ពេលយប់
ភូមិគ្រិះត្រកូលឡូសហ្គេនណូ :ថេយ៉ុងបានកៀបអោយឡរ៉ារស់នៅក្នុងភូមិគ្រិះជាមួយគេនៅយប់នេះ ឡរ៉ាក៏មិនជំទាស់ព្រោះមិនចង់អោយគេសង្ស័យលើរូបនាង ចំណែកឯភារកិច្ចរបស់នាង នាងក៏ចេះបែងចែកហើយក៏ចេះចាត់ការហើយល្បិចជនបង្កប់ដូចជានាងគឺខ្ពស់ខ្លាំងណាស់ ។
" សុំសួរមួយបានទេ ? " ឡរ៉ានិយាយទៅកាន់អ្នកបម្រើ
" ចាស៎ "
" យប់ឡើងលោកម្ចាស់ចូលចិត្តញាំអីដែលទេ ? "
" កម្រមានថ្ងៃដែលលោកម្ចាស់ញាំយប់ខ្លាំងណាស់ "
" អញ្ចឹងចាស់ទឹកដោះគោយកទៅអោយគាត់មួយកែវចុះ " ឡរ៉ានិយាយរួចក៏បើកទូទឹកកកយកទឹកដោះគោស្រស់ចាក់ចូលកែវពេញរួចហើយក៏ឡើងយកទៅអោយថេយ៉ុងដល់បន្ទប់ ក្នុងទឹកដោះគោនោះមានលាយថ្នាំងងុយគេងខ្លះបើថេយ៉ុងគេងលក់នាងនឹងមានឱកាសចេញទៅខាងក្រៅដើម្បីទៅធ្វើការងាររបស់នាង ។តុក | តុក | តុក | តុក...
" លោកម្ចាស់ " ឡរ៉ាគោះទ្វារ
" ចំណីមកហើយតើនេះ " ថេយ៉ុងញញឹមហើយក៏ប្រញាប់យកឯកសារដែលគេកំពុងតែមើលយកទៅលាក់ក្នុងថតតុសំងាត់របស់គេវិញ មុននឹងឡើងទៅដេកលើគ្រែហើយអនុញ្ញាតអោយនាងចូល ។" មានការអី ? " ឃើញនាងចូលមកគេក៏សួរ
" យកទឹកដោះគោអោយលោកម្ចាស់ "
" អ្នកណាប្រាប់ថាយើងផឹកទឹកដោះគោ ? "
" ចិត្តចង់យកមកអោយលោកម្ចាស់ខ្លួនឯង ! លោកម្ចាស់មានការងារច្រើនយ៉ាងនេះញាំទឹកដោះគោក៏ល្អជួយពង្រឹងការចងចាំហើយក៏ជួយអោយឆ្អឹងលោកម្ចាស់រឹងមាំល្អ " ហេតុតែចង់អោយគេផឹកគេនឹងឆាប់បានដេកលក់នាងក៏ពពាយនាយបញ្ចុះបញ្ចូលធ្វើមើលតែជាអ្នកលក់ទៅហើយ ថេយ៉ុងលឺដូចច្នោះហើយមានតែសើច !!!" បើល្អយ៉ាងនេះគេចាំបាច់ផលិតវីតាមីនគ្រប់មុខមកធ្វើអីចុះ ? "
" គេល្អបែបគេយើងល្អបែបយើងណាលោកម្ចាស់ "
" យកចិត្តយ៉ាងនេះមានដាក់ថ្នាំអីធ្វើបាបយើងរឺមួយក៏អត់ ? "
" ទោះគិតក៏មិនហ៊ានធ្វើដែល លោកម្ចាស់ចិញ្ចឹមឆ្កែចចកច្រើន "
" យល់ថានាងមានចិត្ត តែថានាងឡើងមកលើគ្រែសិនមក "
" ឡើងបានតែខ្ញុំមិនលេងបិទពួនទេណាលោកម្ចាស់ ហិហិហិ " ឡរ៉ាក៏យល់ព្រមឡើងលើគ្រែដាក់គូទអង្គុយក្បែរថេយ៉ុង ដើម្បីផែនការនាងបានជោគជ័យមានតែយល់ព្រមតាមគេបែបនោះហើយ ។" អរគុណច្រើន ខានមានអ្នកបំណងល្អដាក់យើងបែបនេះយូហើយ " ថេយ៉ុងនិយាយហើយក៏លើកទឹកដោះគោនោះផឹកអស់រលីងដោយមិនស្ទាក់ស្ទើរព្រោះថាគេជឿទុកចិត្តលើឡរ៉ាថាគ្មានគំនិតអីអាក្រក់ ។
