ឡរ៉ាចាប់ផ្តើមដង្ហក់ខ្យល់ដូចមនុស្សជិតស្លាប់សារជាថ្មី ទារុណកម្មដ៎សែនព្រៃផ្សៃមួយនេះពិតជាផ្តល់ការឈឺចាប់ដល់នាងខ្លាំងដូចចុះនរកទាំងរស់យ៉ាងអញ្ចឹង ។ ផែនខ្នងសាច់ស៎រលោងហ្មត់ស្អាតដូចកាលពីមុនគួរអោយចង់យកដៃស្ទាបអង្អែល នៅពេលនេះគឺលែងមានទៀតហើយ ជំនួសមកវិញគឺមានតែឈាមក្រហមច្រាលក្រាលដូចវាលច្រាបឈាមស្រោចពេញផែនខ្នងរបស់នាង ! មនុស្សស្រីទន់ខ្សោយត្រូវទទួលរងទារុណកម្មយ៉ាងដំណុំពីបិសាចសតិមិនល្អធ្ងន់ធ្ងរយ៉ាងនេះ នាងពិតជាពូកែខ្លាំងណាស់ដែលស៊ូទ្រាំរស់ បន្តការដកដង្ហើមបាន
" យើងសួរម្តងទៀតថានាងព្រមសារភាពថានាងជាអ្នកធ្វើដែលទេ " ថេយ៉ុងនៅតែប្រកាន់គោលជំហរជឿជាក់លើខ្លួនឯង ជឿលើអារម្មណ៍ខ្លួនឯងថាការស្មានរបស់គេមិនដែលចេះខុស ក៏ដូចជាពេលនេះអ៊ីចឹងគេជឿជាក់ថាឡរ៉ាបានស្តាប់លឺសារសព្វដែលគេបាននិយាយទូរស័ព្ទ ដឹងថាគេកំពុងតែបញ្ចួននឹងដោះដូរទំនិញទើបបានជាអ្នកខលអោយដំណឹងប៉ូលីសគ្នារបស់នាងអោយចុះមកបង្ក្រាប ទាំងដែលការពិតឡរ៉ាមិនបានដឹងអ្វីទាល់តែសោះ សុទ្ធតែគំនិតចោទប្រកាន់របស់គេទាំងស្រុង
" ខ្ញុំនៅតែរក្សាពាក្យដដែលថាខ្ញុំមិនបានដឹង ហេតុអីក៏លោកម្ចាស់មិនជឿពាក្យសម្តីរបស់ខ្ញុំខ្លះ អ្ហឹកកក " នាងឆ្លើយតបទាំងសម្លេងខ្សាវៗបែបមនុស្សអស់កម្លាំងខ្សត់ខ្សោយចង់ដួលបាត់សតិម្តងម្កាល ភ្នែករបស់នាងជ្រិមៗចង់បិទទៅម្តងៗគួរអោយអាណិតអាសូរ ទឹកមុខស្លេកស្លាំងខ្សត់ឈាមចេញពីក្នុងខ្លួនប្រាណបបូរមាត់ញ័រស្លេកបែកស្វាយគ្មានជីវជាតិ សភាពទឹកមុខរបស់នាងគ្មានខុសអ្វីពីសាកសព្វត្រាំទឹក ។ នាងព្យាយាមប្រកែកវារិតតែធ្វើអោយថេយ៉ុងខឹងខ្លាំងទៅៗ ក៏ព្រោះតែគេវាយនាងស្ទើរតែស្លាប់ទៅហើយតែក៏នៅតែទទួលបានចម្លើយដដែលៗ មិនត្រូវតាមចិត្តរបស់គេទាល់តែសោះហើយ
" អោយយើងជឿនាងដែលជាជនក្បត់នឹងហ្អេស៎ ? ធ្វើយយ " ថេយ៉ុងស្តោះទឹកមាត់ដាក់មុខរបស់នាងដោយភាពស្អប់ខ្ពើម តែសំណាងដែលនាងងាកក្បាលចេញទាន់ទើបមិនប្រឡាក់ត្រូវ
" យើងបន្ធូដៃអោយនាងហើយឡរ៉ាអេដេន ឆាប់សារភាពមកកុំអោយយើងផ្ទុះកំហឹងជាងនេះ ក្នុងផ្ទះនេះមានតែនាងម្នាក់ជាជនក្បត់ ទោះនាងអះអាងដល់ងាប់ការពិតក៏នៅតែចង្អុលទៅនាងដដែល " គេប្រឹងស្រែកដាក់នាង ប្រឹងដាក់កំហិតកៀបអោយនាងឆ្លើយនៃការពិត តែនាងបាននិយាយការពិតស្ទើរតែបែកបំពង់ក៎ទៅហើយ ហេតុអីក៏មិនជឿពាក្យសម្តីរបស់នាង ? ហឹសស វារិតតែគួរអោយចង់សើចទៅទៀតនៅពេលដែលស្តាប់ពាក្យសម្តីរបស់គេ បន្ធូដៃអញ្ចឹងរឺ ? វាយនាងស្ទើរតែស្លាប់បែកសាច់ឈាមពេញខ្នងហើយនៅនិយាយថាបន្ធូដៃទៀត អ៊ីចឹងប្រសិនបើគេមិនបន្ធូដៃមានន័យថាទារុណកម្មដែលគេធ្វើមកលើនាងគឺទាញដាវមកកាត់ក្បាលអោយស្លាប់ភ្លាមៗតើមេនទេ ?
YOU ARE READING
♛ កំណាន់ចិត្តបងធំ ♛
Romance" ប្រវត្តិស្នេហាជូចត់រវាង ជន់បង្កប់ស្រីរបស់ប៉ូលីស&បងធំសង្គមងងឹត " ថេយ៉ុងឡូសហ្គេនណូ X ឡរ៉ាអេដេន