រលាញ់ក៏ព្រោះតែនាងចិត្តល្អពេកហើយក៏មានបេះដូងល្អប្រពៃចេះអាណិតសណ្តោស ។

♛ កំណាន់ចិត្តបងធំ ♛Where stories live. Discover now