" លោកម្ចាស់ចង់ធ្វើអី ? " ឡរ៉ាភ័យបុកពោះក៏ព្រោះតែថេយ៉ុងរុញនាងអោយផ្តេកផ្តួលលើពូក ហើយគេក៏សង្កត់ពីលើខ្លួនប្រាណរបស់នាង
" លេងហ្គេមជាមួយយើងល្អដែលទេ ? "
" ហ្គេ-ហ្គេមអីទៅលោកម្ចាស់ ? " ឡរ៉ាកាន់តែភ័យទៅៗ
" យើងទាញថាឈុតដេកនាងមានឡេវ7គ្រាប់ យើងប្រឡេះវាម្តងមួយគ្រាប់ៗដើម្បីរាប់ បើយើងទាយត្រូវយប់នេះនាងជារបស់យើង " ល្បិចប្រុសព្រានតែប៉ុណ្ណឹងចង់ឃើញគ្រឿងក្នុងគេក៏យកហ្គេមមកបាំងមុខ ។" ចុះ-ចុះបើលោកម្ចាស់ខុសនោះ "
" យប់នេះយើងស្រាតអោយនាងមើល នាងប្រឡេះហើយណា "
" មួយ- ពីរ- បី- ប... "
" លោកម្ចាស់ ! លោកម្ចាស់ ? "
" ហាហាហា ដេកលក់ស្រេច " ថេយ៉ុងដេកលក់ដូចជាខ្មោចងាប់អញ្ចឹង ថ្នាំងងុយដេកនោះប្រសិទ្ធភាពខ្ពស់ដែលតើដាក់ភ្លាមលក់ភ្លាម ។" កុំចង់មកបោកសុីសុីនកូនស្រីគេឆឹសស " ឡរ៉ារុញថេយ៉ុងចេញព្រោះគេដេកលើក្បាលពោះរបស់នាង ហើយនាងក៏ប្រញាប់ចុះពីលើគ្រែទាញឡេវអាវបិទវិញ សំណាងណាស់ដែល ដែលគេដេកលក់មុនមិនអញ្ចឹងគ្រឿងក្នុងរបស់នាងគេច្បាស់ជាឃើញខ្ទឹចឃើញខ្ទីអស់ហើយ ។
" ទៅហើយណាលោកម្ចាស់ "
" គេងលក់អោយស្រួលណា ព្រឹកនេះជួបគ្នា "
យប់នេះដឹងតែថេយ៉ុងលក់ទាល់ភ្លឺហើយដោយសារតែជាតិថ្នាំ មុននឹងចេញពីបន្ទប់របស់ថេយ៉ុងឡរ៉ាក៏បានយកអាវក្រៅពណ៍ខ្មៅរបស់ថេយ៉ុងចេញពីទូយកមកពាក់ ហើយក៏ប្រញាប់ចេញទៅធ្វើតាមផែនការរបស់នាងដូចគ្នា ។ ដោយនេះជាពេលយប់ហើយទើបបរិវេណខាងក្រោយផ្ទះមិនសូវមានការយាមតឹងរឹងនោះទេ ឡរ៉ាអាចលួចចេញបានយ៉ាងងាយតាមផ្លូវខាងក្រោយដោយផ្លោះរបងចេញទៅ មុននឹងចូលធ្វើជាប៉ូលីសនាងបានហ្វឹកហ្វើនច្រើនណាស់ហើយក៏បានចូលទៅហ្វឹកហាត់ដោយមានប៉ូលីសជាអ្នកបង្រៀនដូចគ្នា អញ្ចឹងហើយរឿងលោតផ្លោះហក់បែបនេះជារឿងដែលងាយបំផុតសម្រាប់នាង ...។វាដល់ពេលវេលាមួយសមស្របដែលនាងត្រូវចាប់មនុស្សអាក្រក់ហើយទើបនាងត្រូវទៅប្រមូលផ្តុំផស្តុងតាងជាមួយលោកនាយ ! រឿងបេះដូងជារឿងផ្សេងចំណែកឯរឿងបោសសំអាតជនអាក្រក់ចេញពីសង្គមជារឿងដែលប៉ូលីសការពារជាតិដូចជានាងត្រូវតែធ្វើ ...!!!
==============================
ឈឺចាប់ប៉ុណ្ណានៅពេលដែលដឹងថាអនាគតទៅមនុស្សខ្លួនស្រលាញ់ជាមនុស្សដែលចាប់ខ្លួនឯងដាក់គុក 😗 ហិហិហិ 😗✨ថេយ៍ឆេមីន♡
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន